មិនដល់មួយខែ IMF ព្យាករណ៍ទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកពីរដង!

IMF ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកមកនៅត្រឹម២,៣%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២២


មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF កាលពីថ្ងៃអង្គារបានព្រមានថា សេដ្ឋកិច្ចអាមេរិកកំពុងប្រឈមកាន់តែខ្លាំងនៃការធ្លាក់ចូលទៅក្នុងវិបត្តិ។ ការព្រមានដូច្នេះ ធ្វើឡើងនៅក្រោយដែល IMF បានកាត់បន្ថយការព្យាករណ៍ថ្មីចុងក្រោយរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២២ មកនៅត្រឹម ២,៣%ប៉ុណ្ណោះ ហើយ នេះជាការទម្លាក់កំណើនសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោកអាមេរិកជាលើកទី២ហើយ ក្នុងពេលមិនដល់មួយខែផង ក្រោយ IMF កាលពីចុងខែមិថុនាបានធ្លាប់បានព្យាករណ៍សេដ្ឋកិច្ចអាមេរិកម្តងរួចមកហើយថានឹងមានកំណើន ២,៩%។
IMF ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកមកនៅត្រឹម២,៣%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២២
ដោយ

ទិន្នន័យ​ថ្មី​ចុង​ក្រោយ​របស់ IMF កត់សម្គាល់​ពី​កត្តា​មួយ​ចំនួន ដែល​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​មាន​កំណើន​តិច ក្នុង​នោះ​រួម​មានការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​បាន​ថយ​ចុះ​ខ្លាំង បញ្ហា​ប្រឈម​នៃ​អតិផរណា​ខ្ពស់ និង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក​។

ក្រៅពី​នេះ មូ​និ​ធិ​រូបិយ​វត្ថុ​អន្តរជាតិ​IMF បាន​កាត់​បន្ថយល្បឿន​នៃ​ការ​ធ្លាក់​ចុះ​អតិផរណា​នៅ​អា​មេ​រិ​ក​ផង​ដែរ ដែល​ខ្លួន​ធ្លាប់​បាន​ប៉ាន់ស្មាន​កន្លង​មក​។ ក្នុង​នោះ អតិផរណា​នៅ​អា​មេ​រិ​ក​អាច​ធ្លាក់​ចុះ​ត្រឹម ១,៩%​ប៉ុណ្ណោះ​នៅ​មុន​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ ខណៈ​ដែល​ការ​ព្យាករណ៍​លើក​មុន មាន​អត្រា ៦,៦% នៅ​ត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​២០២២​នេះ​។

ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​បន្ថែម​ទៀត ប៉ុន្តែ IMF នៅ​តែ​ព្យាករណ៍​ថា សហរដ្ឋអាមេរិក​នឹង​អាច​ជៀស​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​។

IMF បាន​អំពាវនាវ​ឱ្យ​អា​មេ​រិ​ក​ព​ន្លឿ​ន​ការ​អនុម័ត​សំណើ​ថវិកា ចំណាយ​ផ្នែក​សង្គម និង​អាកាសធាតុ ដែល​កំពុង​ជាប់​គាំង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden ដោយ​និយាយ​ថា ថវិកា​ទាំងនេះ​នឹង​ជំរុញ​ឱ្យ​មាន​កំណើន​ការងារ ដែល​ឈាន​ទៅ​ជួយ​បន្ធូរបន្ថយ​អតិផរណា​។

សូម​ជម្រាប​ថា ដើម្បី​ទប់ទល់​នឹង​កម្រិត​អតិផរណា​ដែល​កើនឡើង​ខ្ពស់​ដល់​ទៅ​ជិត ៩% រដ្ឋបាល​អា​មេ​រិ​ក​ក៏​កំពុង​គិតគូរ​បន្ធូរបន្ថយ​ការ​យកពន្ធ លើ​ទំនិញ​ខ្លះ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ផង​ដែរ​។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ពុំ​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ​៕




អត្ថបទបន្ទាប់


រុស្ស៊ីប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយមីយ៉ាន់ម៉ា ក្រោយដំណើរទស្សនកិច្ចរបស់លោក មីន អោងឡាំងនៅទីក្រុងមូស្គូ

មន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ី បានប្រកាសអះអាងថា រុស្ស៊ី និងមីយ៉ាន់ម៉ា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរបស់ខ្លួនឲ្យកា…

អាមេរិកជំរុញឲ្យចិនបញ្ឈប់«ឥរិយាបទបង្កហេតុ»នៅសមុទ្រចិនខាងត្បូង និងគោរពច្បាប់អន្តរជាតិនៃផ្លូវសមុទ្រ

ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចនៅប្រទេសថៃ មន្ត្រីការបរទេសអាមេរិក លោកអាតូនី ប្លីនខេន (Antony Blinken) បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងការព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ