អង់គ្លេសលែងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចទៀតហើយនៅក្នុងឆ្នាំ២០២៣

IMF ថា អង់គ្លេសលែងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចទៀតហើយ នៅឆ្នាំ២០២៣នេះ


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងនៅថ្ងៃទី២៣ ខែឧសភាថា ឱនភាពសេដ្ឋកិច្ចលែងមានទៀតហើយសម្រាប់ប្រទេសអង់គ្លេសនៅឆ្នាំ២០២៣នេះ។ ស្ថាប័នអន្តរជាតិនេះបានសរសើរវិធានការមួយចំនួនដែលរដ្ឋាភិបាលអង់គ្លេសបានបង្កើតឡើង ដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងនឹងអតិផរណា ប៉ុន្តែបានព្រមានប្រឆាំងនឹងការកាត់បន្ថយពន្ធនៅមុនពេលមានការបោះឆ្នោត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
IMF ថា អង់គ្លេសលែងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចទៀតហើយ នៅឆ្នាំ២០២៣នេះ
ដោយ

មូលនិធិ IMF បាននិយាយថា ផលិតផលក្នុងស្រុកសរុបរបស់អង់គ្លេសឥឡូវមើលទៅទំនងជានឹងកើនឡើង ០,៤% នៅឆ្នាំ២០២៣ ពោលគឺខ្ពស់ជាងការព្យាករកាលពីខែមេសា ដែលថាធ្លាក់ចុះ ០,៣%។ ការប្រមើលមើលពីមុនគឺជាអត្រាមួយទាបបំផុត បើនិយាយចំពោះប្រទេសដែលមានសេដ្ឋកិច្ចសំខាន់ណាមួយនៅឆ្នាំនេះ ប៉ុន្តែការព្យាករអំពីកំណើនថ្មីបង្ហាញថា ចក្រភពអង់គ្លេសបាននាំមុខដៃគូប្រទេសអ្នកមានមួយចំនួនទៀត រួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ។

ខណៈដែលមូលនិធិ IMF បានព្រមានថា ការព្យាករនៅតែធ្លាក់ចុះនោះ មូលនិធិនេះបាននិយាយថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ កំពុងដើរលើផ្លូវត្រូវ ដែលវាផ្ទុយពីការព្រួយបារម្ភរបស់ខ្លួនអំពីទិសដៅនៃគោលនយោបាយសេដ្ឋកិច្ចក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss)។

នាយិកាគ្រប់គ្រងមូលនិធិ IMF លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា (Kristalina Georgieva) បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារថា អាជ្ញាធរចក្រភពអង់គ្លេសបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយអ្វីដែលមូលនិធិ IMF បានមើលឃើញនោះគឺថារដ្ឋាភិបាលនេះកំពុងផ្តល់អាទិភាពយ៉ាងត្រឹមត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។

មូលនិធិ IMF បាននិយាយថា ការព្យាករឃើញលទ្ធផលដ៏ល្អប្រសើររបស់ចក្រភពអង់គ្លេសនេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃតម្រូវការដ៏មិននឹកស្មានដល់ ដែលមួយផ្នែកដោយសារកំណើនប្រាក់ខែលឿនជាងធម្មតា ការចំណាយខ្ពស់របស់រដ្ឋាភិបាល និងទំនុកចិត្តអាជីវកម្មកាន់តែល្អប្រសើរ។ IMF បន្តថា ការធ្លាក់ចុះតម្លៃថាមពលបន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន និងការធ្វើឱ្យប្រក្រតីនូវខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកក៏បានជួយដល់ភាពរឹងមាំនៃតម្រូវការនេះផងដែរ។

លោកស្រី ចចជីវ៉ា បាននិយាយថា ការកំណត់អាទិភាពរបស់រដ្ឋាភិបាលបច្ចុប្បន្នលើការប្រុងប្រយ័ត្នចំពោះសារពើពន្ធ គឺគួរឱ្យកោតសរសើរខ្លាំងណាស់ ហើយរដ្ឋាភិបាលបានព្រមានលោក ជេរ៉េមី ហាន់ (Jeremy Hunt) រដ្ឋមន្ត្រីសេដ្ឋកិច្ចអង់គ្លេស កុំអនុញ្ញាតឱ្យមានគោលនយោបាយថវិកាដែលហួសពីអាទិភាពនយោបាយ។

មូលនិធិ IMF បាននិយាយថា អតិផរណារបស់អង់គ្លេសទំនងជានឹងធ្លាក់ចុះពីជាង ១០% នៅក្នុងខែមីនា មកនៅត្រឹមប្រហែល ៥% នៅចុងឆ្នាំនេះ ហើយវាគួរតែត្រលប់ទៅរកការកំណត់ ២%វិញ នៅពាក់កណ្តាលឆ្នាំ២០២៥ ដែលស្របតាមការព្យាកររបស់ធនាគារកណ្ដាលអង់គ្លេសកាលពីដើមខែនេះ។

មូលនិធិនេះបាននិយាយថា សេដ្ឋកិច្ចអង់គ្លេសនឹងកើនឡើង ១% នៅឆ្នាំ២០២៤ និងឡើង ២%ក្នុងរយៈពេល២ឆ្នាំបន្តបន្ទាប់ទៀត មុនពេលត្រលប់ទៅកាន់អត្រាកំណើនរយៈពេលវែងប្រហែល ១,៥%៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការតវ៉ាបានផ្ទុះឡើង ខណៈដែលអង្គការសុខភាពពិភពលោកហាមតៃវ៉ាន់មិនឱ្យចូលរួមសន្និបាត ដោយសារសម្ពាធពីចិន

សន្និបាតអង្គការសុខភាពពិភពលោកបានច្រានចោលម្តងទៀតនូវសំណើរបស់តៃវ៉ាន់ដែលសុំចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ក្រោយពីមានការជំទាស់ដូចសព្វម…

ចិនប្រកាសមិនចូលរួមកិច្ចប្រជុំ G20 ដែលរៀបចំដោយឥណ្ឌានៅតំបន់មានជម្លោះជាមួយប៉ាគីស្ថាន

ប្រទេសឥណ្ឌាបានការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ (G20) នៅលើដែនដីភ្នំហិមាល័យនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ