វិស័យទេសចរណ៍កម្ពុជា

ឆ្នាំ២០២០មានអ្នកបម្រើការក្នុងវិស័យទេសចរណ៍ជាង ៧០ម៉ឺនរងផលប៉ះពាល់ពីកូវីដ១៩


ពេញមួយឆ្នាំ២០២០ អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស ជាង៧០ម៉ឺននាក់បានរងផលប៉ះពាល់ពីកូវីដ១៩។ នេះបើតាមការលើកឡើងរបស់ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ក្នុងកម្មវិធីវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១ រៀបចំដោយក្រសួងសេដ្ឋកិច្ចនៅព្រឹកថ្ងៃពុធ ទី២៧មករាឆ្នាំ២០២១។
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្ត រូបភាព៖ ហេង ភារម្យ
ដោយ

បើតាមលោក ហូ វណ្ណឌី ទិន្នន័យរបស់ក្រសួងទេសចរណ៍បង្ហាញថា អ្នកដែលបម្រើការងារក្នុងវិស័យទេសចរណ៍មានចំនួនពី ៥០ម៉ឺនទៅ៧០ម៉ឺននាក់ និងអ្នកបម្រើការដោយប្រយោលជាង១លាននាក់ផ្សេងទៀត ដែលអ្នកទាំងនោះសុទ្ធតែរងផលប៉ះពាល់ដោយខ្លះបានបាត់បង់ការងារ និងចំណូលរបស់ខ្លួនទាំងស្រុង។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងអង្គពិធីនោះដែរថា វិស័យទេសចរណ៍បានរួមចំណែកជាង ១៣%នៃ GDP សរុបរបស់កម្ពុជាជារៀងរាល់ឆ្នាំ។ ហើយវិស័យនេះ រងផលប៉ះពាល់ខ្លាំងជាងវិស័យផ្សេងៗរបស់កម្ពុជា ប៉ុន្តែលោកបានកត់សម្គាល់ថា មិនមែនមានតែកម្ពុជាទេ ដែលរងផលប៉ះពាល់ ពោលគឺវាប៉ះពាល់នៅទូទាំងពិភពលោក។

ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា សម្រាប់អ្នកដែលបម្រើការក្នុងវិស័យនេះអាចពិចារណាផ្លាស់ប្តូរឬអភិវឌ្ឍជំនាញរបស់ខ្លួន ដើម្បីអាចមានលទ្ធភាពប្រកបការងារក្នុងវិស័យផ្សេងបាន ទំរាំការធ្វើដំណើរក្នុងវិស័យទេសចរណ៍អាចវិលមករកសភាពដើមវិញ។ 

តាមការគូសបញ្ជាក់ របស់ ឯកឧត្តម វង្សី វិស្សុត ដើម្បីអាចជួយសង្រ្គោះវិស័យនេះឲ្យប្រសើរឡើងវិញបាន គឺត្រូវចំណាយពេលយូរដើម្បីអាចជំរុញទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ទៅប្រទេសក្បែរខាងដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាធ្លាប់ បានគូសបញ្ចាក់ថា កន្លងថាកន្លងមក អ្នកដែលបាត់បង់ការងារក្នុងវិស័យទេសចរណ៍មួយចំនួនធំ បានប្តូរទៅធ្វើការក្នុងវិស័យផ្សេងៗខុសពីជំនាញរបស់ពួកគេ ដូចជា ដឹកជញ្ជូន និងលក់នំ ជាដើម។

សូមបញ្ចាក់ថា ស្ថិតិរបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរអន្តរជាតិតាមការប៉ាន់ស្មានបានធ្លាក់ចុះដល់ទៅ ៨០% ធៀបនឹងឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិនថា នៅតែចំហទ្វារឲ្យ Jack Ma បោះផ្សាយ IPO របស់ក្រុមហ៊ុន Ant Group

ទេសាភិបាលធនាគារកណ្ដាលរបស់ចិន បានបង្ហាញសញ្ញាថា ទ្វារនៅតែបើកចំហរសម្រាប់មហាសេដ្ឋី Jack Ma ក្នុងការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO របស់ក្រុមហ…

សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក៖ រដ្ឋមន្ត្រីពាណិជ្មកម្មថ្មីអាមេរិកថានឹងនៅតែបន្តវិធានការណ៍ក្តៅលើចិន

កម្ដៅនៃភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅតែបន្ដឆេះឆួលមិនទាន់រលត់នោះទេ បើទោះបីជាលោកត្រាំបានត្រូវបានផុតអាណត្តិជាប្រធានាធិបតីអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ