កាលពីសប្ដាហ៍មុននេះ ក្រសួងការបរទេសអាមេរិក ក៏បានបញ្ជាក់រួចហើយដែរថា សមាជិកគ្រួសាររបស់បុគ្គលិករដ្ឋាភិបាលអាមេរិក ក៏អាចចាកចេញពីប្រទេសឥណ្ឌាបានដោយស្ម័គ្រចិត្តផងដែរ។
បញ្ហាផ្ទុះ រីករាលដាលឆ្លងកាន់តែធ្ងន់ធ្ងរនៅប្រទេសឥណ្ឌា កំពុងធ្វើឲ្យមន្ទីរពេទ្យខ្វះគ្រែសម្រាប់អ្នកជំងឺ និង ខ្វះបំពង់អុកស៊ីហ្សែនជាដើម។
ក្រសួងការបរទេសអាមេរិក បានផ្ដល់ដំបូន្មានទៅកាន់ជនជាតិអាមេរិកាំងថា មិនត្រូវធ្វើដំណើរចូលទៅក្នុងប្រទេសឥណ្ឌា នៅក្នុងអំឡុងពេលឆ្លងកូវីដដ៏ខ្លាំងក្លានេះទេ។
តាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងទៀតថា ក្រៅតែរីករាលដាលខ្លាំងនៅក្នុងរដ្ឋធានី និងទីក្រុងសំខាន់ៗ ឥឡូវនេះការផ្ទុះរីករាលដាលកូវីដ-១៩ នៅឥណ្ឌាកំពុងរីកសាយភាយទៅដល់តំបន់ទីជនបទហើយ ខណៈដែលអ្នករស់នៅទីជនបទត្រូវបានដឹងថា មានដល់ទៅ ៧០% នៃប្រជាជនសរុបទូទាំងប្រទេសឥណ្ឌាជាង១ពាន់៣រយលាននាក់។
សូមបញ្ជាក់ថាចំនួនអ្នកឆ្លងកូវីដ១៩នៅប្រទេសឥណ្ឌានៅតែបន្តកើតមានខ្ពស់ដដែល ដោយនៅថ្ងៃទី០៦ ខែឧសភា អ្នកឆ្លងថ្មីៗ ត្រូវបានរកឃើញមានដល់ទៅ ជាង៤១ម៉ឺននាក់ អ្នកស្លាប់មានជិត៤ពាន់នាក់ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌាកើនដល់ជាង២១លាននាក់ហើយ ខណៈអ្នកស្លាប់មានជាង២៣ម៉ឺននាក់។ បច្ចុប្បន្ន អ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅឥណ្ឌា មានប្រមាណជិត ៣លាន៥សែននាក់ និង អ្នកជាសះស្បើយមានជាង១៧លាននាក់៕