អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញក្នុងសំណាកជាង ២០០សំណាកក្នុងក្រុង Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។
ក្រុង Maharashtra គឺស្ថិតនៅក្នុងចំណោមរដ្ឋរបស់ឥណ្ឌាដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ១៩។ ប៉ុន្តែខាងក្រសួងសុខាភិបាលឥណ្ឌាមិនបានបញ្ជាក់ច្បាស់ថា តើវីរុសបំប្លែងខ្លួនថ្មីនេះគឺជាមូលហេតុនៅពីក្រោយការកើនឡើងករណីឆ្លងនៅក្នុងរដ្ឋមួយនេះឬក៏យ៉ាងណានោះទេ ខណៈដែលការស៊ើបអង្កេត និងការសិក្សាកំពុងបន្តធ្វើ។
ម្យ៉ាងវិញទៀត យើង៊នៅមិនទាន់ដឹងប្រាកដពីឥទ្ធិពលនៃរីវុសបំប្លែងថ្មីនេះ ថាតើវាអាចមានគ្រោះថ្នាក់ខ្លាំងយ៉ាងណានោះទេ រងចាំដល់មានការស៊ើបអង្កេតនិងស្រាវជ្រាវបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ១៩សរុបជាង១១លាននាក់ហើយ ក្នុងនោះអ្នកស្លាប់មានជាង ១៦ម៉ឺននាក់៕