ឥណ្ឌាទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗរបស់ពិភពលោក

ឥណ្ឌាត្រៀមកញ្ចប់ថវិកា ១០ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្ត និងទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗរបស់ពិភពលោក


ជាថ្មីម្ដងទៀត ប្រទេសឥណ្ឌាបើកទ្វារស្វាគមន៍ក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗពីជុំវិញពិភពលោក ដោយក្នុងនោះ ឥណ្ឌាបានត្រៀមកញ្ចប់ថវិកាដែលតម្លៃទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ ដើម្បីប្រើប្រាស់សម្រាប់ចំណាយលើការលើកទឹកចិត្តនានាដល់ការវិនិយោគរបស់ក្រុមហ៊ុនទាំងអស់នោះ ក្នុងប្រទេសឥណ្ឌា ស្របពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា គឺលោក ណារិនដ្រា ម៉ូឌី បានខិតខំប្រឹងប្រែងខ្លាំងមែនទែន ក្នុងការជំរុញធ្វើយ៉ាងណាឱ្យប្រទេសឥណ្ឌាក្លាយជាមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យាកម្រិតខ្ពស់។
ឥណ្ឌាត្រៀមកញ្ចប់ថវិកា ដើម្បីទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗរបស់ពិភពលោក
ដោយ

បើ​តាម​ការ​ចុះ​ផ្សាយ​ពី Nikkei កម្មវិធី​លើកទឹកចិត្ត​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​ឥណ្ឌា​សម្រាប់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​នេះ ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី ១៥ ខែធ្នូ ហើយ​បច្ចុប្បន្ន ឥណ្ឌា​បាន​ចាប់ផ្តើម​បើកទ្វារ​ទទួលយក​ក្រុមហ៊ុន​ដាក់​ពាក្យ​ចូល​មក​វិនិយោគ​ចាប់តាំងពី​ថ្ងៃ​ទី ១ ខែមករា​មក​ម្ល៉េះ ខណៈ​ដែល​ប្រទេស​នេះ ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត កំពុង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ជំរុញ​ការ​ផ្គត់ផ្គង់​សមាសធាតុ​ឧស្សាហកម្ម​ដ៏​សំខាន់​ក្នុងស្រុក​របស់​ខ្លួន​។

កញ្ចប់​ទឹកប្រាក់​សម្រាប់​ប្រើប្រាស់​លើ​ការ​លើកទឹកចិត្ត​ការ​វិនិយោគ​ជាង ១០​ពាន់​លាន​ដុល្លារ​នេះ គឺ​គ្របដណ្តប់​រហូត​ដល់​ពាក់កណ្តាល​នៃ​ការ​ចំណាយ​ដំបូង​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​លើ​ការ​បង្កើត​មជ្ឈមណ្ឌល​ផលិត​បន្ទះ​ឈី​ប​ក្នុង​ប្រទេស​ឥណ្ឌា​។ រដ្ឋាភិបាល​ឥណ្ឌា​នឹង​សហការ​ជាមួយ អាជ្ញាធរ​តាម​បណ្ដា​រដ្ឋ​នានា​ក្នុង​ការ​សាងសង់​សួន​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​ដែល​បំពាក់​ដោយ ទឹក​ស្អាត ថាមពល និង ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​កាន់តែ​ប្រសើរ​ផង​ដែរ​។ លើស​ពី​នេះ ឥណ្ឌា​នឹង​ផ្តល់​ជំនួយ​សម្រាប់​គ្រឿង​បរិក្ខារ ដែល​គ្រប់គ្រង​ក្នុង​ដំណើរការ​ផលិត និង​ការ​ធ្វើតេស្ត ហើយ​ព្រមទាំង​គាំទ្រ​ដល់​ការ​ចាប់ផ្តើម​អាជីវកម្ម​រចនា​បន្ទះ​ឈី​ប និង​បណ្តុះ​ជំនាញ​បន្ថែម​ទៀត​។

រដ្ឋមន្ត្រីក្រសួង​អេ​ឡិច​ត្រូ​និក និង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ឥណ្ឌា​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ធំ​ៗ​ទាំងអស់​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​ពួក​គេ​ជា​ច្រើន​ចង់​មក​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ពួក​គេ​ដោយ​ផ្ទាល់​នៅ​ទី​នេះ​។ រដ្ឋាភិបាល​ឥណ្ឌា​រំពឹង​ថា ក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ខាង​មុខ​ទៀត រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ជា​ច្រើន​នឹង​ចាប់ផ្តើម​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។

សូម​ជម្រាប​ថា នេះ​មិនមែន​ជា​លើក​ទី​១ ដែល​ឥណ្ឌា​បាន​ផ្ដល់​ការ​លើក​ចិត្ត ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​កំពូល​ៗ​របស់​ពិភពលោក​ឲ្យ​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​ខ្លួន កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ឥណ្ឌា​ក៏​មានការ​ផ្ដល់​ការ​លើក​ចិត្ត​នេះ​ដូច​គ្នា​ដែរ​។ ប៉ុន្ដែ ការ​ចាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ធំ​ៗ នៅ​ប្រទេស​នេះ មានការ​ធ្លាក់​ចុះ​ដោយសារ​តែ​កន្លង​មក មានការ​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ពី​ប្រជាពលរដ្ឋ​ឥណ្ឌា​ជុំវិញ​ការ​ប្រើប្រាស់​ដីធ្លី និង​បញ្ហា​ទាក់ទង​នឹង​លក្ខខណ្ឌ​ច្បាប់​ការងារ​ជាដើម​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


សេវាបំណុលរបស់ប្រទេសជប៉ុននឹងកើនដល់ជាង២៦០ពាន់លានដុល្លារ នៅឆ្នាំ២០៥០ មកពីកត្តាអ្វី?

ប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិពភលោកនោះ កំពុងប្រឈមនឹងសេវាបំណុលកើនកាន់តែខ្ពស់ មិនធ្លាប់មាន ដោយត្រឹមឆ្នាំ២០២៥ សេវាបំ…

មុនកីឡាអូឡាំពិកនៅប៉េកាំងចាប់ផ្ដើម អាមេរិកអំពាវនាវឲ្យUN បញ្ចេញរបាយការណ៍សិទ្ធិមនុស្សនៅស៊ីនជាំង

សមាជិកព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារទី១៨មករា បានស្នើសុំគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ឲ្យបញ្ចេញរបាយការណ៍ទាក់ទងនឹងបញ្ហាសិទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ