គម្រោងផ្លាស់ប្ដូរថាមពលតម្លៃ ២០ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ីនៅមិនទាន់ដំណើរការ


មូលនិធិដែលមានទឹកប្រាក់រហូតដល់ទៅ២០ពាន់លានដុល្លារសម្រាប់ផែនការផ្លាស់ប្ដូរថាមពលនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅអាស៊ាន គឺមិនទាន់ដំណើរការនៅឡើយទេ ។ មូលនិធិពាក់កណ្តាលនៃគម្រោងនេះ គឺមកពីប្រទេសមហាអំណាច ជាដៃគូ និងពាក់កណ្តាលទៀត មកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ៧ ។ តើមាននេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Antara ។
គម្រោងផ្លាស់ប្ដូរថាមពលតម្លៃ ២០ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ីនៅមិនទាន់ដំណើរការ
ដោយ

លោក លូហូត ប៊ិនសារ ប៉ានចៃតាន (Luhut Binsar Pandjaitan) រដ្ឋមន្រ្តីក្រសួងសម្របសម្រូលកិច្ចការតំបន់ឆ្នេរនិងបណ្តាក់ទុនរបស់ឥណ្ឌូនេស៊ី បានអះអាងកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា គម្រោងដែលបានគ្រោងក្នុងតម្លៃប្រមាណជា ២០ ពាន់លានដុល្លារ ដើម្បីធ្វើការផ្លាស់ប្ដូរថាមពលនៅក្នុងប្រទេសនេះ មិនទាន់ដំណើរការនៅឡើយទេ ។

លោកបានអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានកំពុងតែរៀបចំកម្មវិធីធ្វើការផ្លាស់ប្ដូរថាមពល ក្នុងនោះមានទាំងផែនការបិទរោងចក្រអគ្គីសនីដើរដោយថាមពលធ្យូងថ្មសំខាន់ៗជាច្រើនកន្លែង ដោយផ្អែកលើកញ្ចប់មូលនិធិនេះ ។

តាមការរំពឹងទុក ថវិកាពាក់កណ្ដាល ពោលគឺចំនួន១០ ពាន់លានដុល្លារ សម្រាប់ដំណើរការគម្រោងនេះ បានមកពីមូលនិធិសាធារណៈដែលជាសមាជិកនៃក្រុមដៃគូអន្តរជាតិ (International Partner Group ) ដែលគេដឹងថា មានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន ណ័រវេ ដាណឺម៉ាក និង សហភាពអឺរ៉ុប។

ដោយឡែកថវិកា ១០ ពាន់លាន់ដុល្លារទៀត គឺរំពឹងថានឹងបានមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ៧ ដែលរួមមានសម្ព័ន្ធហិរញ្ញវត្ថុគ្លាសហ្គូដើម្បីគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់ (Glasgow Financial Alliance for Net Zero), ធនាគារ HSBC, ធនាគារ Citibank, ធនាគារស្តែនឌែត ឆាតធើ (Standard Chartered), ធនាគារ America, ធនាគារឌើច (Deutsche), ក្រុមហ៊ុនមីតស៊ុយប៊ីស៊ី (MUFG) និងក្រុមហ៊ុនម៉ាការី (Maccquarie)។

ឥណ្ឌូនេស៊ីនៅពេលនេះ មានបំណងកាត់បន្ថាយការបំភាយឧស្ម័នកាបូនិចពីចំនួន២៩០លានតោនឱ្យមកនៅត្រឹម៣៥៧លានតោននៅត្រឹមឆ្នាំ២០៣០៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន Mitsubishi នឹងទិញយកក្រុមហ៊ុនផ្ដល់ឥណទានរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី

សារព័ត៌មានជប៉ុននីកេអេស៊ាបានឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមីតស៊ុយប៊ីស៊ី (Mitsubishi) របស់ប្រទេសជប៉ុន នឹងទិញយកក្រុមហ៊ុនផ្តល់ប្រាក…

ថ្នាក់ដឹកនាំ CSX រំពឹងវត្តមានក្រុមហ៊ុនថ្មីធំៗពីរ ជួយធ្វើឲ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែសកម្ម

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារំពឹងវត្តរបស់ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដែលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនឹងជួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ