លោកអ្នកគ្រាន់តែអនុវត្តតាមវិធីងាយៗដូចខាងក្រោមនេះ តាមការណែនាំរបស់អ្នកជំនាញរបស់ធនាគារ អេស៊ីលីដា ៖
- បញ្ចូល ឬដំឡើង APP អេស៊ីលីដាម៉ូបាល ជំនាន់ថ្មីបំផុត (latest version) នៅក្នុងទូរសព្ទដៃថ្មីរបស់អ្នក (iOS ចាប់ពីជំនាន់ 12 ឡើងទៅ និង Android ចាប់ពីជំនាន់ 5.1 ឡើងទៅ)
- ចូលកម្មវិធី អេស៊ីលីដាម៉ូបាល នៅក្នុងទូរសព្ទដៃថ្មីរបស់អ្នក
- ជ្រើសរើសយកម៉ឺនុយណាមួយរបស់ អេស៊ីលីដាម៉ូបាល
- បញ្ចូលលេខទូរសព្ទដែលបានចុះឈ្មោះប្រើ អេស៊ីលីដាម៉ូបាល រួចចុច «ចូលប្រើសេវា/Login»
- បញ្ចូលលេខសម្ងាត់ អេស៊ីលីដាម៉ូបាល
- ប្រព័ន្ធនឹងផ្ញើលេខ OTP ទៅទូរសព្ទថ្មីរបស់លោកអ្នក (ទូរសព្ទថ្មីរបស់លោកអ្នកត្រូវមានលេខដែលចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល រួច) ។
- សម្រាប់ Android ប្រព័ន្ធដំណើរការផ្ទៀងផ្ទាត់លេខ OTP ធ្វើឡើងដោយស្វ័យប្រវត្តិ ។ សម្រាប់ iOS ត្រូវជ្រើសរើសលេខ OTP ពី SMS/Message ។
នៅពេលលោកអ្នកអនុវត្តតាមវិធីងាយៗខាងលើទាំងនេះរួចហើយ លោកអ្នកនឹងអាចប្រើ អេស៊ីលីដាម៉ូបាល នៅលើទូរសព្ទដៃរបស់លោកអ្នក បានតាមបំណងប្រាថ្នាដែលលោកអ្នកត្រូវការ ។
សូមចុចលើ >> តំណភ្ជាប់នេះ >> ដើម្បីដឹងលម្អិតបន្ថែមទៀតពីអត្ថប្រយោជន៍នៃសេវា អេស៊ីលីដាម៉ូបាល ៕