កញ្ចប់​ថវិកាជំនួយស្ដារសេដ្ឋកិច្ច

ស្ថាប័នអន្តរជាតិបញ្ចេញកញ្ចប់ជំនួយស្តារពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ ក្នុងអំឡុងវិបត្តិកូវីដ-១៩


សា្ថប័នអន្តរជាតិបានបញ្ចេញកញ្ចប់ថវិការជំនួយដើម្បីជួយស្តារសកម្មភាពពាណិជ្ជកម្ម និង សេដ្ឋកិច្ចនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ ខណៈកូវីដ-១៩នៅតែបន្តប៉ះពាល់ដល់ប្រទេសកម្ពុជានៅឡើយ។ ក្នុងនោះ ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនមូលធនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងការបង្កើតធនាគារខ្នាតតូចនិងមធ្យមថ្មី។
តើវិស័យកសិកម្មកម្ពុជាឆ្នាំ២០២២ មានការប្រែប្រួល និងប្រឈមយ៉ាងណា?

ក្រៅពី​ផ្តល់​ប្រាក់​កម្ចី​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​និង​កំពុង​ផ្តល់​ជំនួយ​បច្ចេកទេស​ដើម្បី​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​គម្រោង​ធានា​ឥណទាន​ថ្មី​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​។

កញ្ចប់​ជំនួយ​នេះ​នឹង​ជួយ​រដ្ឋាភិបាល​បង្កើន​ការ​ផ្តល់​ប្រាក់​កម្ចី​ពី​ធនាគារឯកជន​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ដែល​នឹង​ជួយ​ពង្រីក​វិសាលភាព​នៃ​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​។ បច្ចុប្បន្ន មាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ប្រមាណ ៥២ ម៉ឺន​សហគ្រាស​នៅ​កម្ពុជា​ហើយ​មាន​តែ​ប្រមាណ ១០ ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​។ សហគ្រាស​ខ្នាត​តូច និង​មធ្យម​មាន​ប្រមាណ ៩៨% នៃ​អាជីវកម្ម​ទាំងអស់ ហើយ​ផ្តល់ ៧០%​នៃ​ការងារ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សហគ្រាស​ខ្នាត​តូច និង​មធ្យម​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ COVID-19 ដូច​ទៅ​នឹង​វិស័យ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​ដែរ ដែល​នាំ​ឱ្យ បាត់បង់​ការងារ​ប្រាក់​ចំណូល ជាដើម​។

ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ដើម្បី​គាំទ្រ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​តាម​រយៈ​ការ​បង្កើន​ថវិកា​សម្រាប់​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ​របស់​រដ្ឋ និង​ព​ន្លឿ​ន​ការ​បង្កើត​កម្មវិធី​ធនាគារ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ថ្មី​របស់​កម្ពុជា ។

ថ្មី​ៗ​នេះ​ដែរ​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ចុះហត្ថលេខា​លើ​ប្រាក់​កម្ចី​ដើម្បី​គាំទ្រ​ជំរុញ​ទៅ​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច និង មធ្យម​នេះ​ដែរ​។

លោក Ramesh Subramaniam អគ្គនាយក នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍ នៃ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​អះអាង​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​សមាជិក​ទី ២ របស់ ADB ក្នុង​មហា​អនុ​តំបន់​មេគង្គ​ដែល​បាន​ទទួល​ហិរញ្ញប្បទាន​នេះ​។ ការ​ផ្តល់​ជូន​កញ្ចប់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់​នៃ​ការ​ឆ្លើយ​តប​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​។

លោក Ramesh Subramaniam, មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បង្កើន​ចំនួន​ហិរញ្ញប្បទាន​របស់​ខ្លួន​សម្រាប់​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​នៃ COVID-19 ពី ៦,៥ ពាន់​លាន​ដុល្លារ​ដល់ ២០ ពាន់​លាន​ដុល្លារ​។ ប្រទេស​កម្ពុជា គឺជា​ប្រទេស​សមាជិក​ទី ២ របស់ ADB ក្នុង​មហា​អនុ​តំបន់​មេគង្គ​ដែល​បាន​ទទួល​ហិរញ្ញប្បទាន​នេះ​។ ហិរញ្ញប្បទាន ២៥០ លាន​ដុល្លារ​ផ្តល់​ដល់​ប្រទេស​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ឆ្លើយ​តប ២០ ពាន់​លាន​ដុល្លារ​នោះ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​»​។

ដោយឡែក លោក Ahmed Muneeb Saeed អនុប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ទទួល​បន្ទុក​ប្រតិបត្តិការ​ទី​២​ក៏​បាន​បញ្ជាក់​ថា បញ្ហា​ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩ ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​តំបន់​អាស៊ី​។ ADB បញ្ចេញ​កញ្ចប់​ជំនួយ ២០​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ជំរុញ​សកម្មភាព ពាណិជ្ជកម្ម និង សេដ្ឋកិច្ច​ឡើង​វិញ​។

លោក Ahmed Muneeb Saeed មាន​ប្រសាសន៍​ថា «​ក្នុង​គ្រា​លំបាក​នេះ​យើង​ចង់​ធានា​ថា​ការ​គាំទ្រ​របស់ ADB ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​បន្ទាន់​បំផុត និង​បង្កើត ភាព​ធន់​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ ការ​យកចិត្តទុកដាក់​ជា​បន្ទាន់​របស់​យើង​គឺ​ការ​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ និង​កាត់​បន្ថយ​ការ​ខាតបង់​ប្រាក់​ចំណូល​ដែល​នាំ​ឱ្យ​មាន​ភាព​ក្រីក្រ​។ សម្រាប់​រយៈពេល​វែង​យើង​នឹង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ពង្រឹង​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​ភាព សមត្ថភាព​ប្រកួតប្រជែង​មូលធន​មនុស្ស​កាន់តែ​ខ្លាំង និរន្តរភាព​សង្គម​និង​បរិស្ថាន​ប្រសើរ​ជាង​មុន និង​ស្ថាប័ន​មានការ​កែ​លម្អ​»​។

លោកស្រី Sunniya Durrani-Jamal នាយិការ​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា​ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹង​ថា​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់ -៥,៥% ក្នុង​ឆ្នាំ ២០២០ ហើយនឹង​ស្ទុះ​ងើបឡើង​វិញ​ទៅ​រក​កំណើន​វិជ្ជមាន​ក្នុង​ឆ្នាំ ២០២១​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​គោលនយោបាយ​ឆ្លើយ​តប​យ៉ាង​រឹង​មាំ ដែល​រួម​មានការ​ផ្តល់​ការ​គាំទ្រ​ចំណូល ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ការ​ឧបត្ថម្ភ​បៀវត្ស​ដល់​កម្មករ ការ​បន្ធូរ​បន្ថយពន្ធ និង​បំណុល​សម្រាប់​អាជីវកម្ម​ជា​ពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម​។

លោកស្រី Sunniya Durrani-Jamal បញ្ជាក់​យ៉ាង​ដូច្នេះ «​ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹង​ថា​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ ក្នុង​ឆ្នាំ ២០២០ ហើយនឹង​ស្ទុះ​ងើបឡើង​វិញ​ទៅ​រក​កំណើន​វិជ្ជមាន​ក្នុង​ឆ្នាំ ២០២១​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​គោល នយោបាយ​ឆ្លើយ​តប​យ៉ាង​រឹង​មាំ ដែល​រួម​មានការ​ផ្តល់​ការ​គាំទ្រ​ចំណូល ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ការ​ឧបត្ថម្ភ​បៀវត្ស​ដល់​កម្មករ ការ​បន្ធូរ​បន្ថយពន្ធ និង​បំណុល​សម្រាប់​អាជីវកម្ម​ជា​ពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម​។​ធនាគារអភិវឌ្ឍន៍អាស៊ី​ជឿជាក់​ថា​វិធាន​ការណ៍​ទាំងនេះ នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់ អវិជ្ជមាន​នៃ COVID-19 ទៅ​លើ​គ្រួសារ​និង​អាជីវកម្ម​។ ជាមួយនឹង​ការ​កែទម្រង់​ត្រឹមត្រូវ សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ​កាន់តែ​រឹង​មាំ​»​។

ធនាគារអភិវឌ្ឍន៍អាស៊ី​ជឿជាក់​ថា​វិធាន​ការណ៍​ទាំងនេះ​នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ COVID-19 ទៅ​លើ​គ្រួសារ​និង​អាជីវកម្ម​។ ជាមួយនឹង​ការ​កែទម្រង់​ត្រឹមត្រូវ សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ​កាន់តែ​រឹង​មាំ​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ខេត្តមណ្ឌលគិរី កំពុងត្រូវការការវិនិយោគលើសេវាកម្មស្នាក់នៅ និងម្ហូបអាហារបន្ថែម

មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីអំពាវនាវវិនិយោគិនឯកជនងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគផ្គត់ផ្គង់កន្លែងស្នាក់នៅរួមមានសណ្ឋាគារ និងផ្ទះសំណាក់ និង…

អាមេរិក និងចិន ធូរស្បើយជម្លោះបន្តិចក្រោយពីបានចរចា គ្នាតាមប្រព័ន្ធទូរស័ព្ទ

ក្រោយពីមានភាពតានតឹងនៅក្នុងជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន នៅពេលនេះ ការពិភាក្សា និងក៏ដូចជា ការវាយតម្លៃលើ កិច្ចព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ