វិស័យទេសចរណ៍

ជប៉ុន វ៉ាដាច់ថៃ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចិន


ភ្ញៀវទេសចរចិន បានសម្រុកធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនយ៉ាងច្រើនកកកុញនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៨ថ្ងៃ ដែលទើបបញ្ចប់កាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយបានជួយឱ្យជប៉ុនវ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចិន នៅឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យទេសចរណ៍
ដោយ

ទីភ្នាក់ងារទេសចរណ៍អង្គការសហប្រជាជាតិ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ ប្រទេសជប៉ុន បានវ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍ដ៏ដាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ជាង៣៦លាននាក់ ខណៈថៃ ទទួលបានជាង៣៥លាននាក់។ ភ្ញៀវទេសចរអន្តរជាតិ ដែលទៅកម្សាន្តនៅប្រទេសជប៉ុន ភាគច្រើនជាជនជាតិចិន។

យោងតាមរបាយការណ៍ពីក្រុមហ៊ុន Trip.com Group ដែលជាទីភ្នាក់ងារទេសចរណ៍អនឡាញដ៏សំខាន់មួយបានឱ្យដឹងថា នៅក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលទើបបញ្ចប់កាលពីពេលថ្មីៗ ការធ្វើដំណើរចេញចូលប្រទេសចិន បានកើនឡើង៣០% នៅឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយជប៉ុនបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចិន។

យ៉ាងណាមិញបើតាមទីភ្នាក់ងារទេសចរណ៍ Tongcheng Travel ក្រៅពីទេសចរចិន ប្រទេសជប៉ុន ក៏ជាគោលដៅទេសចរណ៍អន្តរជាតិ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង និងថៃ ផងដែរ។

ការបញ្ចុះតម្លៃសំបុត្រយន្តហោះបានរួមចំណែកដ៏សំខាន់ដល់ការកើនឡើងការធ្វើដំណើរកម្សាន្តទេសចរណ៍​នៅក្រៅប្រទេសរបស់ប្រជាជនចិន។ បើតាមទិន្នន័យរបស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ជើងហោះហើរអន្តរជាតិ ជាមធ្យមមានជិត២ពាន់ជើងបានដំណើរការជារៀងរាល់ថ្ងៃនៅក្នុងពិធីបុណ្យចូលឆ្នាំចិន ដោយកើនឡើង២៤,៦% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៤។

ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines បានបង្កើនជើងហោះហើររបស់ខ្លួនទៅប្រទេសជប៉ុន៥៤% ជាមួយនឹងបរិមាណអ្នកដំណើរកើនឡើងជាង៧១% នៅឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ចិន Spring Airlines បានរាយការណ៍ថា មានការកើនឡើង៧៦% ក្នុងការធ្វើដំណើរទៅក្រៅប្រទេស៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈត្រូវបានព្យាករថា អាចនឹងធ្លាក់ចុះខ្លាំងមកនៅក្រោម៧០ដុល្លារក្នុង១បារ៉ែលនៅសប្ដាហ៍នេះ ស្របពេលសង្គ្រាមពាណិជ្ជកម្មកំពុងឡើងកម្ដៅ

តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ត្រូវបានព្យាករថា អាចនឹងធ្លាក់ចុះខ្លាំងមកនៅក្រោម៧០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែលនៅសប្តាហ៍នេះ បន្ទាប់ពីគោលនយ…

តើចិនរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មបែបណា ដើម្បីទប់ទល់នឹងសង្រ្គាមពន្ធជាមួយសហរដ្ឋអាម៉េរិក?

ក្រោយរងគំនាបពន្ធបន្ថែម១០% ពីសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្រុមអ្នកវិភាគបានលើកឡើងថា មហាយក្សចិន កំពុងខិតខំពង្រឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ