ទីក្រុងរណប

ខេត្តកំពង់ចាម នឹងមាន «ទីក្រុងរណបដំបូងបង្អស់លើផ្ទៃដី ៥០ហិកតា» នាពេលឆាប់ខាងមុខនេះ


ក្រុមហ៊ុន យៀកថៃ ស៊ីធីកំពង់ចាមមកពីប្រទេសចិន និងក្រុមហ៊ុនអចលនទ្រព្យCPL បានសហការគ្នាចុះកិច្ចព្រមព្រៀង ក្នុងលក់គម្រោងនៅក្នុងក្រុងរណបថ្មីស៊ីធីកំពង់ចាម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពង់ចាម ឲ្យមានការរីកចម្រើនដែរ។
លោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL (ឆ្វេង) និង​តំណាង​ដៃគូ​ក្រុមហ៊ុនចិន យៀកថៃ គ្រុប (ស្ដាំ)
ដោយ

ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​CPL បានថ្លែងនៅ​ក្នុងពិធីចុះកិច្ច​ព្រមព្រៀង​នេះថា ការសការគ្នា​រវាងក្រុមហ៊ុន យៀកថៃនិងក្រុមហ៊ុន​អចលនទ្រព្យ CPLនាពេលនេះ គឺដើម្បី​លក់គម្រោង​នានា​ដែលមាន​នៅក្នុង​ក្រុងរណបថ្មី​ដែលនឹង​បង្កើតឡើង​ដោយ​ក្រុមហ៊ុនចិន យៀកថៃ ស៊ីធី​កំពង់ចាម ​ ដែលក្រុង​រណបថ្មីនេះ​នឹងលេចរូបរាង​នៅលើផ្ទៃដី​ប្រមាណ​ជាង ៥០ហិកតា ។

ឧកញ៉ាបានបន្តថា ខេត្តកំពង់ចាម ជាខេត្តមួយ​ដែលមាន​សក្តានុពល​មួយក្នុង​ចំណោម​ខេត្តដទៃទៀត​ក្នុង​ប្រទេសកម្ពុជា ព្រោះថា ខេត្តនេះមាន​ចំងាយ​មិនឆ្ងាយទេ ពីរាជធានី​ភ្នំពេញ ព្រមទាំងមាន​ធនធាន​សម្បូរបែប ដោយសារតែ​ជាប់នឹង​ទន្លេមេគង្គ ដែល​សក្តិសម​នឹងការអភិវឌ្ឍ​បន្ថែម​ទៀតលើ​វិស័យ​អចលនទ្រព្យ។ ម្យ៉ាងវិញទៀត ឧកញ៉ាថា ក្រុមហ៊ុន យៀកថៃជាក្រុម​ហ៊ុនអភិវឌ្ឍ​មួយដែល​មានភាព​ច្បាស់លាស់ ដែលបង្កលក្ខណៈ​ងាយស្រួល​ដល់ភ្នាក់ងារ​ដូចជា ក្រុមហ៊ុន CPLងាយស្រួល​ក្នុងការលក់។

ឧកញ៉ាបានបន្ថែមថា គម្រោងទីក្រុងរណប​ស៊ីធីកំពង់​ចាមនេះ នឹងមាន​ហេដ្ឋារចនា​សម្ព័ន្ធ​មួយចំនួន ដូច ជា សួនច្បារ សួនទឹក​លំនៅឋាន​ចំរុះ សាលារៀន តែមិនមាន​អគារខ្ពស់ៗ​ដូចរាជធានី​ភ្នំពេញ​មានផ្សារ​ដោយនឹង​បង្ករលក្ខណៈងាយ​ស្រួលក្នុងការរស់នៅ។ សម្រាប់លំនៅឋាន​តម្លៃចាប់ពី​៥ម៉ឺន​ដុល្លារ ដល់ ៩ម៉ឺនដុល្លារ។ ចំពោះអតិថិជន​គោលដៅ​របស់ក្រុង​រណបថ្មីនេះ គឺទាំងពលរដ្ឋ​រស់នៅក្នុង​ខេត្តកំពង់ចាម​ផ្ទាល់ ក៏ដូចជា​ពលរដ្ឋគ្រប់​លំដាប់ថ្នាក់។

ចំណែកលោក ឌីឡា វណ្ណដា ជំនួយ​ការអគ្គនាយក​ក្រុមហ៊ុន យៀកថៃវិញបានឲ្យ​ដឹងថា នេះមិនមែន​ជាការ​សហការលើក​ទី១ទេ រវាងក្រុមហ៊ុនក្រុមហ៊ុន យៀកថៃ និងក្រុមហ៊ុន​អចលនទ្រព្យCPL ។ ដូចនេះលោក​ជឿជាក់​ទៅលើក្រុម​ហ៊ុន​អចលនទ្រព្យ​CPL ថានឹងអាច​លក់គម្រោង​ដែលមាន​នៅក្នុង​ក្រុងរណប​កំពង់ចាម​ថ្មីនេះ បានយ៉ាងល្អ​ប្រសើរ​ជាក់ជាមិនខាន។ 

បើតាមលោកលោក ឌីឡា វណ្ណដា ក្រុងរណបថ្មី​នេះបានចាប់ផ្តើម​រៀបចំ​ជាបណ្តើរៗហើយ ដោយដំណាក់​កាល​ដំបូង​នឹង​អនុវត្តនៅ​លើដី ១៣ហិចតាសិន ក្នុងទីរួម​ខេត្តកំពង់ចាមតែម្តង។ ហើយទីក្រុងរណបស៊ីធី​កំពង់ចាម​នេះ ជាគម្រោងទី៥​ហើយ ដែលក្រុមហ៊ុន យៀកថៃ គ្រុប បានអភិវឌ្ឍ ដោយគម្រោង​ដែលសាងសង់​រួចរាល់មាន​២ និងគម្រោង Phnom Penh Harber នៅកំពង់​ភ្នំពេញ និងគម្រោង The Garden នៅផ្លូវវេង ស្រេង ដែលកំពុងដំណើរការសាងសង់៕

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តី៖ សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-​ចិន​ប៉ះពាល់​ដល់​កម្ពុជា​តិច​តួច​ណាស់

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​ទីក្រុង​តូក្យួ ប្រទេស​ជប៉ុន ថា សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិ…

សម្ដេច​ ហ៊ុន សែន ​អះអាង​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​«អន្ទាក់​បំណុល​ចិន»​ទេ!

សម្តេច​​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​ប្រទេស​ជប៉ុន​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ