ក្នុងន័យនេះ ធនាគាយើងខ្ញុំនឹងផ្អាកដំណើរការសេវាធនាគារគ្រប់ប្រភេទជាបណ្តោះអាសន្ន តាមកាលបរិច្ឆេទខាងក្រោម៖
-ផ្អាកផ្តល់សេវាកម្មតាមបញ្ជរបេឡានៅគ្រប់សាខាចាប់ពីថ្ងៃទី 19 ខែមករា ម៉ោង 12:00 នាទី ថ្ងៃត្រង់ រហូតដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2024 ម៉ោង 7:00 នាទី ព្រឹក។
-ផ្អាកគ្រប់ប្រតិបត្តិការសេវាធនាគារតាមរយៈកម្មវិធី KB PRASAC Mobile, ATM ការទូទាត់តាមរយៈ KHQR Code របស់ខេប៊ីប្រាសាក់ និងមធ្យោបាយផ្សេងៗទាំងអស់ ចាប់ពីថ្ងៃទី 19 ខែមករា ម៉ោង 6:00 នាទី ល្ងាច រហូតដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2024 ម៉ោង 7:00 នាទី ព្រឹក។
ការធ្វើបច្ចុប្បន្នភាពនេះគឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបោះជំហានឈានមុខផ្នែកបច្ចេកវិទ្យា ដើម្បីធានាថាប្រព័ន្ធធនាគារស្នូលរបស់យើងខ្ញុំបំពេញតាមតម្រូវការរបស់អតិថិជន។
យើងខ្ញុំសូមអរគុណចំពោះការយោគយល់ និងការសហការរបស់លោកអ្នកក្នុងអំឡុងពេលនៃការអាក់ខានសេវាជាបណ្ដោះអាសន្ននេះ។ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបង្ហាញពីការវិនិយោគជាយុទ្ធសាស្ត្រចំពោះអនាគតរបស់ធនាគារខេប៊ីប្រាសាក់។
សម្រាប់ចម្ងល់ ឬ ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើអតិថិជន តាមរយៈលេខ 086 999 911 ឬ 023 999 911។
ធនាគារខេប៊ីប្រាសាក់សូមអរគុណចំពោះការគាំទ្រនិងយោគយល់របស់អតិថិជន ស្របពេលដែលយើងខិតខំផ្តល់ជូនអ្នកនូវសេវាកម្មធនាគារដែលកាន់តែប្រសើរឡើង។