
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង១៨១នាក់នោះ មាន១៧៨ករណីជាការចម្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» រីឯ៣ករណីទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ស្របពេលដែលអ្នកជាសះស្បើយមានចំនួន៤០នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
សម្រាប់អ្នកវិជ្ជមានករណីសហគមន៍ទាំង១៧៨នាក់ រួមមាន១៤០ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល៣ករណី, ព្រៃវែង៦ករណី, ស្វាយរៀង១៤ករណី ខេត្តព្រះសីហនុ៨ករណី, សៀមរាប ៤ករណី ព្រះវិហារ១ករណី តាកែវ១ករណី និងខេត្តក្រចេះ១ករណី។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៩៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២២៥២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន២៤០៦នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៣៣នាក់៕