កូវីដ១៩នៅកម្ពុជា

ក្រសួងសុខាភិបាលកែតម្រូវចំនួនអ្នកឆ្លងកូវីដពីព្រឹកនេះដោយសារបញ្ហាបច្ចេកទេស


ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២១​ខែមីនា ឆ្នាំ​២០២១​នេះ បាន​ធ្វើការ​កែតម្រូវ​តួលេខ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ក្នុង​សេចក្តី​ប្រកាស​កាលពី​ព្រឹក​មិ​ញ​នេះ ពី​៥៨​នាក់ មក​នៅ​ត្រឹម​៤៨​នាក់​វិញ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ត្រូវ​បាន​កែតម្រូវ​ថ្មី​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​។
ទីស្តីការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ វុធ​ ច័ន្ទតារា/Cambonomist)
ដោយ

ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៤៨​នាក់​នោះ មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ចំនួន​៤៧​នាក់ និង​ម្នាក់​ទៀត ជា​ករណី​នាំ​ចូល ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​១៥​នាក់​។

សម្រាប់​អ្នក​វិជ្ជមាន​ទាំង ៤៨​នាក់ មាន​ម្នាក់​ជា​ស្ត្រីជន​ជាតិចិន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩​មីនា ទន្ទឹម​នឹង​នោះ អ្នក​វិជ្ជមាន​៤៧​នាក់​ផ្សេង​ទៀត មាន​ជនជាតិ​ចិន​៧​នាក់ និង​ជនជាតិ​ខ្មែរ ៤០​នាក់​។ ក្នុង​នោះ​ផង​ដែរ មាន​៧​ករណី​រក​ឃើញ​ក្នុង​ខេត្តកណ្តាល​(​ចិន​៥​នាក់ ខ្មែរ​២​នាក់​), ២​ករណី​នៅ​ខេត្ត​ព្រះ​សីហ​នុ​(​ចិន​ទាំង​២​នាក់​), មួយ​ករណី​(​ខ្មែរ​)​នៅ​ខេត្តសៀមរាប​, និង ៣៧​ករណី​(​ខែ្ម​រទាំង​៣៧)​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ​។

ចំណែក​អ្នកជា​សះស្បើយ​ទាំង​១៥​នាក់​វិញ សុទ្ធ​សឹង​ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២០​កុម្ភៈ​» ក្នុង​នោះ​រួម​មាន ជនជាតិ​ចិន ១២​នាក់​, ជនជាតិ​វៀតណាម​២​នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ ដោយ​ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​២​លើក និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ 

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ម៉ោង​១២៖៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ១៦៨០​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៩៥០​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៧២៥​នាក់​, ស្លាប់​ចំនួន ៣​នាក់ និង​២​នាក់​ផ្សេង​ទៀត ស្លាប់​ដោយសារ​ការ​រើ​ឡើង​នៃ​ថ្នាំ​ញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Lamborghini នៅតែ​ចំណេញកប់ក្ដោង​នៅឆ្នាំ២០២០ ទោះបី​មាន​កូវីដ-១៩ក្ដី

ព័ត៌មាន
ខណៈ​ដែល​​​ក្រុមហ៊ុនយក្សៗ​ជាច្រើន​ជួបការលំបាក​ក្នុងអំឡុង​វិបត្តិ​កូវីដ-១៩ ប៉ុន្តែ បែរ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​បំផុត​នៅ​លើ​ពិភព…

ធនាគារអេស៊ីលីដានៅតែបន្តរក្សាការបញ្ចុះអត្រាការប្រាក់១%ដូចឆ្នាំ២០២០

ព័ត៌មាន
ធនាគារអេស៊ីលីដានៅតែបន្ដរក្សាការបញ្ចុះអត្រាការប្រាក់ដល់ ១% ក្នុងមួយឆ្នាំ សម្រាប់ការស្នើសុំឥណទានថ្មីៗពីសំណាក់ប្រជាពលរដ្ឋនៅឆ្នាំ២០២១ នេះ ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ