ទីផ្សារមាស

ការដាក់លក់ដុំមាស នៅតាមម៉ាត និងទូម៉ាស៊ីនលក់ភេសជ្ជៈ និងអាហារសម្រន់ស្វ័យប្រវត្តិកំពុងពេញនិយមនៅកូរ៉េ


ជាទូទៅ គ្រឿងអលង្ការមាស ត្រូវបានគេដាក់លក់នៅតាមទូមាស ឬ ហាងលក់គ្រឿងអលង្ការ ហើយការលក់ដុំមាស ទៀតសោត គឺទាល់តែហាងធំៗទើបមានលក់។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងស្ទើរមិនគួរឱ្យជឿនោះ គឺការដាក់លក់មាសដុំនៅតាមហាងម៉ាតលក់ទំនិញ និងទូម៉ាស៊ីនលក់ភេសជ្ជៈ និងអាហារសម្រន់ស្វ័យប្រវត្តិកំពុងពេញនិយមនៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។
ទីផ្សារមាស
ដោយ

CU ដែលជា​ហាងម៉ាតលក់ទំនិញដ៏ធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បួង ​កំពុងសហការជាមួយក្រុមហ៊ុន KOMSCO ដើម្បីដាក់លក់ដុំមាស តូចៗសម្រាប់អតិថិជនទូទៅប្រៀបដូចលក់នំខេកយ៉ាងដូច្នេះដែរ។

ដុំមាសតូចៗជាច្រើនប្រភេទដែលមានទម្ងន់ចន្លោះពី ០,១ក្រាម ដល់១,៨៧ ក្រាមត្រូវបានដាក់លក់ក្នុងទូម៉ាស៊ីនលក់ភេសជ្ជៈ និងអាហារសម្រន់ស្វ័យប្រវត្តិ នៅតាមហាងម៉ាតលក់ទំនិញ CU ចាប់តាំងពីខែមេសា ដើមឆ្នាំនេះតែម្តង។

ដុំមាសដែលមានទម្ងន់១ក្រាមត្រូវបានលក់អស់គ្មានសល់ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ។ ដុំមាសតូចៗទាំងនេះត្រូវបានឆ្លាក់ជាអក្សរ អបអរសាទរ ការជូនពរថ្ងៃខួបកំណើត ដែលមានការរចនាយ៉ាងពិសេសតម្រូវតាមបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗថែមទៀតផង។

យោងតាមទិន្នន័យរបស់ Pocket CU របស់ហាងម៉ាតលក់ទំនិញ CU បង្ហាញថា អតិថិជនដែលមានវ័យខ្ទង់ជាង ៣០ឆ្នាំ ទិញដុំមាសតូចៗទាំងនេះច្រើនជាងគេដែលស្មើនឹង៤១% នៃការលក់សរុបចាប់តាំងពីបើកលក់មក។ ទន្ទឹមនេះ អតិថិជនដែលមានវ័យ៤០ឆ្នាំប្លាយមានចំនួនជាង ៣៥% អតិថិជនដែលមានវ័យ៥០ឆ្នាំប្លាយមានចំនួន១៥% ហើយអតិថិជនដែលមានវ័យ២០ឆ្នាំប្លាយមានចំនួនជិត ៧%នៃការលក់សរុប។

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាសដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស បានចេញរបាយការណ៍មួយកាលពីពេលថ្មីៗនេះថា តម្រូវការដុំមាស និងកាក់មាសនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើង២៧%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ នេះ ស្របពេលមាសហក់ឡើងថ្លៃខ្ពស់។ ស្ថាប័នដដែលនេះបានធ្វើការកត់សម្គាល់ថា នេះជាកំណើនប្រចាំត្រីមាសខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ឆ្នាំមកនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើហេតុអ្វីបានជាអារ៉ាប់ប៊ីសាអូឌីត នឹងដកខ្លួនចេញពីចិន លើគម្រោងវិនិយោគបច្ចេកវិទ្យាតម្លៃ១០០ពាន់លានដុល្លារ?

ប្រធានមូលនិធិវិនិយោគថ្មីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត វិនិយោគលើបច្ចេកវិទ្យា បានប្រកាសអះអាង យ៉ាងភ្ញាក់ផ្អើកថា អារ៉ាប់ប៊ីសាអូឌីតនឹងដកខ្លួនច…

ហេតុអ្វីអឺរ៉ុបព្រួយបារម្ភពីឥទ្ធិពលរថយន្តអគ្គិសនីចិន កាន់តែខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅអឺរ៉ុប?

ហេតុអ្វីអឺរ៉ុបព្រួយបារម្ភពីឥទ្ធិពលរថយន្តអគ្គិសនីចិន កាន់តែខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនៅអឺរ៉ុប? ដំណើរទស្សនកិច្ចផ្លូវរដ្ឋរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ