ការវិនិយោគវិស័យហិរញ្ញវត្ថុ

ក្រុមហ៊ុនមួយរបស់កូរ៉េ បង្ហាញមហិច្ឆតាចង់វិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា


វិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកលូតលាស់ជាបន្តបន្ទាប់ ស្របពេលរាជរដ្ឋាភិបាលកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ។ ការរីកលូតលាស់នៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា កំពុងទាក់ទាញវិនិយោគិនបរទេសជាច្រើនឱ្យមកចូលរួមវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងក្រុមហ៊ុន SK Securities ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ បានបង្ហាញមហិច្ឆតាចង់បណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្រោយជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមការដឹកនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
រុមហ៊ុនមួយរបស់កូរ៉េ បង្ហាញមហិច្ឆតាចង់វិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ដោយ

នាំជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល លោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ក្រោយលោកមានភាពជឿជាក់លើបរិយាកាសវិនិយោគ និងការដឹកនាំប្រកបដោយភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា។ លោក JEON Woo Jong បានជម្រាបសម្ដេច ហ៊ុន ម៉ាណែត ថា អាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities កំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ និងអរគុណចំពោះក្រុមហ៊ុន SK Securities ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។

ចំពោះគម្រោងអាកាសធាតុបៃតង សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងតែយកចិត្តទុកដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានា នៅកម្ពុជា៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន WorldBrige Group ចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំរបស់កូរ៉េ Daewoo E&C ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅកម្ពុជា

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (ថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024) – ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មរបស់អ្នកឧកញ…

កម្ពុជា-កូរ៉េសហការគ្នាចែករំលែកប្រវត្តិឥណទានទៅវិញទៅមក ដើម្បីបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ពលរដ្ឋ

កម្ពុជានិងកូរ៉េខាងត្បូងបានឯកភាពគ្នាចែករំលែងប្រវត្តិឥណទានឆ្លងដែនទៅវិញទៅមក ដើម្បីជួយបង្កើនលទ្ធភាពទទួលបានឥណទានរបស់ប្រជាពលរដ្ឋ។ តាមរយៈកិច្ចស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ