សួនសត្វ​ ភ្នំពេញ សាហ្វារី

ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី១​និង​ជា​សួន​សត្វ​ធំ​ជាង​គេ​នៅ​កម្ពុជា​បើក​ឲ្យ​ចូល​ទស្សនា​ខែ​ធ្នូ!


មិន​មាន​ការ​ពន្យារ​ពេល​ទៀត​ទេ សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី នឹង​ចាប់​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នៅ​ក្នុង​ខែ​ធ្នូ ចុង​ឆ្នាំ​២០១៧​នេះ​ហើយ។
ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម សួនសត្វ ភ្នំពេញ សាហ្វារី នៅ​មាត់ច្រក​ចូល នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ អា។
ដោយ

សួន​សត្វ​ថ្មី​នេះ​បាន​វិនិយោគ​សាងសង់​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ជនជាតិ​ថៃ​ជា​អ្នក​គ្រប់គ្រង​សួន​សត្វ ភ្នំពេញ សាហ្វារី ដែល​ប្រាប់​សារព័ត៌មាន​​អេឡិចត្រូនិក ខេមបូណូមីស។

សួន​សត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី ​យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។

លក្ខណៈ​ពិសេស​របស់​សួន​សត្វ ភ្នំពេញ សាហ្វារី ចែក​ចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤ កន្លែង​សម្តែង​សត្វ​​សេក មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។

ក្រៅពី​បួន​ទីតាំង​សំខាន់ៗ​ខាង​លើ​នេះ នៅ​មាន​កន្លែង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទស្សនា ហើយ​ក៏​មាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​កម្សាន្ត និង​កន្លែង​ក្មេង​លេង​ផង​ដែរ។ 

សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរ​បែប​ទាំង​ក្នុង​និង​ក្រៅ អម​ជាមួយ​នឹង​ព្រៃ​ឈើ​រាប់​ហិកតា នឹង​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ក៏​ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ។

ទីក្រុង​ចិន​វិនិយោគ​ទឹក​ប្រាក់​១៥០០​លាន​ដុល្លារ ក៏​ស្ថិត​នៅ​ក្បែរ​តំបន់​សួន​សត្វ​នេះ​ដែរ

ការ​វិនិយោគ​​សួន​​សត្វ​​កម្សាន្ត​ដ៏​ធំ​នេះ ស្ថិត​នៅ​ក្នុង​គម្រោង​វិនិយោគ​ជា​ច្រើន​ដែល​កំពុង​ដំណើរ​ក្នុង​ទីក្រុង​រណប​របស់​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់។ ជាក់ស្តែង ការវិនិយោគ​ទីក្រុង​មិត្តភាព​កម្ពុជា-​ចិន ឬ​ហៅ​ថា ឆាយណា ថោន ក៏​កំពុង​តែ​ដំណើរការ​ទៅ​តាម​ផែនការ ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​រណប​ ជាមួយ​គ្នា​នឹង​សួន​សត្វ ភ្នំពេញ សាហ្វារី នេះ​ដែរ។ 

ក្រុមហ៊ុន​វិនិយោគ​ចិន​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​ឈ្មោះ​ថា ចុង មិញថូវ បាន​បោះទុន​វិនិយោគ​រួម​គ្នា​ក្នុង​ទឹក​បា្រក់​ប្រមាណ ១៥០០​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ក្រុមហ៊ុនក្នុង​ស្រុក​ដ៏​ធំ​មួយ​គឺ​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សាងសង់​ទីក្រុង មិត្តភាព ចិន-​កម្ពុជា​នេះ​ឡើង។ ហើយ​ទីក្រុង​មិត្តភាព​កម្ពុជា-​ចិន សាងសង់​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៥៥០​ហិកតា។ 

ជុំវិញ​ទៅនឹង​ការ​បង្កើត​ឲ្យ​មាន​ទីក្រុង​មិត្តភាព​កម្ពុជា-​ចិន នៅ​កម្ពុជា សុទ្ធតែ​បាន​ការ​អបអរ​សាទរ​ពី​ក្រុម​អ្នក​ជំនាញ​តាមដាន​សេដ្ឋកិច្ច​សង្គម មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល ថា​ នេះ​ជា​សញ្ញា​ដ៏​ល្អ ដែល​កម្ពុជា​នឹង​ទទួល​​បាន​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​មួយ​កម្រិត​ទៀត៕

None



អត្ថបទបន្ទាប់


សហភាព​អឺរ៉ុប​ពិន័យ"​កាតលឿង"ដល់​វៀតណាម លើ​រឿង​នេសាទ​ខុស​ច្បាប់

សហភាពអឺរ៉ុប នាសប្ដាហ៍​នេះ បាននិយាយថា ខ្លួន​បាន​ឲ្យ​"កាត​លឿង" ដល់​ប្រទេស​វៀតណាម ដោយ​ព្រមាន​ថា ខ្លួន​អាច​នឹង​ដាក់​បម្រាម​លើ​ការ​នាំចូ…

យុវជន​នាំ​គ្នា​បោះ​ជំរំ​នៅ​តំបន់​ទេសចរណ៍​អាថ៌​កំបាំង ដើម្បី​ផ្សព្វផ្សាយ​និង​ផ្តល់​ចំណូល​ដល់​ម្ចាស់​ស្រុក

រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​មាន​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង ដែល​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​បាន​ទៅ​ទស្សនា​នៅ​ឡើយ។ តំបន់​ទេសចរណ៍​ខ្លះ ត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ