វិស័យកសិកម្ម

ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ចង់វិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា


ក្រុមហ៊ុន Wilmar International Group ដែលជាក្រុមហ៊ុនជំនាញកសិកម្មឈានមុខគេមួយនៅអាស៊ីបានបង្ហាញបំណងចង់ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ក្រុមហ៊ុនកសិកម្មដ៏ល្បីល្បាញនៅអាស៊ីមួយនេះចង់វិនិយោគលើផលិតទាំងមូលតែម្តង ទាំងការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។
វិស័យកសិកម្ម
ដោយ

ការបង្ហាញបំណងបែបនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី១៦ មករា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ដែលបានបង្ហាញនូវបំណងចង់បណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បងក្នុងវិស័យកសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ន ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយយ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុនមានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករជាដើម៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញ Goldman Sachs ចង់ពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន Goldman Sachs ដែលជាស្ថាប័នវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីល្បាញមួយនៅលើពិភពលោកបានបង្ហាញបំណងចង់ពង្រីកឱកាសវិនិយោគរបស់ខ្លួនមកកាន…

តើកម្ពុជាអាចសម្រេចគោលដៅប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បានដែរទេ? ហើយត្រូវកែប្រែ និងពង្រឹងលើចំណុចអ្វីខ្លះ?

ទោះបីមកទល់ពេលនេះស្ថានភាពសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាសក៏ពិតមែន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានផ្លាស់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ