ការរៀបចំឥណទាន​ឡើងវិញ

អ្នកទទួលបានការអនុញ្ញាតរៀបចំឥណទានឡើងវិញ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានជាង ១៥ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់សរុប ៦៥៦ លានដុល្លារ


គិតមកទល់ថ្ងៃទី ២៤ ខែ ឧសភា ចំនួនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានការអនុញ្ញាតរៀបចំឥណទានឡើងវិញមានចំនួនជាង ១៥,២ ម៉ឺននាក់ហើយ ឬស្មើនឹងជិត ៩០% នៃចំនួនអ្នកដែលបានដាក់ពាក្យស្នើសុំសរុបជាង ១៧,៥ម៉ឺននាក់។ ទំហំទឹកប្រាក់ឥណទាន ដែលត្រូវបានរៀបចំឥណទានឡើងវិញនេះសរុបមានចំនួន ៦៥៦ លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
រូបតំណាង៖ ការរៀបចំឥណទានឡើងវិញអំឡុងពេលកូវីដ១៩
ដោយ

តាមសមាគម​មីក្រូ​ហិរញ្ញវត្ថុកម្ពុជា​អះអាងថា គិតចាប់ពីខែមីនា ឆ្នាំ២០២០ សមាគម​បានប្រមូល​ទិន្និន័យ​ការរៀប​ចំឥណទាន​ឡើងវិញ​ជារៀងរាល់​សប្តាហ៍​ពីសមាជិក​របស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យនេះ ត្រូវប្រមូល​ឡើង​ក្នុងគោលបំណង តាមដានផលប៉ះពាល់​ជាក់ស្តែងនៃ​ជំងឺកូវីដ-១៩ ទៅលើ​អតិថិជន ការគាំពារ​អតិថិជន​របស់គ្រឹះស្ថាន​ដែលជាសមាជិក និងការវិវត្ត​ទូទៅនៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល ដើម្បីធ្វើការ​វាយតម្លៃ និងផ្ញើរបាយការណ៍​ជូនភាគីពាក់ព័ន្ធ។

លោក លោក កាំង តុងងី ប្រធាននាយកដ្ឋាន​ទំនាក់ទំនង និងជាអ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា​បានបញ្ជាក់ដែរថា ការ​រៀបចំឥណទាន​ឡើងវិញនេះ វាគឺជាការជួយ​សម្រួល​សម្រាប់​អ្នកខ្ចីប្រាក់​ដែល​រងផលប៉ះពាល់​ព្រោះ កូវីដ-១៩ ដោយសារតែ​ពួកគាត់​មិនមានលទ្ធភាព​បង់​សងត្រឡប់​តាមកាលកំណត់។ ដូច្នេះ ឥណទាននេះ ជាទូទៅ គេចាត់ទុកថា ជាឥណទាន​ខូច ហើយអ្នកខ្ចី​ក៏ត្រូវ​ជាប់ឈ្មោះ​នៅក្នុងការិយាល័យ​ឥណទាន​កម្ពុជាផងដែរ។ ប៉ុន្ដែ ដោយសារតែមានលក្ខខណ្ឌពិសេស តាមរយៈការរៀបចំ​ឥណទាន​ឡើងវិញនេះ អ្នកខ្ចី​ដែលជួបបញ្ហា​សង​ត្រឡប់ ​ មិនត្រូវបានចាត់ចូល​ជាកម្ចីខូចនោះទេ ហើយក្នុងកាលៈទេសៈនេះ អ្នក​ខ្ចី​ប្រាក់​ ក៏ត្រូវបានអនុញ្ញាត​ឲ្យ​​​បង់​តែការប្រាក់ ដោយមិនបាច់បង់ប្រាក់​ដើម ឬមានការ​ផ្អាក​ការបង់​សងប្រាក់ពី ​៣ ទៅ៦ខែ ទៅតាម​ផលប៉ះពាល់ជាក់ស្ដែង តាមការសិក្សា​និងវាយតម្លៃ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នីមួយៗ។

ថ្លែងនៅក្នុង​សិក្ខាសាលា​មួយនាពេល​ថ្មីៗនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃកម្ពុជា បាន​លើកឡើងថា ធនាគារជាតិ បានដាក់ចេញ​នូវវិធានការ​មួយចំនួន​ចំពោះ​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់ធនាគារជាតិ ដែលរួមមាន ការកំណត់​អត្រាការប្រាក់​ឥណទាន និងវិធីសាស្ត្រគណនា​អត្រាការប្រាក់, ការរៀបចំ​ឥណទានឡើងវិញក្នុងអំឡុងពេល​នៃការប៉ះពាល់​នៃការរីករាលដាល​នៃមេរោគកូវីដ-១៩, ការស្នើសុំ​ឲ្យ​គ្រឹះស្ថានធនាគារ​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អនុគ្រោះ​បន្ធូរបន្ថយ​កម្រៃសេវាផ្សេងៗពាក់ព័ន្ធ​នឹង​ឥណទាន និងការលើកលែង​ការផាកពិន័យ​ផ្សេងៗ​ចំពោះអតិថិជន​ជាដើម។

ជាមួយគ្នានេះដែរ លោក គា បូរាណ ប្រធានក្រុម​ប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា បាន​លើកឡើងថា​ សមាជិក​របស់​សមាគម​ទាំង ១០៣ គ្រឹះស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្ត នឹង​ដោះស្រាយ​បញ្ហា​ជាមួយនឹង​អតិថិជន​របស់ខ្លួន​ប្រកបដោយភាព​ទន់ភ្លន់ និងឈ្នះ-ឈ្នះ ក្នុង​អំឡុងពេល​ដ៏លំបាក​ដោយសារតែ​កូវីដ-១៩នេះ។

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ ចំនួន​អ្នកខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា មាន​ជាង ២,២លាននាក់ និងមានទំហំ​​ឥណទាន​សរុប ជាង ៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជន​បញ្ញើសរុប​មានចំនួន ជាង ២,៨លាននាក់ និងមានទំហំ​ប្រាក់បញ្ញើ​សរុប ជាង១៤ទ្រីលានរៀល (៣,៦ប៊ីលានដុល្លា)៕

None



អត្ថបទបន្ទាប់


សួនកម្សាន្ដដាយណូស័ររបស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងពន្យារពេលបើកដំណើរការរហូតដល់ចប់កូវីដ-១៩

សួនកម្សាន្ដសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយ ដែលត្រូវបានគេស្គាល់ថា ជារបស់មហាសេដ្ឋីកម្ពុជាអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ចប់ការស្ថាបនាស្ទើរតែទាំង…

"ស្ដេចល្បែង"ដែលជាអ្នក​កសាង​ទីក្រុងម៉ាកាវដ៏ល្បីឈ្មោះ បានស្លាប់ហើយ នៅអាយុ៩៨ឆ្នាំ

លោក ស្តេនលី ហូ (Stanley Ho) ជាអ្នកធ្លាប់រកស៊ី​ប្រេង​កាត ដែល​បាន​កសាង​អាណាចក្រ​កាស៊ីណូ​នៅទីក្រុង​ម៉ាកាវ និង​បានធ្វើ​ឲ្យ​ដែនកោះ​របស់​ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ