គម្រោងមណ្ឌលភស្ដុភារកម្ម

គម្រោងមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងថ្មីតម្លៃជាង១ពាន់លានដុល្លារក្នុងខេត្តកំពត ជួយអ្វីខ្លះដល់វិស័យដឹកជញ្ជូន?


ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងវិស័យដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះបញ្ជីវិនិយោគជូនក្រុមហ៊ុនវិនិយោគឯកជនមួយ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍មណ្ឌល ភស្ដុភារកម្ម និងកំពង់ផែពហុបំណង តម្លៃប្រមាណ ១ពាន់៣រយលានដុល្លារ ដែលជាគម្រោងដ៏ធំមួយ ក្នុងចំណោមគម្រោងវិនិយោគចំនួន១០ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបបានអនុម័តថ្មីៗនេះ។
គម្រោងមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងថ្មីតម្លៃជាង១ពាន់លានដុល្លារក្នុងខេត្តកំពត

គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភស្ដុភារកម្ម និងកំពង់ផែពហុបំណង ថ្មីនេះ មានទីតាំងស្ថិតនៅខេត្តកំពត និងជាការវិនិយោគរបស់ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED។ តើគម្រោងអភិវឌ្ឍន៍មណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណង តម្លៃជាង១ពាន់លានដុល្លារនេះ ដែលរាជរដ្ឋាភិបាលទើបអនុម័ត នឹងរួមចំណែកយ៉ាងណា ក្នុងការអភិវឌ្ឍន៍វិស័យភស្ដុភារនិងដឹកជញ្ជូននៅកម្ពុជា?

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED ខណៈគម្រោងដ៏ធំមួយនេះ មានទីតាំង ស្ថិតនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ គម្រោងអភិវឌ្ឍន៍មណ្ឌល ភស្ដុភារកម្ម និងកំពង់ផែពហុបំណង ខាងលើនេះ មានទុនវិនិយោគសរុប ១ពាន់៣រយលានដុល្លារអាមេរិក និងអាចបង្កើតការងាររហូត ៥៩០កន្លែង ដល់ប្រជាជនកម្ពុជា ពិសេសពលរដ្ឋក្នុងខេត្តកំពត ផ្ទាល់តែម្ដង។

អ្នកជំនាញក្នុងវិស័យភស្ដុភារកម្ម និងដឹកជញ្ជូន បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងនៅក្នុងខេត្តកំពតនេះ។ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា បច្ចុប្បន្ន វិស័យដឹកជញ្ជូននៅកម្ពុជា កាន់តែមានតម្រូវការខ្ពស់ ដូច្នេះ គម្រោងនេះ គឺពិតជាសំខាន់ណាស់ក្នុងការបំពេញតម្រូវការក្នុងវិស័យដឹកជញ្ជូន។

ជុំវិញនឹងការសាងសង់គម្រោងនេះដែរ ខេមបូណូមីសនៅមិនទាន់ទទួលបានការបញ្ជាក់លម្អិតពីខាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តកំពតនៅឡើយទេ។

សូមបញ្ជាក់ថា ដ្បិតថា រយៈពេល ២ឆ្នាំ មកនេះ កម្ពុជា បានជួបប្រទះនូវវិបត្តិកូវីដ១៩ តែសកម្មភាពនាំចេញ-ចូល ទំនិញកម្ពុជា ជាមួយបណ្ដាទីផ្សារក្នុងតំបន់ និងពិភពលោក មិនត្រឹមតែអាចដំណើរការជាធម្មតានោះទេ ថែមទាំងមានកំណើនទៀតផង បើទោះបីជាការដឹកជញ្ជូនទំនិញទៅកាន់តំបន់ខ្លះពិសេសអឺរ៉ុប និងអាមេរិកមានការឡើងថ្លៃ និងខ្វះខាតទូកុងតឺន័រខ្លះក៏ដោយ។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានភស្ដុភារកម្មកម្ពុជា ឧកញ៉ា ស៊ិន ចន្ធី៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពតាមរយៈគម្រោងសហគមន៍បៃតងក្នុងខេត្តកំពង់ចាម

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព តាមរយៈការចូលរួមចំណែកជាគំរូ…

អ្នកប្រើប្រាស់ជា ៤០ម៉ឺននាក់ បានស្នើសុំឥណទានតាមប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាទទួលបានកំណើនការស្នើសុំឥណទានតាមប្រព័ន្ធជីឌីថលក្នុងរង្វង់៤០ម៉ឺននាក់គិតចាប់ពីឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ