លំនៅដ្ឋាន​ប្រណីត

វីឡា​ប្រណីត​តម្លៃ​ក្បែរ​លាន​ដុល្លារ​ ៨៧​ខ្នង ផុស​ឡើង​នៅ​លើ​អតីត​ដី​បឹងកក់ កណ្ដាល​រាជ​ធានី


គម្រោង​ទីក្រុង​ ភ្នំពេញ​ ស៊ីធី សេនធ័រ ដែលលាត​សន្ធឹង​លើ​ផ្ទៃ​​ដី​ជាង ១១០​ហិកតា​ នៅ​លើ​អតីត​ដី​បឹង​កក់ កណ្ដាល​រាជ​ធានី​ភ្នំពេញ គេ​ឃើញ​កម្រើក​សកម្មភាព​អភិវឌ្ឍន៍​ជាហូរហែ​ហើយ​ មួយរយៈពេល​ចុង​ក្រោយ​ថ្មីៗ​​នេះ តួយ៉ាង មុន​នេះ មជ្ឈមណ្ឌល​កម្សាន្ត Eden Garden បាន​បើក​ឲ្យ​ដំណើរការ​នៅទីនេះ ហើយ​សប្ដាហ៍​នេះដែរ បុរី​លំនៅដ្ឋាន​ប្រណីត​ Residence 90 ដែល​មាន​តម្លៃ​ទឹក​ប្រាក់​រាប់សិប​លាន​ដុល្លារ ត្រូវ​បាន​បើក​​បង្ហាញ​ដល់​អ្នក​សារព័ត៌មាន។
វីឡា​ប្រណីត​តម្លៃ​ក្បែរ​លាន​ដុល្លារ​ ៨៧​ខ្នង ផុស​ឡើង​នៅ​លើ​អតីត​ដី​បឹងកក់ កណ្ដាល​រាជ​ធានី។
ដោយ

បុរី​លំនៅដ្ឋាន​ប្រណីត​ Residence 90 នេះ​ មាន​ផ្ទះ​ប្រភេទ​វីឡា​ប្រណីត​សរុប​ចំនួន ៨៧ខ្នង ដោយ​មួយ​ខ្នងៗ​មាន​តម្លៃ​ទាប​បំផុតជាង ៦០ម៉ឺន​ដុល្លារ សង់​ជារបៀប​វីឡា​ទំនើប បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ការពារ​​សន្តិសុខ សម្រាប់​ការរស់នៅ​របស់​គ្រួសារដែលមាន​ចំណូល​ខ្ពស់។ ​ក្នុង​ចំណោម​វីឡាទាំង ៨៧ខ្នងនេះ ត្រូវ​តំណាង​ក្រុមហ៊ុន​ប្រាប់​អ្នកសារព័ត៌មាន ថា បាន​លក់​អស់ ៩០% ហើយ ប្រគល់​ជូន​ម្ចាស់ផ្ទះ​បាន​ ៦០% និង​គិត​មក​ទល់​ពេល​នេះ មាន​អ្នក​ចូល​ស្នាក់នៅ ២០% ហើយ។ 

លោកស្រី Michelle Lau នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ បានឲ្យដឹងថា ផ្ទះវីឡាចំនួន៨៧ ខ្នង មានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ សម្រាប់ផ្ដល់ផាសុកភាព និងសន្តិសុខក្នុងការរស់នៅ ហើយសហគមន៍ដែលមានច្រកការពារសន្តិសុខយ៉ាងម៉ត់ចត់មួយនេះ ក៏មានបង្កើតនូវទេសភាព​ ទីធ្លា​ធំទូលាយ អាងហែលទឹក និងក្លិប​ហាត់ប្រាណ​សម្រាប់ម្ចាស់លំនៅដ្ឋានថែមទៀតផង។

គម្រោង បុរី​ Residence 90 (R90) បានចាប់​ផ្ដើម​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៦ ហើយ​ក្រុម​ការងារ​ជំនាញ មាន​ដូចជា អ្នក​រចនា​ប្លង់ វិស្វករ និងជាង​នានា បាន​ចំណាយ​ពេលច្រើន ទៅ​​លើ​ការ​សាងសង់​លំនៅដ្ឋាន​​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​ក្នុង​រាជ​ធានី​ភ្នំពេញ។ 

ផ្ទះ​វីឡា​ប្រណីត នៅ​ក្នុង​គម្រោង បុរី Residence 90។

ផ្ទះ​វីឡា​ទាំងនេះ​ស្ថិត​នៅ​ជិត​គម្រោង Eden Garden ដែល​ជា​ទីតាំង​កម្សាន្ត​ទើប​នឹង​បើក​ដំណើរការ​នៅ​ក្នុង​គម្រោង ភ្នំពេញ ស៊ីធី សេនធ័រ ដោយ​ក្នុង​នោះ រួមមាន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ទំនិញ រោង​ភាពយន្ត និង​ក្លិប​រាត្រី ផងដែរ ដែល​ទាំង​អស់​នេះ​សុទ្ធសឹង​ជា​អ្វី​ដែល​ម្ចាស់​លំនៅដ្ឋាន​ក្នុង​គម្រោង R90 អាច​នឹង​ត្រូវការ។ 

ទន្ទឹមនឹងនេះ សាលា Singapore Cambodia International Academy (SCIA) ដែល​ស្ថិត​ក្នុង​គម្រោង​នេះ​ដែរ​នោះ ក៏​កំពុង​ស្វាគមន៍​សិស្សានុសិស្ស​ដំបូង​របស់​ខ្លួន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ ហើយ​ក្នុង​នោះ គ្រូ​​បង្រៀន​ក្នុង​ស្រុក​និង​អន្តរជាតិ​ល្បីៗ ព្រមទាំង​បុគ្គលិក​របស់​សាលា នឹង​ផ្ដល់​នូវ​ការ​អប់រំ​ដែល​មាន​គុណភាព​​តាម​ស្តង់ដារ​ការ​អប់រំ​របស់​ប្រទេស​សិង្ហបុរី។

ផ្ទះ​វីឡា​ទាំង​អស់​សុទ្ធ​សឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ពេញ​លេញ និង​​បំពាក់​នូវ​គ្រឿង​សុវត្ថិភាព ដូចជា ​ប្រព័ន្ធ​ស្គែនមេដៃ កាមេរ៉ា​សុវត្ថិភាព និង​វីដេអូ​ឆ្លើយឆ្លង (Video intercoms) ដើម្បី​ធានា​ថា ម្ចាស់​លំនៅដ្ឋាន​ទាំង​​អស់​អាច​សម្រាក និង​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ថ្មី​របស់​ខ្លួន​ដោយ​សុវត្ថិភាព៕ 




អត្ថបទបន្ទាប់


ដំឡូងមី​ខ្មែរ​បាន​និង​កំពុង​ជួប​គ្រោះ​ដោយសារ​ជំងឺ​ម៉ូសាអ៊ិក

បន្ទាប់​ពី​មាន​ការ​លេច​ឡើង​នូវ​ជំងឺ​ម៉ូសាអ៊ិក​លើ​ដំណាំ​ដំឡូង​មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ឥណ្ឌា …

ក្រុមហ៊ុន​អចលន​ទ្រព្យ FURI ទិញ​អគារ​ការិយាល័យ​ក្នុង​គម្រោង The Peak កម្ពស់ ៥៥​ជាន់

ក្រុមហ៊ុន​អចលន​ទ្រព្យ FURI រៀល អេស្ទេត បាន​សម្រេច​ចិត្ត​ទិញ​អគារ​ការិយាល័យ​ស្ថិត​នៅ​ក្នុង​គម្រោង The Peak ដែល​ជា​ការ​វិនិយោគ​របស់​ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ