ការនាំចេញ​ស្វាយទៅចិន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការនាំចេញស្វាយទៅចិនកំពុងស្ថិតក្នុងស្ថានភាពលំបាកនៅឡើយ


ដំណើរការនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលនេះ កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកនៅឡើយ ដោយសារបញ្ហាខ្វះអ្នកជំនាញការមកពីប្រទេសចិន ដើម្បីត្រួតពិនិត្យវាយតម្លៃពីគុណភាពស្វាយនៅកម្ពុជា ខណៈពេលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យដំណើរការបញ្ជាទិញឧបករណ៍ពិនិត្យគុណភាពស្វាយរបស់ក្រុមហ៊ុននាំចេញក៏មកដល់យឺតយ៉ាវផងដែរ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា។
កម្ពុជា បាននាំចេញស្វាយស្រស់លើកដំបូងទៅកាន់ប្រទេសចិនហើយ ក្នុងចំនួន១កុងតឺន័រ (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម)
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានបញ្ជាក់​អះអាងថា បញ្ហា​ចម្បងធំ​ទី១ ដែលរាំងស្ទះ​ដល់​ដំណើរការ​នាំចេញ​ផ្លែស្វាយ​ទៅទីផ្សារ​ប្រទេស​ចិន គឺដោយសារតែ​ដំណើរការ​បញ្ជា​ទិញ​ឧបករណ៍ ដើម្បី​សម្អាត​សមាសភាព​ចង្រៃ​ត្រូវ​បាន​រាំងស្ទះ​យឺតយ៉ាវ​ ក៏ព្រោះតែ ការបញ្ជា​ទិញ​សម្ភារ​ទាំងនោះ ចំពេល​ជាមួយគ្នា​នឹងដំណាក់កាល​នៃ​ការរីករាល​ដាល​ជំងឺ​កូវីដ-១៩។ ម្យ៉ាងទៀត គឺអ្នកជំនាញ​ផ្នែក​ភូតគាម​អនាម័យ​របស់​ចិន​ក៏បាន​ផ្អាក​ដំណើរការ​នាំចូល​មក​កម្ពុជា​ដូចគ្នាដែរ។

ឯកឧត្តម វេង សាខុន បញ្ជាក់ថា ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ​ដំណើរការ​នៃការនាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅ​ទីផ្សារចិន នូវតែ​មិនមាន​ភាព​រលូន​នៅឡើយ។ ទោះយ៉ាងណា កម្ពុជា​នៅតែ​ជំនះ​ក្នុងការ​នាំចេញ​ដោយពឹង​ពាក់​ការនាំចេញ​នេះ តាមច្រក​ប្រទេស​វៀតណាម ដែលជាក់ស្តែង កាល​ពីសប្តាហ៍​កន្លង​ទៅ​តាម​រយៈ​ក្រុមហ៊ុន ហ៊ុនទី បាន​នាំចេញ​ផ្លែស្វាយ​ទៅចិន​ប្រមាណ​ជា ១០០តោនហើយ ប៉ុន្តែ​គ្រាន់តែ​ត្រូវចំណាយ​ប្រាក់ច្រើន​ប្រមាណ​ជិត ៤ពាន់ដុល្លារ ក្នុងមួយ​កុងទ័រនឺ សម្រាប់​ដំណើរការ​នៃការដឹក​ជញ្ជូននេះ។

ឯកឧត្តមបញ្ជាក់ថា គិតមកដល់​ថ្ងៃទី១៤ ខែធ្នូ អគ្គនាយក​ដ្ឋាន​កសិកម្ម បានទទួល​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការស្វាយ និងទីតាំង​វេចខ្ចប់​បាន​ចំនួន ៤៨ ក្នុងនោះ មាន​ក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍​កសិកម្ម ដែលមាន​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្វាយ​សរុប​ចំនួនជាង ២ម៉ឺន៨ពាន់​ហិកតា ដើម្បី​ធ្វើការវាយតម្លៃ​លើ​លក្ខណ​សម្បត្តិ​គ្រប់​បែបយ៉ាង។

របាយការណ៍​ពីក្រសួង​កសិកម្ម​បានបង្ហាញថា នៅរយៈពេល​១១ ខែឆ្នាំ ២០២០នេះ​ ផ្លែស្វាយ​ស្រស់​ចំនួន​ជាង ៩ម៉ឺន​តោន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ដែល​មាន​កំណើន ជាង​៨៣% ធៀបទៅ​នឹងរយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


សមាជិកសភាឥណ្ឌូនេស៊ីស្នើបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹង

សមាជិកសភាមួយចំនួននៃប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងស្រវឹងនៅទូទាំងប្រទេស ខណៈដែលគោលប…

វៀតណាម នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០២៣

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទសជប៉ុន បានធ្វើការប៉ាន់ប្រមាណថា ប្រទេសវៀតណាម អាចនឹងប្រែក្លាយខ្លួនទៅជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ