វិស័យដឹកជញ្ជូន

ម៉ាឡេស៊ីទំនងជាមិនស្ទាក់ស្ទើរក្នុងការពង្រីកកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយថៃនោះទេ


ប្រទេសម៉ាឡេស៊ីនឹងមិនស្ទាក់ស្ទើរនៅក្នុងការពង្រីកកំពង់ផែនៅក្នុងប្រទេសដែលមានតម្លៃរហូតដល់ទៅជាង៨ពាន់លានដុល្លារ ដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែងខាងវិស័យដឹក ជញ្ជូនជាមួយនឹងប្រទេសថៃនោះឡើយ។ ក្រៅពីម៉ាឡេស៊ី សិង្ហបុរីដែលជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់នៅក្នុងតំបន់ ក៏កំពុងអភិវឌ្ឈន៍គម្រោងពង្រឹងសមត្ថភាពកំពង់ផែរបស់ខ្លួនផងដែរ។
វិស័យដឹកជញ្ជូន
ដោយ

សារព័ត៌មានបរទេសបានរាយការណ៍ថា ប្រតិបត្តិករកំពង់ផែធំបំផុតរបស់ប្រទេសម៉ាឡេស៊ី គឺក្រុមហ៊ុន Westports Malaysia កំពុងស្វែងរកកញ្ចប់មូលនិធិ ដែលមានតម្លៃជាង៨ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងពង្រីកប្រតិបត្តិការកំពង់ផែរបស់ខ្លួន។ បច្ចុប្បន្នក្រុមហ៊ុន Westports Malaysia កំពុងប្រតិបត្តិការយ៉ាងសកម្មនៅកំពង់ផែ Port Klang ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់របស់ម៉ាឡេស៊ី ហើយគម្រោងពង្រីកកំពង់ផែ ដែលបានស្នើឡើងនេះ គឺនឹងពង្រីកកម្លាំង និងសមត្ថភាពកំពង់ផែដែលមានស្រាប់ទ្វេដង ដែលអាចលើកដាក់ទំនិញពី១៤ លាន TEU ទៅ២៧លាន TEU។

លោក រូប៊ិន ណាណាលីនហ្គាម ( Ruben Gnanalingam ) ប្រធានក្រុមហ៊ុន Westports បានប្រាប់សារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះថា លោកមិនត្រូវបានគេបំភិតបំភ័យដោយព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ផ្សេងទៀតនៅក្នុងអាស៊ាននោះទេ។ លោកបានបន្ថែមថា អតិថិជនរបស់ Westports នៅតែបន្តគាំទ្រប្រតិបត្តិការរបស់កំពង់ផែ ហើយពួកគេក៏នៅមិនទាន់រិះគិតអំពីគម្រោងនៅថៃនៅឡើយដែរ។

ការអះអាងនេះបានកើតមានឡើងនៅក្រោយពេលដែល ក្រសួងពាណិជ្ជកម្មថៃរំពឹងថា ផ្លូវដឹកជញ្ជូននៅច្រកសមុទ្រម៉ាឡាកា នឹងលើសពីសមត្ថភាពនៅឆ្នាំ២០៣០ ហើយកំពុងស្វែងរកផ្លូវជំនួស។ ពាក់ព័ន្ធនឹងបញ្ហានេះ ថៃកំពុងស្វែងរកការវិនិយោគពីវិស័យឯកជនសម្រាប់គម្រោងស្ពានអាកាសដែលនឹងតភ្ជាប់កំពង់ផែទឹកជ្រៅចំនួនពីរ គឺរ៉ាណងនៅម្ខាង និងចមផុននៅម្ខាងទៀត ដោយគម្រោងនេះអាចមានតម្លៃជិត៣ពាន់លានដុល្លារ។ មកដល់ពេលនេះច្រកសមុទ្រម៉ាឡាកា គឺជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងតំបន់ដែលភ្ជាប់រវាងឆ្នេរសមុទ្រភាគខាងកើត នៃកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី និងឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។

ក្រៅពី ម៉ាឡេស៊ី និងថៃ ប្រតិបត្តិករដឹកជញ្ជូននៅសិង្ហបុរី ក៏កំពុងតែពង្រឹងសមត្ថភាពនៅកំពង់ផែរបស់ខ្លួនជាមួយនឹងទឹកប្រាក់រហូតដល់ទៅជិត២០ពាន់លានដុល្លារ ដើម្បីក្លាយជាកំពង់ផែដ៏ធំបំផុតមួយនៅលើពិភពលោកផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហាងលក់ទំនិញ 7-Eleven បានជួយបង្កើតប្រាក់ចំណូលដល់វិស័យ SME បានជាង៥០០លាន

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CP All បាននិយាយថា ក្រុមហ៊ុនរបស់លោកបានជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង១ពាន់២រយកន្លែងតាមរយៈការផ្ត…

កម្ពុជារកចំណូលបានជាង៣ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៣

កម្ពុជារកចំណូលពីភ្ញៀវទេសចរអន្តរជាតិបានជាង៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣កន្លងទៅ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២។ តែយ៉ាងណា អ្នកជំនាញក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ