វិស័យថាមពលអាមេរិក

រដ្ឋជាច្រើននៅអាមេរិកអំពាវនាវឱ្យផ្អាកយកពន្ធឧស្ម័ន ស្របពេលដែលតម្លៃឧស្ម័នកំពុងកើនខ្លាំង


ស្របពេលដែលតម្លៃឧស្ម័នកើនឡើងក្នុងកម្រិតខ្ពស់បំផុតនៅទូទាំងសហរដ្ឋអាមេរិក អភិបាលក្រុង និងសមាជិកសភារដ្ឋកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យផ្អាកការយកពន្ធហ្គាស ដើម្បីសម្រួលដល់អ្នកបើកបរដែលកំពុងប្រឈមមុខនឹងការកើនឡើងតម្លៃឧស្ម័នកាន់តែខ្ពស់ ស្របពេលដែលប្រទេសមហាអំណាចទី១ក្នុងពិភពលោកមួយនេះ បានសម្រេចនឹងកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានAP។
រដ្ឋជាច្រើននៅអាមេរិកអំពាវនាវឱ្យផ្អាកយកពន្ធឧស្ម័ន ស្របពេលដែលតម្លៃឧស្ម័នកំពុងកើនខ្លាំង
ដោយ

សំណើសម្រាប់ លើកលែងពន្ធឧស្ម័ន ដើម្បីទប់ទល់នឹងអតិផរណា បាននិងកំពុងដំណើរការបន្តិចម្តងៗនៅក្នុងសភា និងតាមរដ្ឋធានី តាំងតែមុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនទៅទៀត ប៉ុន្តែ ដោយសារតម្លៃឧស្ម័នហាក់កើនឡើងកាន់តែខ្ពស់នៅក្នុងសប្ដាហ៍នេះ ចំពេលតម្លៃកើនឡើងជាមធ្យមដល់ជាង ៤ដុល្លារ ២៥សេនក្នុងមួយហ្គាឡុង ឬស្មើនឹងជិត៤លីត្រ។ ដូចនេះហើយ ទើបអភិបាលក្រុងនីមួយៗនៅសហរដ្ឋអាមេរិកកំពុងជំរុញពន្លឿនសំណើផ្អាកយកពន្ធងហ្គាសនេះ។

ថ្នាក់ដឹកនាំមកពីគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Michigan និង Pennsylvania បានប្រកាសពីសំណើកាលពីថ្ងៃពុធ ដើម្បីផ្អាក ឬកាត់បន្ថយពន្ធឧស្ម័នរបស់រដ្ឋ។ ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីអភិបាលរដ្ឋ Georgia មកគណបក្សសាធារណរដ្ឋ និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យមានការបន្ធូរបន្ថយពន្ធឧស្ម័នរដ្ឋដូចគ្នាផងដែរ ជាពិសេសនៅពេលដែលប្រធានាធិបតីលោក ចូ ប៉ៃដិន បានបញ្ជាឱ្យកាត់ផ្ដាច់សរសៃរឈាមសេដ្ឋកិច្ចរុស្ស៊ី ដោយហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។

ជាមួយគ្នានេះ អភិបាលរដ្ឋផ្សេងៗទៀតក៏បានផ្ញើលិខិតរួមមួយទៅកាន់មេដឹកនាំសភា ដោយជំរុញឱ្យពួកគេគាំទ្រសំណើផ្អាកការពន្ធហ្គាសនេះរហូតដល់ចុងឆ្នាំ២០២២។ សូមបញ្ជាក់ថា រដ្ឋភិបាលអាមេរិកបានយកពន្ធជាង ១៨សេនក្នុងហ្គាសមួយហ្គាឡុង ឬស្មើនឹងជិត៤លីត្រ។

តែយ៉ាងណាមិញ ក៏មានអ្នករិះគន់លើសំណើនេះដែរ ដោយលើកឡើងថា វាមិនមានការធានាថាការសន្សំប្រាក់ពីការកាត់បន្ថយពន្ធឧស្ម័ននឹងទៅដល់អ្នកប្រើប្រាស់នោះទេ ហើយគេបារម្ភថាការផ្អាកការយកពន្ធឧស្ម័នអាចប៉ះពាល់ដល់មូលនិធិសម្រាប់គម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ។

សូមជម្រាបថា យោងតាមរបាយការណ៍ឆ្នាំ ២០២០ ពីសមាគមអ្នកសាងសង់ផ្លូវ និងដឹកជញ្ជូនរបស់អាមេរិកបានឱ្យដឹងថា ជាមធ្យម មានត្រឹមតែប្រហែលមួយភាគបីនៃតម្លៃនៃការកាត់បន្ថយពន្ធ ឬការដំឡើងពន្ធពីមុនប៉ុណ្ណោះត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់៕

អត្ថបទ៖ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការទៅធ្វើការនិងរស់នៅស្របច្បាប់នៅអាមេរិក​ នឹងងាយស្រួលជាងមុន តាមរយៈកម្មវិធី EB-3 របស់រដ្ឋាភិបាលអាមេរិក

ថ្មីៗនេះ ក្រុមហ៊ុន​ផ្ដល់​សេវាអន្តោប្រវេសន៍អន្តរជាតិដ៏ល្បីឈ្មោះមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​នៅក…

បារាំងចង់ឲ្យសហភាពអឺរ៉ុបកំណត់កញ្ចប់បំណុលថ្មី ចំពេលសង្គ្រាមនៅអ៊ុយក្រែនតានតឹងខ្លាំង

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងថា សង្រ្គាមនៅអ៊ុយក្រែននឹងតម្រូវឱ្យមានការធ្វើវិភាគទានរួមគ្នាពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ