អត្ថបទ​ពាណិជ្ជកម្ម

ក្រោយ​ការ​បិទ​ផ្សារ​ឃ្លាំង​រំសេវ, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ B2B CENTER ប្រកាស​​ទទួល​​អាជីវករ​


ស្របពេលទៅនឹង​ការប្រកាសបិទផ្សារឃ្លាំងរំសេវដែលបង្កើតឡើងជិត 20 ឆ្នាំនោះ អគារពាណិជ្ជកម្មចំរុះ B2B Center ដែលមានទីតាំងនៅលើផ្លូវ ហាណូយ ដែលមានចំងាយប្រមាណ 1km ពីផ្សារទំនើប AEON សែនសុខ ជាទីតាំងមានសក្ដានុពលទៅលើអាជីវកម្មគ្រប់វិស័យ និងហ៊ុំព័ន្ធទៅដោយគំរោងបុរីធំៗ និងចរាចរកុះករ ដែលជាប្រភពនៃកំលាំងទិញដ៏ធំសំរាប់ អាជីវកម្ម ក្នុងតំបន់នេះ។
រូបភាព 3D នៃទីតាំង​ B2B Center។
ដោយ

មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center) រចនាឡើងស្របទៅនឹងតំរូវការទីផ្សារ នាពេលបច្ចុប្បន្ន ដោយផ្ទៃអាគារទាំងអស់រួមបញ្ចូលគ្នាចំរុះទៅដោយ ផ្សារសហគមន៍, មជ្ឈមណ្ឌលពិព័រណ៍ និងកម្មវិធីផ្សេងៗ, អាហារដ្ឋាន (street food), ផ្សាររាត្រី, សួនកុមារ, ការិយាល័យ, ព្រមទាំង មជ្ឈមណ្ឌល គ្រឿងបរិក្ខារអេឡិចត្រូនិច។ 

ជាមួយមជ្ឈមណ្ឌលគ្រឿងបរិក្ខារអេឡិចត្រូនិច មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)ផ្ដល់នូវទីតាំងដល់អាជីវករនូវស្តង់ផលិតផលខ្នាតតូចទំហំ 3ម៉ែត្រ គុណនឹង 3ម៉ែត្រ ដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ អំពូលភ្លើង ប្រភពអគ្គិសនីរួចជាស្រេច ដែលនេះជាឪកាសដ៏ល្អសំរាប់អាជីវករផ្សារឃ្លាំងរំសេវទាំងអស់ក្នុងការស្វែងរកទីតាំងថ្មីសំរាប់អាជីវកម្មខ្លួន។ មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)មានផ្ទៃដីសរុបជិត 2 ហិចតា ជាមួយនឹងចំណតឡានធំទូលាយសមស្របសំរាប់អាជីវម្មគ្រប់ប្រភេទ ។

លោក ព្រឿង វិបុល ជាប្រធានផ្នែកជួល និងទីផ្សារប្រចាំមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)បានលើកឡើងថា នេះជាឱកាសសំរាប់អាជីវករ ដើម្បីប្រែក្លាយមុខមាត់អាជីវកម្មរបស់ខ្លួនពីអាជីវកម្មបែបបុរាណអោយទៅទៅជាអាជីវកម្មបែបស្តង់ដារ ស្របទៅនឹងការវិវឌ្ឍន៍ និងបរិបទនៃសង្គមបច្ចុប្បន្នក្នុងការបំលែងខ្លួនទៅតាមតំរូវការពិតប្រាកដនាពេលអនាគត។ 

ជាពិសេសអាជីវករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖ ការជួយប្រឹក្សាយោបល់ទីផ្សារ ការផ្សព្វផ្សាយ និងការជំរុញការលក់តាមរយៈ Platform e-commerce របស់ក្រុមហ៊ុន រ៉ិច មី (Riich Me) ដែលជាក្រុមហ៊ុនជំនាញផ្នែកអាជីវកម្ម និងលក់អនទ្បាញពីប្រទេសសឹង្ហបូរី និងជាដៃគូអាជីវកម្មរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះប៊ីធូប៊ីសេនធើ (B2B Center)។

បន្ថែមពីលើនោះ មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ប៊ីធូប៊ីសេនធើ (B2B Center)បានយកចិត្តទុកដាក់ទៅលើយុទ្ធិសាស្រ្តផែនការទីផ្សារនៅទីតាំងផ្ទាល់ដោយមានកម្មវិធី ប្រចាំខែ និងកម្មវិធីដទៃជាច្រើន ជាពិសេសមានដៃគូរសហការទៅលើកាផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ មានភាពងាយស្រួល និងទាក់ទាញ។

ដើម្បីធ្វើការចុះឈ្មោះ និងកក់ទីតាំង អាជីវករទាំងអស់គ្រាន់តែបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ឬអាចទំនាក់ទំនងមកក្រុមការងារជំនាញ៖ លេខទូរសព្ទ ៖ 011 450 097 / 098 979 123 ឬអាចស្វែងរកពត៌មានបន្ថែម នៅលើ ៖ www.b2bpark.asia




អត្ថបទបន្ទាប់


អាមេរិកបញ្ជាក់ថា ស្ត្រីអាមេរិកាំង​ពីនាវា Westerdam "តាំងពីដើមមក គ្មានផ្ទុក Covid-19ទេ"

មជ្ឈមណ្ឌលប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក (CDC) នៅយប់ថ្ងៃសុក្រ (ទី២១ កុម្ភៈ ២០២០) នេះ បាន​ប្រាប់​សារព័ត៌មាន USA…

សម្ដេច ហ៊ុន សែន៖ អំឡុងពេលរោងចក្រព្យួរការងារ កម្មករកម្មការិនី នឹងទទួលបានប្រាក់ខែ ៦០%

នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា នៅអំឡុងពេលរោងចក្រកាត់ដេរបិទទ្វារ​បណ្ដោះអាសន្ន ដែលអាចនឹងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ