
នៅទីបំផុតទៅ ផ្សារឃ្លាំងរំសេវក៏ដូចជាមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ត្រូវរុះរើពិតប្រាកដមែន ដោយថ្មីៗនេះ មេធាវីតំណាងដោយអាណត្តិរបស់ឧកញ៉ា ស៊ូ គង់ទ្រីវ និងលោកជំទាវ ហុង ស៊ូន ដែលអ្នកវិនិយោគផ្សារឃ្លាំងរំសេវក៏ដូចជាមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ បានចេញនូវសេចក្តីជូនដំណឹងមួយ ដល់អាជីវករលក់ក្នុងផ្សារនេះ ឲ្យរកទីតាំងថ្មីលក់ដូរថ្មីដោយខ្លួនឯង ព្រោះផ្សារនឹងត្រូវបិទជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះហើយ។

គូសបញ្ជាក់ថា ផ្សារឃ្លាំងរំសេវនេះ ក៏ផ្សារចំណាស់មួយដែរ ដោយត្រូវបានគេស្គាល់ថា ជាផ្សារលក់ទូរស័ព្ទ និងស្បែកជើងថ្មី និងសម្លៀកបំពាក់ធំមួយនៅក្នុងរាជធានីភ្នំពេញ ។ ហើយបើតាមសេចក្តីជូនដំណឹងដដែលនោះ បានបញ្ជាក់ថា អគារទំនើបដែលនឹងត្រូវសាងសង់លើទីផ្សារនេះ គឺដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលម៉ុង ឌីយ៉ាល់ ឲ្យមានភាពប្រសើជាងមុន និងអាចធ្វើឲ្យតំបន់ដ៏មមាញឹកមួយនេះមានសោភ័ណ្ឌភាពស្រស់បំព្រងជាងមុន៕
