ករណីឆ្លងកូវីដ១៩

បុរសជនជាតិខ្មែរ០២នាក់ទៀតហើយ ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩ ក្រោយត្រលប់មកពីម៉ាឡេស៊ី


ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីឆ្លងថ្មីចំនួន០២នាក់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលអ្នកទាំងពីរនាក់នេះ បានធ្វើដំណើរត្រលប់មកពីម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ដែលនាំឲ្យកម្ពុជាមានអ្នកជំងឺកូវីដ១៩ចំនួន១៤១នាក់ហើយ។
បុរសជនជាតិខ្មែរ០២នាក់ទៀតហើយ ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩ ក្រោយត្រលប់មកពីម៉ាឡេស៊ី(រូបភាព CDC)
ដោយ

តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា បុរស​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ទាំង​០២​នាក់​នោះ ម្នាក់រស់នៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀតរស់នៅខេត្តកណ្តាល ដោយអ្នកទាំងពីរបានធ្វើដំណើរត្រលប់មកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើយត្រង់មួយ ដែលជើងហោះហើរនេះ មានអ្នកដំណើរសរុប១០៧នាក់ ស្រី៣៨នាក់ និងប្រុស៦៩នាក់។ ក្នុងចំណោមអ្នកទាំង១០៧នាក់នេះ មានជនជាតិម៉ាឡេស៊ីតែ០២នាក់ប៉ុណ្ណោះ ​ក្រៅពីនេះ គឺសុទ្ធតែជាជនជាតិខ្មែរ។

បច្ចុប្បន្ននេះ អ្នកឆ្លង​​ថ្មី​ទាំង​០២​នាក់​នេះ បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មណ្ឌលសុខភាពចាក់អង្រែក្រោម​ រាជធានីភ្នំពេញ​។​ចំណែក​រួម​អ្នកដំណើរ​ជាមួយ​១០៥​នាក់​ផ្សេង​ទៀត បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយជនជាតិខ្មែរ ១០៣នាក់ បានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលជម្ពូវ័ន ​និងជនជាតិម៉ាឡេស៊ី០២នាក់នោះ ដាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ។​

សូម​ជម្រាប​ថា រហូត​ម​កល់​នឹង​ពេល​នេះ ប្រទេសកម្ពុជា​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​សរុប​១៤១ នាក់​ហើយ ស្រី​៤០​នាក់ ប្រុស​១០១នាក់ ដែល​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន​១២៩​នាក់ ស្រី​៣៩​នាក់ ប្រុស​៩០​នាក់​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម រំពឹងប្រាក់ចំណេញធ្លាក់ចុះដល់ ៨០% នៅឆ្នាំនេះ

ដោយសារតែឥទ្ធិពលនៃវិបត្តិកូវីដ-១៩ ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម រំពឹងថា ប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួននៅឆ្នាំ ២០២០នេះ អាចនឹងធ្ល…

ហាងកាហ្វេយន្ដហោះនៅថៃ ត្រូវបានអាជ្ញាធរសម្រេចឲ្យបិទបណ្ដោះអាសន្ន ក្រោយពីមានមនុស្សតម្រង់ជួរចូលផឹកច្រើនហួសប្រមាណ

ហាងកាហ្វេដ៏ប្លែកភ្នែក មួយកន្លែងនៅក្នុងស្រុក Sattahip នៃខេត្តឈុនបូរី ដែលបានយកយន្ដហោះមកកែច្នៃធ្វើជាហាងកាហ្វេនោះ ត្រូវបានអាជ្ញាធរថៃសម្រេចឲ្យបិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ