ភាពយឺតយ៉ាវនៃការចាក់ជូនពលរដ្ឋនេះ ត្រូវបានគេចាត់ទុកថា ការខាតបង់ដ៏ធំបំផុតមួយ ដែលបង្ហាញពីការលំបាករបស់ប្រទេសនៅតំបន់អាហ្រ្វិកក្នុងការទទួលបានការចាក់វ៉ាក់សាំង ។ នេះបើយោងតាមការចុះផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រទេសនីហ្សេរីយ៉ា ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅទ្វីបអាហ្រ្វិក ដែលមានប្រជាជនជាង ២០០ លាននាក់ តែរហូតមកទល់ពេលនេះ មានតែប្រជាជនតិចជាង ៤% នៃមនុស្សពេញវ័យប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ។
ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃការផ្គត់ផ្គង់វ៉ាក់សាំងនាពេលថ្មីៗនេះបានបង្កឱ្យមានបញ្ហាថ្មីមួយ ដោយប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកកំពុងត្រូវបានរកឃើញថា ពួកគេមិនមានសមត្ថភាពក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំងជូនពលរដ្ឋ។ ខណៈដែលវ៉ាក់សាំងមួយចំនួនដែលបានដឹកមកដល់
ជុំវិញនឹងបញ្ហានេះ អង្គការសុខភាពពិភពលោកមិនបានប្រាប់ជាក់លាក់ពីចំនួនវ៉ាក់សាំងដែលបានផុតកំណត់នោះទេ ប៉ុន្ដែ អង្គការនេះ ធ្លាប់បានបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ មានវ៉ាក់សាំងកូវីដ១៩ជិតផុតកំណត់ប្រមាណ ៨០ម៉ឺនដូស ត្រូវបានប្រទេស នីហ្សេរីយ៉ា បានចាក់ជូនប្រជាជនខ្លួនរួចរាល់ហើយ។
មិនមែនតែប្រទេសនៅហ្សេរីយ៉ាម្នាក់ឯងទេ ដែលប្រើវ៉ាក់សាំងមិនទាន់ និងត្រូវផុតកាលកំណត់។ នៅទូទាំងទ្វីបអឺរ៉ុប ដូចជាប្រទេសអង់គ្លេស កាលពីខែមករាកន្លងទៅ ត្រូវបានរកឃើញថា បានខ្ជះខ្ជាយ និងប្រើវ៉ាក់សាំងបានទាន់ពេល និងផុតកំណត់ចំនួន ១០% នៃវ៉ាក់សាំងដែលខ្លួនមានផងដែរ ខណៈដែលកាលពីខែមេសា វ៉ាក់សាំងផុតកំណត់នៅបារាំងវិញមាន ២៥% នៃ AstraZeneca, ២០% នៃ Moderna និង ៧% នៃវ៉ាក់សាំង Pfizer។ គឺនៅមានសុពលភាពត្រឹមតែ ៤ ទៅ ៦ សប្តាហ៍ប៉ុណ្ណោះ ហើយមិនអាចប្រើប្រាស់បានទាន់ពេលទេ បើទោះជាមានការខិតខំប្រឹងប្រែងពីអាជ្ញាធរសុខាភិបាលក៏ដោយ។
ដ្បិតតែបែបនេះក្ដី រដ្ឋាភិបាលនៅទ្វីបអាហ្វ្រិកនេះ ដែលមានប្រជាជនជាង ១
ពាន់លាននាក់បាននឹងកំពុងជំរុញឱ្យមានការចែកចាយវ៉ាក់សាំងបន្ថែមទៀត
ខណៈអត្រាចាក់វ៉ាក់សាំង មានភាពយឺតយ៉ាវក្នុងតំបន់
ដែលបង្កើនហានិភ័យនៃការប្រែប្រួលថ្មីៗដូចជា មេរោគ បំប្លែងថ្មី
អូមីក្រុងដែលទើបតែបានរកឃើញនៅអាហ្វ្រិកខាងត្បូង។
សូមជម្រាបថា អត្រាវិជ្ជមាន កូវីដ១៩ នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលជាកន្លែងត្រូវបានគេកំណត់អត្តសញ្ញាណ កូវីដ១៩ អូមីក្រុងវិញ បានកើនឡើង ២៤% ចាប់តាំងពីអូមីក្រុងបានរកឃើញ។ ជាក់ស្ដែង គិតមកទល់ពេលនេះ ប្រទេសអាហ្វ្រិកខាងត្បូងបានកត់ត្រាចំនួនអ្នកឆ្លងថ្មីជាង ១ម៉ឺន ៣ពាន់នាក់ និងអ្នកស្លាប់ថ្មីចំនួន ២៧នាក់ ដែលធ្វើឱ្យចំនួនឆ្លងសរុបក្នុងប្រទេសនេះកើនឡើង ៣លាន ៥ម៉ឺននាក់ ខណៈអ្នកស្លាប់សរុបកើនដល់ ៩ម៉ឺននាក់៕