លំនៅដ្ឋានតម្លៃសមរម្យជាង១១ម៉ឺនខ្នងផ្ទះ ត្រូវបានសាងសង់ឡើង!

លំនៅដ្ឋានតម្លៃសមរម្យជាង១១ម៉ឺនខ្នងផ្ទះ និងចំណែកកម្មសិទ្ធិ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល៥ឆ្នាំមកនេះ


ក្រោមកិច្ចសហការរវាងវិស័យឯកជន និងរដ្ឋ លំនៅឋានតម្លៃសមរម្យជាង ១១ម៉ឺនខ្នងផ្ទះ និងចំណែកកម្មសិទ្ធិ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វាយតម្លៃថា ប្រជាពលរដ្ឋមានចំណូមទាប និងមធ្យមអាចចំណាយពេលពី៣០ទៅ៤០ឆ្នាំ ទើបអាចមានលទ្ធភាពទិញផ្ទះសម្រាប់រស់នៅ ប្រសិនបើរាជរដ្ឋាភិបាលមិនដាក់ចេញគោលនយោបាយគាំទ្រឲ្យមានការសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ហើយបណ្តែតបណ្តោយឲ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋានទៅតាមសន្ទុះនៃទីផ្សារនោះ។
ក្រោមកិច្ចសហការរវាងវិស័យឯកជន និងរដ្ឋ លំនៅឋានតម្លៃសមរម្យជាង ១១ម៉ឺនខ្នងផ្ទះ និងចំណែកកម្មសិទ្ធិ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វាយតម្លៃថា ប្រជាពលរដ្ឋមានចំណូមទាប និងមធ្យមអាចចំណាយពេលពី៣០ទៅ៤

នៅឆ្នាំ២០១៧ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយលើកកម្ពស់សិទ្ធិទទួលបានលំនៅឋានរបស់ប្រជាពលរដ្ឋ តាមរយៈការសហការគ្នារវាងវិស័យឯកជន និងរដ្ឋ ដើម្បីអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយមកទល់ពេលនេះ មានក្រុមហ៊ុនធំៗចំនួន៥ហើយ ដែលបាននិងកំពុងសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យក្រោមការគាំទ្រពីរាជរដ្ឋាភិបាល។

ឯកឧត្តម ថេង សង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យមអាចប្រឈមនឹងបញ្ហាកង្វះលទ្ធភាពក្នុងការទទួលបានលំនៅឋានសម្រាប់ស្នាក់នៅ ប្រសិនបើរដ្ឋាភិបាលបណ្តោយឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានតាមសន្ទុះរីកចម្រើននៃទីផ្សារសេរី។ ជាមួយគ្នានេះ ឯកឧត្តមវាយតម្លៃថា ប្រជាពលមានចំណូលក្រោមបង្គួរទាំងនេះអាចចំណាយពេលចន្លោះពី៣០ទៅ៤០ឆ្នាំ ទើបអាចមានលទ្ធភាពក្នុងការទិញផ្ទះ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ដែលផ្តោតលើអតិថិជនមានចំណូលខ្ពស់។

តាមរយៈគោលនយោបាយស្តីពី«ការលើកកម្ពស់សិទ្ធិទទួលបានលំនៅឋានរបស់ប្រជាពលរដ្ឋ»កាលពីឆ្នាំ២០១៧ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋត្រូវសហការជាមួយវិស័យឯកជនបង្កើតគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដើម្បីអាចឲ្យប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនិងមធ្យមអាចមានលទ្ធភាពទិញផ្ទះក្រោមលក្ខខណ្ឌបង់ផ្តាច់ ឬរំលស់ជាមួយអត្រាការប្រាក់សមរម្យសម្រាប់រស់នៅ។

ក្រៅពីផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យមអាចទិញលំនៅឋានសម្រាប់ស្នាក់នៅ គោលនយោបាយបង្កើតលំនៅឋានតម្លៃសមរម្យក្រោមកិច្ចសហការរវាងវិស័យឯកជន និងរដ្ឋនេះ ក៏ជាផ្នែកជួយលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងទីក្រុង និងទីប្រជុំជន។ លើសពីនេះ វាជួយកាត់បន្ថយបញ្ហាអស្ថិរភាពសង្គម ក៏ដូចជាចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវិស័យនគរូបនីយកម្ម និងសំណង់តែម្តង។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថេង សង្វារ ដែលបានសង្ក់តធ្ងន់ថា អគារលំនៅឋានដែលគ្មានបៀបរៀបរយអាចនឹងមានវត្តមាននៅរាយប៉ាយជាច្រើនក្នុងរាជធានីភ្នំពេញ និងទីប្រជុំជន ប្រសិនបើគ្មានគម្រោងផ្ទះតម្លៃសមរម្យ។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីដាក់ចេញគោលនយោបាយនៅឆ្នាំ២០១៧ មកទល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានសហការជាមួយក្រុមហ៊ុនឯកជន បង្កើតគម្រោងផ្ទះតម្លៃសមរម្យបានចំនួន៥គម្រោងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានលំនៅឋានជាង១១ម៉ឺនខ្នងផ្ទះ និងចំណែកកម្មសិទ្ធិ។ ក្នុងចំណោមផ្ទះទាំងនេះភាគច្រើនបានប្រគល់ជូនអតិថិជនរួចហើយ ហើយក្រុមហ៊ុនទាំងនេះ ក៏បាននិងកំពុងសម្រុកបញ្ចប់ការសាងសង់ដំណាក់កាលបន្ទាប់ផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនវើលដ៍ប៊្រីដហូមរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទីក្រុងរណបសិរីមង្គលផងដែរ។

បើតាមលោក យក់ សុធីរិទ្ធិ មកទល់ពេលនេះគម្រោងលំនៅឋានតម្លៃសមរម្យនៅទីក្រុងរណបសិរីមង្គលបានបញ្ចប់ការសាងសង់ដំណាក់កាលទី២ហើយ និងបានប្រគល់ផ្ទះជូនប្រជាពលរដ្ឋបានជាង១ ៥00 គ្រួសារ ហើយបាននិងកំពុងបន្តប្រគល់ផ្ទះជូនជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នការសាងសង់ដំណាក់កាលទី២សម្រេចបានជាង៩០% ដោយគ្រោងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២២ នេះ។ លោកអះអាងថា ចំពោះការលក់ផ្ទះក្នុងដំណាក់កាលទី២ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងបានលក់អស់លើស៨០% ហើយ។ កត្តាដែលធ្វើឲ្យគម្រោងនេះនៅតែបន្តទទួលបានការគាំទ្រខ្លាំងពីអតិថិជន ក៏ដោយសារក្រុមហ៊ុននៅតែបន្តផ្តល់ជូននូវតម្លៃលក់ពិសេស គឺចាប់ពី ២៧,៥០០ដុល្លារ ជាមួយនឹងនឹងការបង់រំលស់សុទ្ធ១០០% ដោយឥតគិតការប្រាក់រហូតដល់ពេលប្រគល់ផ្ទះ។

បន្ថែមលើនេះ គម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅទីក្រុងរណបសិរីមង្គលមានការផ្តល់ជូនប្លង់រឹងតកូនតចៅ រួមជាមួយការលើកលែងពន្ធប្រថាប់ត្រា៤% ហើយអ្នកទិញលំនៅដ្ឋានក៏មានការឱកាសទទួលបានរង្វាន់ជាច្រើនទៀតពីក្រុមហ៊ុនផងដែរ។ គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល លាតសន្ទឹងលើផ្ទៃដី២៤ហិកតាស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាតំបន់កំពុងមានសក្ដាពុលអភិវឌ្ឍ ពិសេសនៅជិតនឹងគម្រោងព្រលានយន្ដហោះភ្នំពេញថ្មីផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជាត្រៀមខ្លួនរួចរាល់ សម្រាប់ធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅសប្តាហ៍ក្រោយ

នៅសប្តាហ៍ក្រោយនេះ កម្ពុជានឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-…

លោក បៃឌិន និងលោកស្រី Liz Truss សច្ចាពួតដៃគ្នាប្រឆាំងនឹងរុស្សី និងដោះស្រាយបញ្ហាសេដ្ឋកិច្ច

ក្រោយពីការប្រកាសពីជ័យជំនះនៅក្នុងជួរគណបក្សអភិរក្សអង់គ្លេស ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន កាលពីថ្ងៃទី ៦ សីហា បានចេញសារអបអរសាទរទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ