ក្រុមហ៊ុនថ្មីៗនៅវៀតណាម

ក្រុមហ៊ុនចុះបញ្ជីថ្មីៗនៅវៀតណាមបន្តកើនឡើងខ្ពស់ ទោះជួបវិបត្តិកូវីដ-១៩ក្តី


បើទោះបីជាប្រទេសវៀតណាម កំពុងប្រឈមមុខទៅនឹងវិបត្តិមេរោគកូវីដ-១៩ក្តី ចំនួនក្រុមហ៊ុនចុះបញ្ជីថ្មី ដែលបានចាប់ផ្តើមវិនិយោគនៅក្នុងប្រទេសវៀតណាម នៅតែបន្តកើនឡើងជាលំដាប់ ដោយក្នុងខែឧសភាកន្លងទៅ គឺមានក្រុមហ៊ុនថ្មីជាង ១ម៉ឺនក្រុមហ៊ុន ជាមួយនឹងដើមទុនចុះបញ្ជីជាង ៤,៨ ពាន់លានដុល្លារអាមេរិក កើនឡើង២០% ធៀបនឹងខែមេសាកន្លងទៅ។ នេះបើយោងតាមរបាយការណ៍ពី ការិយាល័យស្ថិតិទូទៅវៀតណាម ចេញផ្សាយកាលពីពេលថ្មីៗនេះ។
កម្មករ​កំពុង​ផលិត​ម៉ាស​នៅ​រោងចក្រ​មួយ នៅប្រទេស​វៀតណាម។ រូបភាព៖ VN Express
ដោយ

គិតត្រឹមរយៈពេល ៥ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម​ទទួល​បាន​ក្រុមហ៊ុន​ចុះ​បញ្ជីថ្មី ជិត ៥ម៉ឺន​ក្រុមហ៊ុន​ហើយ ជាមួយដើមទុន​ប្រមាណ ​២៤ពាន់លាន​ដុល្លារ​អាមេរិក ដែលតួលេខ​នេះ មានការ​ធ្លាក់ចុះ ១៦% ​ធៀបនឹង​ពេលដូចគ្នា កាលពីឆ្នាំមុន។

បើគិតជាមួយនឹង ការបន្ថែមទុន​ចុះបញ្ជីជាង ៣៥ពាន់លាន​ដុល្លារទៀត ធ្វើឲ្យទុន​វិនិយោគសរុប ដែលបានចាក់​បញ្ចូលទៅក្នុង សេដ្ឋកិច្ចវៀតណាម​គឺមាន​ជាង ៥៩ពាន់​លាន​ដុល្លារអាមេរិក។

អំឡុងពេល​នៃវិបត្តិកូវីដ-១៩នេះ សហគ្រាស​អាជីវកម្ម​ជាង ២ម៉ឺនកន្លែង ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ ខណៈជាង ២,៦ ម៉ឺន​កន្លែងទៀត បានបន្ត​ផ្អាក​អាជីវកម្ម ហើយក៏មាន​ក្រុមហ៊ុនជាង ៦ពាន់​ក្រុមហ៊ុន បានបំពេញ​នីតិវិធី​ប្រកាស​ក្ស័យធន​រួចជា​សម្រេច​ដែរ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក្នុង​ស្រុកវៀតណាម​ជាច្រើន​​ដែលជួបបញ្ហា​ប្រឈម​នឹង​​ការក្ស័យធន ដោយសារតែ​មេរោគ​កូវីដ-១៩នោះ ក៏កំពុងតែ​ជួបប្រទះនូវ បញ្ហាថ្មី​មួយទៀត ដែលចាំបាច់​ត្រូវលក់​ក្រុមហ៊ុន​របស់ខ្លួន ទៅឲ្យ​វិនិយោគិន​បរទេស ដែលឆ្លៀត​ឱកាសនេះ ទិញក្រុមហ៊ុន​ក្នុងស្រុក​វៀតណាម ក្នុងតម្លៃទាបតែម្តង។

សូមជម្រាបថា កាលពីឆ្នាំ ២០១៩កន្លងទៅ វៀតណាម ទទួលបានក្រុមហ៊ុន​ចុះបញ្ជីថ្មីជិត ១៤ម៉ឺន​ក្រុមហ៊ុន ដែលមាន​កំណើន ៥% ធៀបនឹងឆ្នាំ ២០១៨៕

None



អត្ថបទបន្ទាប់


រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០%

គណៈរដ្ឋមន្រ្តីថៃ បានសម្រេចកាត់បន្ថយពន្ធលើដីធ្លី និងអគារ រហូតដល់ទៅ ៩០% សម្រាប់ឆ្នាំ២០២០នេះ បន្ទាប់ពីបានពន្យារពេលយកពន្ធរួចម្តងទៅហើយ គឺប្តូរព…

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការអះអាងថា នៅមានរថយន្ដ ប្រហែល ៤០ម៉ឺនគ្រឿងទៀតនៅមិនទាន់បានមកឆៀក

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២០មក ចំនួនរថយន្តដែលបានមកឆៀកបានធ្លាក់ចុះជាបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ