គោលនយោបាយទិដ្ឋាការឥតគិតថ្លៃរបស់ថៃ រំពឹងថា នឹងជំរុញការលក់ខុនដូ និងវិស័យទេសចរណ៍


រាជរដ្ឋាភិបាលថៃថ្មី ក្រោមការគ្រប់គ្រងរបស់លោក ស្រ៊ីថា ថាវេស៊ីន ជានាយករដ្ឋមន្រ្តី នឹងដាក់ចេញនូវគោលនយោបាយផ្ដល់ទិដ្ឋាការឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌា។ គោលនយោបាយនេះត្រូវបានគេរំពឹងថា នឹងជំរុញវិស័យទេសចរណ៍ ជាពិសេសគឺ ទីផ្សាខុនដូរ ខណៈនៅឆមាសទី១ ឆ្នាំ២០២៣ ថៃលក់ខុនដូបានចំនួន ជាង ៧ ពាន់យូនីតដែលមានតម្លៃ ជាង ៣៥ ពាន់លានបាត ឫប្រមាណជាង ១ពាន់ លានដុល្លារ នៅក្នុងនោះភាគច្រើន គឺជនបរទេស។
ថៃដាក់ចេញគោលនយោបាយទិដ្ឋាការថ្មី
ដោយ

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយរបស់នាយករដ្ឋមន្ត្រី ស៊្រីថា ថាវេស៊ីន ក្នុងការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរចិន និងឥណ្ឌាអាចនឹងជំរុញការលក់ខុនដូ និងវិស័យទេសចរណ៍។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានអះអាងថា គោលនយោបាយទិដ្ឋាការ ពិតមានផលដល់វិស័យទេសចរណ៍មែន ប៉ុន្តែទីផ្សារត្រូវបានរារាំងដោយវិបត្តិសេដ្ឋកិច្ច និងបញ្ហាតភ្ជាប់ជាមួយនឹងជើងហោះហើរ ព្រមទាំងកង្វះខាតនៃបញ្ហាពាក់ព័ន្ធ។
អ្នកជំនាញអះអាងថា បញ្ហាបន្ទាន់នាពេលនេះ គឺជំរុញការផ្សព្វផ្សាយ និងផែនការទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន និងបញ្ជាក់ជាថ្មីថា ប្រទេសថៃជាគោលដៅសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។
ដោយឡែក សម្រាប់វិស័យអចលនទ្រព្យ លោក វីឆៃ វីរ៉ាត់កាផាន់ ( Wichai Wiratkapan) នាយកស្តីទីនៃមជ្ឈមណ្ឌលអចលនទ្រព្យថៃ បានអះអាងថា វិស័យអចលនទ្រព្យថៃនឹងងើបឡើងវិញបន្តិចបន្ទាប់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការដាក់ចេញបទប្បញ្ញត្តិរបស់ស្ថាប័នហិរញ្ញវត្ថុដ៏តឹងរ៉ឹងលើការខ្ចីប្រាក់។
លោកបាននិយាយថា ការស្ទុះងើបសេដ្ឋកិច្ចយឺត ការដំឡើងអត្រាការប្រាក់ និងការកើនឡើងបំណុលគ្រួសារធៀបទៅនឹងសមាមាត្រផលិតផលក្នុងស្រុកសរុប គឺជាកត្តាមួយក្នុងចំណោមកត្តា ដែលបានប៉ះពាល់ដល់តម្រូវការ និងការផ្គត់ផ្គង់ ក្នុងរយៈពេលពីរត្រីមាសកន្លងមក។
យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃបានឲ្យដឹងថា ការផ្ទេរកម្មសិទ្ធិនៃខុនដូទៅឱ្យជនបរទេសសម្រាប់គោលបំណងរស់នៅ និងការវិនិយោគបានងើបឡើងវិញពីវិបត្តិកូវីដ១៩។
ប្រភពដដែលបានអះអាងថា នៅឆមាសទីមួយនៃឆ្នាំ២០២៣ ខុនដូចំនួន ប្រមាណជា ៧ ៣០០ យូនីត កើនឡើងជិត៦៦% រីឯតម្លៃមានប្រមាណជាង ១ពាន់លានដុល្លារកើនឡើងជិត៥៨%។
ប្រភពដដែលបានបន្តថា នៅក្នុងចំណោមអតិថិជនសរុប ជនជាតិចិនបាន ទិញខុនដូសរុបរហូតដល់ទៅ ជាង ៣ ៤០០ យូនីត ដែលមានតម្លៃប្រមាណជាជិត៤៩០ លានដុល្លារ បន្ទាប់មក គឺជនជាតិរុស្ស៊ី និងអាមេរិកជាដើម។




អត្ថបទបន្ទាប់


ភាពតានតឹងរវាងឥណ្ឌា និងចិន អាចនឹងធ្វើឲ្យកិច្ចប្រជុំ G20 នៅសប្ដាហ៍នេះ គ្មានផ្លែផ្កា ឬយ៉ាងណា?

ភាពតានតឹងរវាងប្រទេសឥណ្ឌា និងប្រទេសចិនរាប់ទាំងជម្លោះតាមព្រំដែន និងការធ្វើពាណិជ្ជកម្ម អាចនឹងធ្វើឲ្យលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ម…

រដ្ឋាភិបាលចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានលើប្រាក់កម្ចី ដើម្បីជួយដល់អ្នកទិញផ្ទះ

ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីថ្ងៃទី៣១ ខែសីហា បានចេញសេចក្តីជូនដំណឹង ដើម្បីបន្ធូរបន្ថយវិធានការខ្ចីប្រាក់មួយចំនួន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ