អាមេរិក-ចិន

ផ្សារភាគហ៊ុន​ញូវយ៉ក​របស់​អាមេរិក សម្រេច​លែង​ដក​ក្រុមហ៊ុន​ទូរគមនាគមន៍ចិន​វិញហើយ


កាលពី​៤ថ្ងៃមុន ផ្សារភាគហ៊ុន​ញូវយ៉ក​របស់សហរដ្ឋ​អាមេរិក បាន​និយាយថា ខ្លួនមាន​ផែនការ​ដក​ឈ្មោះ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​បំផុត​របស់ចិនចំនួន ៣ គឺ China Telecom, China Mobile និង China Unicom ចេញពី​ផ្សារភាគហ៊ុន​របស់ខ្លួន ប៉ុន្តែ នៅថ្ងៃនេះ បានប្រកាសថា លែង​ដក​វិញហើយ ។
អគារផ្សារភាគហ៊ុន​ញូវយ៉ក (NYSE) ។ រូបភាពពី Pixabay
ដោយ

សារព័ត៌មាន CNBC របស់​អាមេរិក ផ្សាយថា ផ្សារភាគហ៊ុន​ញូវយ៉ក (NYSE) បាននិយាយថា ខ្លួន​លែងមានផែនការ​ដក​ឈ្មោះ​ក្រុមហ៊ុន​ចិន​ទាំងបី​នេះ ចេញពី​ផ្សារភាគហ៊ុន​របស់​ខ្លួនហើយ ។ 

កាលពីប៉ុន្មានថ្ងៃមុន NYSE និយាយថា ខ្លួន​នឹងដក​ឈ្មោះក្រុមហ៊ុន​ចិន China Telcom, China Mobile, និង China Unicom ចេញពីផ្សារ​ភាគហ៊ុន ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ។ 

លោក ត្រាំ បាន​ព្យាយាម​ចេញ​បទ​បញ្ជា​ដើម្បីហាមឃាត់​ក្រុមហ៊ុន​អាមេរិក និង​ពលរដ្ឋ​អាមេរិក មិន​ឲ្យ​វិនិយោគរកស៊ី​ជាមួយក្រុមហ៊ុន​ចិន​ទាំងឡាយ​ណា ដែល​ត្រូវគេ​ចោទប្រកាន់​ថាបានជួយដល់​យោធាចិន ៕




អត្ថបទបន្ទាប់


វៀតណាមទិញអង្ករពីឥណ្ឌា ជាលើកដំបូងបំផុត ក្នុង១ទសវត្សរ៍មកនេះ!

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ផ្សាយថាប្រទេសវៀតណាមនៅដើមឆ្នាំ២០២១នេះបានបញ្ជាទិញអង្ករពីឥណ្ឌាដែលជាដៃគូប្រកួតប្រជែងទីផ្សារស្រូវអង្កររបស់ខ្លួន ចំនួ…

ឆ្នាំថ្មី អេស៊ីលីដា ម៉ូបាលថ្មី អតិថិជន​ប្រើ​ដោយសេរី មិន​អស់​ថ្លៃសេវា

ធនាគារ​ អេស៊ីលីដា ដែលជាធនាគារឈានមុខ​គេ​មួយ​នៅកម្ពុជា បាន​បើក​ទំព័រ​ឆ្នាំថ្មី​របស់ខ្លួន ជាមួយ​នឹងការដាក់​ឲ្យ​ប្រើប្រាស់​និមិត្តសញ្ញាថ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ