វិស័យអប់រំឯកជន

នាយកសាលាអន្តរជាតិPlanet ៖ការសម្ពោធសាខាថ្មីមួយទៀតចំពេលមានកូវីដ-១៩នេះ ព្រោះខ្ញុំមើលឃើញឱកាសនៅក្នុងបញ្ហា


ស្របពេលដែលសាលាឯកជនជាច្រើននៅកម្ពុជា បាននិងកំពុងជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរនៅអំឡុងពេលនៃមេរោគរាតត្បាតកូវីដ-១៩ នោះ ស្រាប់តែសាលាអន្តរជាតិមួយ បានសម្រេចបើកសាខាថ្មីបន្ថែមទៀត។ ថ្នាក់ដឹកនាំ សាលាអន្តរជាតិ Planet ដែលទើបតែបើកសាខាថ្មីនៅច្បារអំពៅ បានអះអាងថា ការវិនិយោគបង្កើតសាលាអន្តរជាតិនេះឡើងនៅពេលនេះគឺដោយសារតែការមើលឃើញឱកាសនៅក្នុងបញ្ហា ខណៈថ្នាក់ដឹកនាំសាលាជឿជាក់ថាកូវីដ-១៩ នឹងបញ្ចប់នៅពេលឆាប់ៗនេះ ប៉ុន្ដែ សម្រាប់សេវានៃការអប់រំគឺគ្មានថ្ងៃបញ្ចប់ឡើយ។
នាយកសាលាសាលាអន្តរជាតិPlanet ៖ការសម្ពោធសាខាថ្មីមួយទៀតចំពេលមានកូវីដ-១៩នេះ ព្រោះខ្ញុំមើលឃើញឱកាសនៅក្នុងបញ្ហា
ដោយ

«អ្វីដែលយើងមើលឃើញ យើងឃើញអំពីឱកាសនៅក្នុងបញ្ហា មានន័យថា កូវីដអាចបញ្ចប់នៅថ្ងៃណាមួយឆាប់ៗនេះ ក៏ប៉ុន្តែវិស័យអប់រំ ការអប់រំសម្រាប់កុមារ ការអប់រំសម្រាប់មនុស្សម្នាក់ៗ​គឺពេញមួយជីវិត»។ នេះជាការលើក​ឡើង​របស់លោក យ៉ុង ជលសា ជានាយកសាលា​អន្តរជាតិ​ផ្លេនីត(Planet International School) សាខាច្បារអំពៅ។

នៅក្នុងអំឡុង​ពេលនៃការរាលដាលជំងឺកូវីដ១៩នេះ គេសង្កេតឃើញ​មានសាលា​ឯកជន​ជាច្រើន​បានសម្រេច​បិទទ្វារ​បណ្តោះ​អាសន្ន​ ពីព្រោះថា មិនអាច​ទ្រទ្រង់​លើការ​ចំណាយ​ដែលគ្មាន​ចំណូល​អស់រយៈពេល​ជិតកន្លះ​ឆ្នាំមកហើយនោះ។

ប៉ុន្តែនៅ​ក្នុង​ដំណាក់​កាលនេះ បែរជាមាន​សាលា​អន្តរជាតិ​មួយ​បើកសម្ពោធ​សាខាថ្មី​មួយទៀត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ទល់មុខវិទ្យាល័យ​ច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺសាលា​អន្តរជាតិផ្លេនីត(Planet International School) ។

លោក យ៉ុង ជលសា នាយកសាលា​អន្តរជាតិ​ផ្លេនីត(Planet International School) សាខាច្បារអំពៅ

លោក យ៉ុង ជលសា ជានាយកសាលាអន្តរជាតិផ្លេនីត(Planet International School) សាខាច្បារអំពៅ​បានមានប្រសាសន៍ថា «បើសិនជាយើងវិភាគ​ស្ថានភាពបច្ចុប្បន្នហ្នឹង យើងឃើញសាលា​មួយចំនួន​ដោយសារផលប៉ះពាល់​ដ៏ខ្លាំងរបស់កូវីដ-១៩ហ្នឹង គឺធ្វើឲ្យសាលាមួយ​ចំនួនបិទទ្វារ តែយើងបែរជាសម្ពោធ អញ្ចឹងវាផ្ទុយទៅនឹងបរិបទ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែអ្វីដែលយើង​មើលឃើញ យើងឃើញ​អំពីឱកាសនៅក្នុងបញ្ហា មានន័យថា កូវីដអាចបញ្ចប់នៅថ្ងៃណាមួយឆាប់ៗនេះ ក៏ប៉ុន្តែវិស័យអប់រំ ការអប់រំសម្រាប់កុមារ ការអប់រំសម្រាប់មនុស្សម្នាក់ៗ​គឺពេញមួយជីវិត»។

លោក យ៉ុង ជលសា បានបន្ថែមថា ការបើកគម្រោងសាលាអន្តរជាតិផ្លេនីត (Planet International School) សាខាច្បារអំពៅនេះ គឺមានថ្នាក់គ្រប់គ្រងសាលាមានគម្រោងយូរមកហើយ តែនៅពេលទាន់​មានឱកាសល្អ សាលាក៏សម្រេច​បើកសាខា​មួយទៀត ដែលជាសាខាទីនេះ តែម្តងទៅ។

ដោយមើលឃើញ ពីសារប្រយោជន៍នៃការបណ្តុះបណ្តាលកុមារតូច អ្នកម្តាយពីរូបបាន​បញ្ជូនកូនៗរបស់គាត់ មកសិក្សានៅសាលា​អន្តរជាតិផ្លេនីត(Planet International School)តាំងពី៣ឆ្នាំ។

អ្នកស្រី ដានី បានឲ្យដឹងថា ចាប់តាំងពីបាន​បញ្ជូនកូនរបស់​គាត់មកសិក្សានៅ​សាលាអន្តរជាតិផ្លេនីត(Planet International School)នេះ បានធ្វើឲ្យកូនរបស់គាត់​មានការវិវឌ្ឍ​ល្អប្រសើរច្រើន។ អ្នកស្រីបានបញ្ជាក់ថា «កាលមុនគាត់រពឹសច្រើន និយាយអីគាត់អត់ស្តាប់ តាមតែចិត្តខ្លួនឯង ដល់​ពេលឥឡូវឃើញថាគាត់ចាស់ទុំច្រើន ចឹងខ្ញុំគិតថា យើងគួរតែឲ្យកូនចូលរៀន នៅសាលាហ្នឹង ទើបល្អ ព្រោះថាជាសាលា​មានជំនាញខាង​បណ្តុះបណ្តាលកុមារតូច ដែលជាគ្រឹះដ៏សំខាន់សម្រាប់ក្មេង»។

មិនខុសគ្នាពីអ្នកស្រី ដានីទេ អ្នកស្រី​ហេង​ ណារី ដែលជាអាណាព្យាបាល​សិស្សមួយរូបទៀត យល់ឃើញថា ការជ្រើសរើសសាលារៀន ដែលមានកម្មវិធី​សិក្សាច្បាស់លាស់​និងត្រឹមត្រូវ ដែលមាន​ការទទួលស្គាល់ជាអន្តរជាតិបែប គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតកូន។

អ្នកស្រី​ហេង​ ណារី បញ្ជាក់ថា «សាលាអន្តរជាតិផ្លេនីត(Planet International School)នេះ មានកម្មវិធីសិក្សាល្អ ដែលយកមកពីសហរដ្ឋអាមេរិក និងមានការទទួលស្គាល់ជាអន្តរជាតិ ហើយតាំងពីគាត់ចូលរៀនសាលាហ្នឹងមក គាត់មានទំនាក់ទំនងល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ ជាពិសេសគាត់អាចអនុវត្តនិយាយភាសាអង់គ្លេសបានល្អច្រើនមែនទែន»។

គួរបញ្ជាក់ថា សាលាអន្តរជាតិPlanet​ បានបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម៉្លេះ ដោយផ្តោតសំខាន់លើការអប់រំកុមារតូច ដោយកម្មវិធីសិក្សារបស់សាលានេះ គឺជាកម្មវិធីសិក្សា​របស់ស្ថាប័ន​ អាយ ភី ស៊ី របស់សហរដ្ឋអាមេរិក ដែលជាស្ថាប័នល្បីល្បាញក្នុងការអប់រំ និងមានការ​ទទួលស្គាល់ជាអន្តរជាតិ។ បើតាមជានាយកសាលាអន្តរជាតិផ្លេនីត(Planet International School) សាខាច្បារអំពៅថ្មីនេះ បើសិនជា សាលាទី២នេះ មានដំណើរការល្អប្រសើរនោះ សាលានឹងមានគម្រោងបើកសាខាទី៣បន្តទៀត នារយៈពេល៣ឆ្នាំខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ នឹងផ្ដល់កម្ចីជាង ៧៧០លានដុល្លារ សង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ និងស្នើកុំឲ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិក

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ នឹងផ្ដល់ប្រាក់កម្ចីអនុគ្រោះប្រមាណជាង ៧៧០លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរព្រោះតែបញ្ហារីក…

កសិដ្ឋានគោទឹកដោះធំមួយ រំពឹងនឹងផលិតទឹកដោះគោឲ្យបានដល់១ម៉ឺនលីត្រក្នុងមួយថ្ងៃ នៅដំណាច់ឆ្នាំនេះ

ព័ត៌មាន
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលមានទីតាំងស្ថិតក្នុងខេត្តតាកែវនោះ រំពឹងថា នៅដំណាច់ឆ្នាំនេះ នឹងផលិតទឹកដោះគោស្រស់បានដល់ទៅ ១ម៉ឺនលី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ