លក្ខខណ្ឌពិសេស រួមមានដូចជា មិនចាំបាច់មានប្រាក់តម្កល់ដំបូង និងមិនតម្រូវឲ្យមានសមតុល្យអប្បបរមា ជាដើម រួមទាំងផលប្រយោជន៍ជាច្រើនទៀត ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដា បានរៀបរាប់បញ្ជាក់អំពីការបើកគណនីបញ្ញើសំចៃ (Savings Account) យ៉ាងដូច្នេះថា ៖ «ចំពោះការបើកគណនីបញ្ញើសំចៃ អ្វីដែលថ្មី ពេលនេះ គឺ យើងលែងតម្រូវឲ្យមានការដាក់ប្រាក់តម្កល់ដំបូងនៅក្នុងគណនីហើយ ។ ដូច្នេះ គាត់[អតិថិជន]អាចប្រើប្រាស់រហូតទាល់តែសមតុល្យគាត់ស្មើសូន្យ ក៏បានដែរ ។ ជាមួយគ្នានេះ សមតុល្យអប្បបរមា [លុយតែត្រូវសល់នៅក្នុងគណនីជាអប្បបរមា] ក៏លែងតម្រូវឲ្យមានដែរ ។»
អត្ថប្រយោជន៍ផ្សេងៗទៀតនៃគណនីបញ្ញើសំចៃ រួមមាន ៖
- ផ្តល់ជូនប័ណ្ណព័ត៌មានគណនីដោយឥតគិតថ្លៃ និងគិតថ្លៃ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀត លើការប្រើប្រាស់សៀវភៅប្រាក់បញ្ញើសំចៃ ។
- ផ្តល់ជូនរបាយការណ៍គណនី តាមតម្រូវការ (មិនគិតថ្លៃសម្រាប់ការស្នើសុំត្រឹម២ខែ) ។ គិតថ្លៃ ៨.០០០រៀល, ២ដុល្លារ, ៨០បាត ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ ។
- លោកអ្នកអាចគ្រប់គ្រងលើទិន្នន័យចំណូល និងចំណាយលើរាល់ការប្រតិបត្តិការនៅក្នុងរបាយការណ៍គណនី ឬសៀវភៅគណនីរបស់លោកអ្នកបានយ៉ាងសុក្រឹត ឬទទួលសារជូនដំណឹងព័ត៌មានគណនីតាមរយៈទូរស័ព្ទដៃ (ជាសេវាបន្ថែម) ៕