កូរ៉េខាងជើង-អ៊ុយក្រែន-អាមេរិក

កូរ៉េខាងជើងថា អ៊ុយក្រែនគ្មានសិទ្ធិនិយាយពីអធិបតេយ្យភាពឡើយ ខណៈដែលខ្លួនកំពុងជួយមេរិកដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង


ប្រទេសកូរ៉េខាងជើង បានអះអាងថា អ៊ុយក្រែន គ្មានសិទ្ធិអ្វីមកលើកនិយាយពីរឿងអធិបតេយ្យភាពជាមួយខ្លួននោះឡើយ ខណៈអ៊ុយក្រែន ក៏បានចូលរួមជាមួយអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងដែរ។ ការអះអាងរបស់កូរ៉េខាងជើងបែបនេះ គឺ ក្រោយទីក្រុងកៀវបានហៅទង្វើរបស់ទីក្រុងព្យុងយ៉ាង ដែលបានគាំទ្រទីក្រុងម៉ូស្គូថា ជាការចូលរួមបំផ្លាញអធិបតេយ្យភាពរបស់អ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំជាច្រើន។
កូរ៉េខាងជើងថា អ៊ុយក្រែនគ្មានសិទ្ធិនិយាយពីអធិបតេយ្យភាពឡើយ
ដោយ

ក្រោយពីកូរ៉េខាងជើង ថ្មីៗនេះ បាន​ប្រកាសគាំទ្ររុស្ស៊ី និងទទួលស្គាល់តំបន់ដុនបាសភាគខាងកើតជា​រដ្ឋឯករាជ្យនោះ អ៊ុយក្រែន​ក៏បាន​កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ហើយបាន​ហៅទង្វើរបស់ទីក្រុងព្យុងយ៉ាងថា ជាការប៉ុនប៉ងបំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

ការលើកឡើងរបស់ទីក្រុងកៀវយ៉ាងដូច្នេះ ក៏បានធ្វើឲ្យ​ទីក្រុងព្យុងយ៉ាង​ក្ដៅស្លឹកត្រចៀកមិនតិចនោះដែរ ដោយ​ក្រសួងការបរទេសកូរ៉េខាងជើង​បាននិយាយនៅថ្ងៃសុក្រ ទី ១៥ ខែកក្កដានេះថា អ៊ុយក្រែនគ្មានសិទ្ធិលើកយកបញ្ហាអធិបតេយ្យភាព​មកមកនិយាយជាមួយខ្លួនបាននោះឡើយ ព្រោះថា​ប្រទេសអ៊ុយក្រែននេះ ក៏បានចូលរួមសកម្មភាព​គាំទ្រសហរដ្ឋអាមេរិក​ក្នុងការរំលោភបំពាន់លើអធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាងដូចតែគ្នាដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

មែនទែនទៅ អ៊ុយក្រែន​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចេញផ្សាយសេចក្តីថ្លែងការណ៍​មួយចេញរបស់ក្រសួងការបរទេសកូរ៉េខាងជើង ដោយបានលើកឡើងថា ទីក្រុង​ព្យុងយ៉ាង បានទទួលស្គាល់និងគាំទ្ររុស្ស៊ីជាផ្លូវការថា តំបន់ដុនបាសនៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ ដោយអ៊ុយក្រែន​បានចាត់ទុក​ការលើកឡើងរបស់ទីក្រុងព្យុងយ៉ាងនេះ ​ថា ​ជា​ការ​ប៉ុនប៉ង​បំផ្លាញ​អធិបតេយ្យភាព និង ​បូរណភាព​ទឹកដី​របស់ខ្លួន។

ប៉ុន្តែក្រសួងការបរទេសរបស់ប្រទេសឯកោកូរ៉េខាងជើង បានចេញមុខមកឆ្លើយតបការពារសេចក្តីប្រកាសរបស់ខ្លួនដោយនិយាយថា អ៊ុយក្រែនបានជួយដល់សកម្មភាពដែលដឹកនាំ​ដោយសហរដ្ឋអាមេរិក​ក្នុងការការដាក់ទណ្ឌកម្មលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាង​បានអះអាងថា អ៊ុយក្រែនគ្មានសិទ្ធិលើកយកបញ្ហាការអនុវត្តអធិបតេយ្យភាពមកនិយាយនោះជាមួយកូរ៉េខាងជើងនោះ ព្រោះអ៊ុយក្រែន​ក៏​បានចូលរួមយ៉ាងសកម្មនូវគោលនយោបាយមិនស្មើរភាព និង អយុត្តិធម៌របស់សហរដ្ឋអាមេរិកនាពេលកន្លងមក ដែលវាជារឿងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជាតិកូរ៉េខាងជើង។

ប្រទេសកូរ៉េខាងជើងបាននិយាយថាកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលរបស់ខ្លួន គឺជាខែលការពារសន្តិសុខជាតិរបស់ខ្លួន ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើតគោលនយោបាយមិនស្មើរភាព ដោយការដាក់ទណ្ឌកម្ម​ជាអន្តរជាតិ​លើ​ទីក្រុងព្យុងយ៉ាង និង ធ្វើសមយុទ្ធយោធា​ជាមួយកូរ៉េខាងត្បូង។

គួរជម្រាបថាកូរ៉េខាងជើង បានបញ្ជាក់ដែរថា ខ្លួននឹងបន្តពង្រឹង និង អភិវឌ្ឍមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសទាំងអស់ដែលគោរពអធិបតេយ្យភាពរបស់ខ្លួន និង អនុគ្រោះ​ចំពោះគោលការណ៍សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការគោរពគ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ កំពុងប្រឈមបញ្ហាធំៗអ្វីខ្លះ?

ក្រុមអ្នកជំនាញនៅក្នុងវិស័យធនារ៉ាប់រង បានកត់សម្គាល់ឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រងនៅកម្ពុជា ហាក់កាន់តែបង្ហាញពីវិ…

វៀតណាមនាំចូលជីកសិកម្មពីរុស្ស៊ីកើនជាងពាក់កណ្ដាលនៅ៥ខែដំបូងឆ្នាំ២០២២

ស្របពេលដែលតម្លៃជីកសិកម្មកាន់តែកើនខ្ពស់ទូទាំងពិភពលោក នៅប្រទេសវៀតណាមឯណោះវិញ ក៏មានការបង្កើនការនាំចូលជីកសិកម្មកាន់តែច្រើនដែរពិសេសការនាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ