តើ អេស៊ីលីដាអ៊ីសប មានអ្វីពិសេស ?
ជាមួយ អេស៊ីលីដាអ៊ីសប ការទិញអីវ៉ាន់ ឬទំនិញតាមអនឡាញរបស់លោកអ្នក កាន់តែងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចពិនិត្យរាល់ការចំណាយបានដោយខ្លួនឯងគ្រប់ពេលវេលា ថែមទៀតផង ។ ការបញ្ជាទិញទំនិញ-សេវាកម្ម គឺអាចទូទាត់ដោយកាត់ប្រាក់ពីគណនីធនាគារ គណនីវ៉លឡេត ឬបណ្ណអន្តរជាតិរបស់ធនាគារ អេស៊ីលីដា បាន ។
តើធ្វើដូចម្ដេចដើម្បីទិញទំនិញ ឬអីវ៉ាន់ តាម អេស៊ីលីដាអ៊ីសប ?
- ចូល អេស៊ីលីដាម៉ូបាល
- ជ្រើសរើសម៉ីនុយ "ផ្សារអនឡាញ / SHOPPING"
- ជ្រើសរើស ឬស្វែងរកទំនិញដែលចង់ទិញ
- ចុចលើពាក្យទិញឥឡូវនេះ (Buy It Now)
- ជ្រើសរើសប្រភេទគណនី ឬប័ណ្ណសម្រាប់ទូទាត់
ក) ករណីជ្រើសរើសប័ណ្ណ៖ សូមបញ្ចូលព័ត៌មានប័ណ្ណ និងលេខកូដផ្ទៀងផ្ទាត់ (Secure Code)
ខ) ករណីជ្រើសរើសយកគណនី៖ សូមបញ្ចូលលេខគណនី និងលេខកូដផ្ទៀងផ្ទាត់ (OTP)
ការទទួល និងទូទាត់ទំនិញ
>> ទឹកប្រាក់នឹងកាត់ដោយស្វ័យប្រវត្តិពីគណនី ឬប័ណ្ណឥណពន្ធ-ឥណទាន រាល់ប្រតិបត្តិការទិញទំនិញ-សេវាកម្មផ្សេងៗរបស់អតិថិជនបានជោគជ័យ។
>> នៅពេលទទួលទំនិញ អតិថិជនត្រូវចុចយល់ព្រមលើការទទួលទំនិញ នៅលើអេស៊ីលីដាម៉ូបាល ៕