ថាមពលឥន្ធនៈ

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដំឡើងការព្យាករថា តម្រូវការប្រេងនឹងឈានដល់១,៣លានបារ៉ែលក្នុង១ថ្ងៃនៅឆ្នាំនេះ ខណៈតម្លៃប្រេងកំពុងធ្លាក់ចុះ


ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ថា ស្ថានការណ៍ជ្រួលច្របល់ក្រោយវិបត្តិកូវីដ-១៩ និងទស្សនវិស័យសេដ្ឋកិច្ចមិនប្រាកដប្រជានឹងធ្វើឱ្យតម្រូវការប្រេងកើនឡើងនៅឆ្នាំ២០២៤ នេះ ខណៈដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិកំពុងធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានលើកឡើងក្នុងរបាយការណ៍ប្រេងប្រចាំខែរបស់ខ្លួនថា កំណើនតម្រូវការប្រេងនឹងវិលត្រលប់ទៅរកកំណើនខ្ពស់ជាប្រវត្តិសាស្រ្តរបស់ខ្លួន បន្ទាប់ពីមានការប្រែប្រួលខ្លាំងអំឡុងវិបត្តិកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ស្ថាប័នអន្តរជាតិមួយនេះ បានព្យាករថា តម្រួវការប្រេងក្នុងឆ្នាំ២០២៤ នេះនឹងឈានដល់១,៣លានបារ៉ែល​ក្នុងមួយថ្ងៃ (bpd) ដោយកើនឡើង១១ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹងការព្យាករមុននេះរបស់ខ្លួន ខណៈដែលការវាយប្រហារដោយក្រុមឧទ្ទាមហ៊ួធី (Houthi) ទៅលើកប៉ាល់ដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម បានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូននានាបង្ខំចិត្តប្រើផ្លូវវាងកាន់តែឆ្ងាយ។

ការព្យាករកំណើនរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នេះខ្ពស់ជាងការព្យាកររបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលរំពឹងថា តម្រូវការប្រេងនឹងមានជិត១លានបារ៉ែលក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា ការព្យាករអំពីកំណើនតម្រូវការប្រេង​សម្រាប់ឆ្នាំ២០២៤ នេះ ធ្វើឡើងស្របពេលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអង់គ្លេស និងសហរដ្ឋអាម៉េរិក បា​នធ្លាក់ចុះនៅថ្ងៃសុក្រ ទី១៥ ខែមីនា នេះ។ តួយ៉ាង ការជួញដូរប្រេងឆៅនៅទីផ្សារអង់គ្លេស សម្រាប់ខែឧសភា បានធ្លាក់ចុះ៤១សេន ឬ០,៥% មកនៅត្រឹម៨៥ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅទីផ្សារអាម៉េរិក បានធ្លាក់ចុះ៣២សេន ឬ០,៤% មកនៅត្រឹមជិត៨១ដុល្លារ ក្នុងមួយបារ៉ែល៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន អាលីបាបា រងការស៊ើបអង្កេតពី EU ក្រោយសង្ស័យពាក់ព័ន្ធការលក់ផលិតផលអនឡាញខុសច្បាប់

គណៈកម្មការអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ បានបើកការស៊ើបអង្កេតលើសេវាកម្មលក់ទំនិញអនឡាញអាលីអ៊ិកស្ព្រេស (AliExpress)របស់ក្រុមហ៊ុន Alibaba…

សម្តេចធិបតីរំពឹងវិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញនៅឆ្នាំ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកស្ថានភាពដូចមុនពេលមិនទាន់មានការឆ្លងរាតត្បាតនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ