តម្លៃប្រេង

តម្លៃប្រេងដាំក្បាលចុះក្រោយរោងចក្រចម្រាញ់នៅអាមេរិកត្រូវបំផ្លិចបំផ្លាញដោយសារព្យុះសង្ឃរា


តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារ ទី៣១ ខែសីហា ដោយសារតែមានក្ដីបារម្ភថា ការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី និង ទឹកជំនន់នៅក្នុងរដ្ឋលូហ្ស៊ីណា សហរដ្ឋអាមេរិកបន្ទាប់ពីមានព្យុះសង្ឃរាឈ្មោះថា អ៊ីដា នឹងធ្វើឲ្យមានការកាត់បន្ថយតម្រូវការប្រេងពីរោងចក្រចម្រាញ់ប្រេងរបស់អាមេរិក នៅគ្រាដែលប្រទេសផលិតប្រេងធំៗរបស់ពិភពលោក មានផែនការនឹងបង្កើនការផលិតប្រេងកាន់តែច្រើនឡើង។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ព្យុះIDAបានបក់បោករោងចក្រនៅសហរដ្ឋអាមេរិក
ដោយ

តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ​៤១​សេន មក​នៅ​ត្រឹម​តម្លៃ​៦៨​ដុល្លារ​៨០​សេន​ក្នុង​មួយ​បារ៉ែល នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​អង់គ្លេស​វិញ ធ្លាក់​ចុះ​៤៦​សេន មក​នៅ​ត្រឹម ៧២​ដុល្លារ ៩៥​សេន​ក្នុង​មួយ​ធុង​បារ៉ែល​។

ក្តី​រំពឹង​ទុក​ថា ការ​ពន្យារពេល​នៃ​ការ​ចម្រាញ់​ប្រេង នឹង​ទប់ស្កាត់​តម្រូវការ​ប្រើប្រាស់​ប្រេង ដែល​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​តម្លៃ​ទីផ្សារ​ប្រេង​ពិភពលោក​។ បញ្ហា​ព្យុះសង្ឃរា អ៊ី​ដា នៅ​សហរដ្ឋអាមេរិក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​រដ្ឋ​លូ​ហ្ស៊ី​ណា​ចំនួន​៦​រោងចក្រ​ដែល​រោងចក្រ​ទាំងនេះ អាច​ផលិត​ប្រេង​ឆៅ​បាន​ប្រមាណ​ជិត ២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ និង​មាន​ប្រហែល​១២% នៃ​សមត្ថភាព​ចម្រាញ់​ប្រេង​សរុប​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទាំងមូល​។

អ្នកជំនាញ​បាន​និយាយ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​វាយតម្លៃ​ផល​ប៉ះពាល់ ទាក់ទង​នឹង​ការ​ផ្អាក​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេង ថា​នឹង​ត្រូវ​បន្ដ​ដល់​ពេល​ណា ប៉ុន្ដែ វា​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​។

ទោះ​យ៉ាងណា មន្ត្រី​ជំនាញ​របស់​អា​មេ​រិ​កបាន​និយាយ​ថា ជាមួយនឹង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​បណ្ដាញ​អគ្គិសនី​នៅ​រដ្ឋ លូ​ហ្ស៊ី​ណា អាច​នឹង​មាន​ដល់​រយៈពេល​៣​ស​ប្ដា​ហ៍ ហើយ​វា​នឹង​ពន្យារពេល​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួសជុល​ដំណើរការ​រោងចក្រ​ថាមពល​ឡើង​វិញ​ផង​ដែរ​។

ការ​រក្សា​តម្លៃ​ប្រេង​គឺជា​ការ​រំពឹង​ទុក​ដែល​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC និង​សម្ព័ន្ធមិត្ត គឺ OPEC+ នឹង​យល់ព្រម​បន្ដ​ផែនការ​បន្ថែម​ការ​ផលិត​ប្រេង ៤០​ម៉ឺន​បារ៉ែល​បន្ថែម​ក្នុង​មួយ​ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ក្នុង​មួយ​ខែ​ៗ​រហូត​ដល់​ខែធ្នូ​ឆ្នាំ​នេះ​។

ទោះ​យ៉ាងណា ផែនការ​បង្កើន​ការ​ផលិត​ប្រេង​ពី ប្រទេស​នាំ​ចេញ​ប្រេង​ៗ​ធំ​ៗ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ត្រូវ​បាន​ពិចារណា​ឡើង​វិញ ដ្បិតថា បច្ចុប្បន្ន​ពិភពលោក​កំពុង​នៅ​តែ​បន្ដ​រាតត្បាត​ដោយ​កូ​វី​ដ​-១៩ នៅឡើយ ដែល​វា​នឹង​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​មានការ​ថយ​ចុះ​៕

None



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបង្កើនការចំណាយសម្រាប់ឆ្នាំ២០២២កប់ពពក បង្កហានិភ័យដល់បំណុលជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ចេញគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២២ក្នុងចំនួនដ៏ច្រើនកប់ពពកលើសឆ្នាំមុនៗ ដែលប្រការនេះ បានច្រានចោលក្តីរពឹ…

ធនាគារដ៏ធំមួយរបស់ថៃទិញយកភាគហ៊ុន១០០%នៃអាជីវកម្មផ្នែកហិរញ្ញវត្ថុអតិថិជនរបស់ធនាគារវៀតណាម SHB

ធនាគារអយុធ្យាប្រទេសថៃ ឬហៅឈ្មោះ ក្រុងស្រ៊ី ថ្មីៗនេះ បានសម្រេចចុះកិច្ចព្រមព្រៀងទិញយកភាគហ៊ុន ១០០% នៃអាជីវកម្មផ្នែកហិរញ្ញវត្ថុអតិថិជន របស់ធនាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ