កូវីដ-១៩នៅកម្ពុជា

អ្នកជំងឺកូវីដ-១៩ វ័យចំណាស់ជាងគេនៅកម្ពុជាបានជាសះស្បើយហើយ!


នៅទីបំផុតទៅ អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ដែលមានវ័យចំណាស់ជាងគេ គឺ៧៥ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង បានជាសះស្បើយហើយ កាលពីថ្ងៃទី១១ ឧសភា ម្សិលមិញនេះ ខណៈដែលស្រ្តីជាង៣០ឆ្នាំផ្លាយម្នាក់ទៀតនៅខេត្តបន្ទាយមានជ័យ កំពុងស្ថិតនៅបន្តការព្យាបាលនៅឡើយ។
អ្នកជំងឺកូវីដ-១៩ វ័យចំណាស់ជាងគេនៅកម្ពុជាបានជាសះស្បើយហើយ! (រូបភាព៖ CDC)
ដោយ

បុរសចំណាស់វ័យ​៧៥ឆ្នាំ​នោះ ជាអ្នក​​ជំងឺ​យូរ​ជាងគេ ក្នុងចំណោម​អ្នកជំងឺ​ដែលបាន​ធ្វើដំណើរ​មកពី​ពិធីបុណ្យ​សាសានា​នៅប្រទេស​ម៉ាឡេស៊ី។ ដោយសារមាន​វ័យចំណាស់​ទៅហើយ​នោះ បុរសរូបនេះ​ធ្លាប់ត្រូវបាន រដ្ឋមន្រ្តីសុខាភិបាល​បង្ហាញពី​ការព្រួយបារម្ភ​ខ្លះដែរ ព្រមទាំង​បានបញ្ជូន​មកទទួល​ការព្យាបាល​បន្តនៅមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត កាលពីថ្ងៃទី​៨ឧសភា​កន្លងទៅ រហូតដល់ថ្ងៃ១១ឧសភា​ ម្សិលមិញនេះ បានធ្វើតេស្ត​ចំនួន​០២ដងទៀត បានបង្ហាញ​ថា​មិនមាន​វិជ្ជមាន​វីរុសកូវីដ-១៩ទៀតទេ។

ដោយឡែកនៅ​សល់អ្នកជំងឺ​ម្នាក់ទៀត ជាស្រ្តីជនជាតិខ្មែរ នៅខេត្ត​បន្ទាយមានជ័យ ក៏ត្រូវបាន​រដ្ឋមន្រ្តី​សុខាភិបាល​សម្រេច​បញ្ជូន​មកទទួល​ការព្យាបាល​បន្តនៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត កាលពីថ្ងៃទី​៨ឧសភា​កន្លង​ទៅផងដែរ ដោយសង្ឃឹម​នឹងអាច​ជាសះស្បើយ​ឆាប់ៗនេះ។

យ៉ាងណាមិញ ក្នុង​សន្និសីទ​​សារព័ត៌មាន​​កាលពី​​ពេល​កន្លង​ទៅ ​​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ខាង​អង្គការ​សុខភាព​ពិភពលោក នៅ​តែ​ព្រមាន​​ពី​ស្ថានភាព​​ដ៏​អាក្រក់​នៃ​ការ​​រីក​រាលដាល​នៃ​​ជំងឺ​កូ​វី-​ដ​១៩​នេះ ថ្វី​ត្បិត​តែ​​ជិត​​៣​ស​ប្តា​ហ៍​មកនេះ មិន​មាន​​ករណី​​ឆ្លង​មេរោគ​​កូ​វី​ដ-​១៩​ថ្មី​ក៏​ដោយ តែ​មិនមែន​​មាន​ន័យ​ថា ការ​រីក​រាតត្បាត​នៃ​ជំងឺ​នេះ​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ ព្រោះ​នៅ​​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នោះ​លើ​ពិភពលោក​​កំពុង​តែ​បន្ត​រីក​រាលដាល ទាំង​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​។

សូម​ជម្រាប​ថា គិតត្រឹមថ្ងៃទី ១២ ឧសភានេះ ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩​ នៅកម្ពុជា​កើន​ដល់​ចំនួន ​១២១​នាក់​ហើយ ក្នុង​ចំណោម​​អ្នកដែលបាន​ឆ្លងសរុប​ ១២២​នាក់​ ពោលគឺ នៅសល់តែអ្នកជំងឺម្នាក់ទៀត​ប៉ុណ្ណោះ ដែលកំពុង​សម្រាក​ព្យាបាល។ ហើយ​អ្នកជា​​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ-​១៩​ទាំង​១២១​នាក់​នេះ មាន​ទាំង​​ជនជាតិ​ខ្មែរ និង​ជនបរទេស រួម​មាន​ដូច​ជា ជនជាតិ​ចិន អង់គ្លេស បារាំង អា​មេ​រិ​ក ប៊ែ​ល​ហ្សិ​ក កា​ណា​ដា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​៕

None



អត្ថបទបន្ទាប់


ឆ្នាំ២០២០នេះ ថៃព្យាករថា នឹងអាចបាត់ភ្ញៀវទេសចរ​បរទេស ៦៥%

អាជ្ញាធរ​ទេសចរណ៍ថៃ បាន​ប៉ាន់ស្មានថា ចំនួន​ភ្ញៀវទេសចរ​បរទេស​អាចនឹងធ្លាក់ចុះ​ជិត ២ភាគ៣ មក​នៅត្រឹមតែ ១៤លាន​នាក់​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២០…

សមាគមរោងចក្រកាត់ដេរ៖ រោងចក្រព្យួរការងារកើនដល់ជាង ១៩០ រោងចក្រហើយ ប៉ះពាល់ការងារកម្មករជាង១៣ម៉ឺននាក់

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភានេះថា រោងចក្រដែលបានព្យួរការងារកម្មករបានកើនឡើងដល់ជាង ១៩០រោងចក្រហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ