ប្រទេសថៃ

ថៃ ដែលជាប្រទេសនាំចេញសាច់មាន់ជាង ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ នឹងបង្កើតប្រព័ន្ធតាមដានទីផ្សារឱ្យផលិតករ


ស្ថិតិផ្លូវការបង្ហាញថា ទីផ្សារសាច់មាន់ថៃនៅក្រៅប្រទេសមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារ ខណៈដែលការនាំចេញនៅត្រីមាសទីមួយ ឆ្នាំ២០២៣នេះ មានតម្លៃ ១ ពាន់លានដុល្លារ ពោលគឺកើនឡើងជិត ១០%។ ជាការគាំទ្រចំពោះទីផ្សារ និងការលក់, ក្រសួងពាណិជ្ជកម្មថៃបានបង្កើតប្រព័ន្ធគ្រប់គ្រងទីផ្សារសាច់មាន់តាមអនឡាញមួយ ដើម្បីជួយឱ្យអ្នកចិញ្ចឹមមាន់អាចតាមដានស្ថានភាពទីផ្សារ និងរៀបចំផែនការផលិតកម្មរបស់ពួកគេឱ្យសមស្រប។
ទីផ្សារសាច់មាន់ថៃនៅក្រៅប្រទេសមានតម្លៃជាង ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ

ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ ប្រទេសថៃបានប្រកាសថា ឧស្សាហកម្មនិងការនាំចេញសាច់មាន់របស់ប្រទេសនេះអាចរកចំណូលបានជាង ១ ពាន់លានដុល្លារ ពោលគឺមានការកើនឡើងជាង ៨%។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation។

ប្រភពដដែលបានបន្ថែមថា កាលពីឆ្នាំ២០២២កន្លងទៅ ថៃបាននាំចេញសាច់មាន់ជាង ១លានតោន ដែលមានតម្លៃជាង ៤ ពាន់លានដុល្លារ ពោលគឺកើនឡើងជិត ២៥%។ ជាមួយនឹងកំណើននេះ ក្រសួងពាណិជ្ជកម្មថៃបានបង្កើតប្រព័ន្ធគ្រប់គ្រងទីផ្សារសាច់មាន់តាមអ៊ីនធឺណិតមួយ ដើម្បីជួយឱ្យអ្នកចិញ្ចឹមមាន់អាចតាមដានស្ថានភាពទីផ្សារ និងរៀបចំផែនការផលិតកម្មរបស់ពួកគេឱ្យសមស្រប។

ទីភ្នាក់ងារព័ត៌មានពាណិជ្ជកម្មបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រព័ន្ធព័ត៌មានទីផ្សារសាច់មាន់នេះបង្កើតឡើងដោយការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងក្រសួងពាណិជ្ជកម្ម ហើយវានឹងគាំទ្រផលិតករសាច់មាន់លើផ្នែកទីផ្សារ និងការលក់ចេញផងដែរ។

លោក ភុនភុង ណៃយ៉ាណាផាក្រុន ( Poonpong Naiyanapakron) ប្រធានការិយាល័យគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្ម បានអះអាងថា ប្រព័ន្ធព័ត៌មានទីផ្សារសាច់មាន់នេះជាប្រព័ន្ធទី៨ដែលបានបង្កើតឡើងសម្រាប់ផលិតផលកសិកម្ម។ លោកបានឱ្យដឹងថា មុននេះ ការិយាល័យរបស់លោកបានបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានទីផ្សាអង្ករ, ដូងប្រេង, ដំឡូងមី, កៅស៊ូ, ពោត, ទុរេន, និងបង្គា។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានទីផ្សារអនឡាញនេះជួយកសិករឱ្យអាចតាមដានបរិមាណផលិតផលនៅលើទីផ្សារ តម្លៃ និងសក្ដានុពលនៃការនាំចេញ ដើម្បីសម្រួលឱ្យពួកគេអាចរៀបចំផែនការផលិតកម្ម និងទីផ្សារតាមតម្រូវការ។

យោងតាមរបាយការណ៍ ទីផ្សារសាច់មាន់នៅលើពិភពលោកមានតម្លៃសរុប ៣៨ ពាន់លានដុល្លារ ហើយប្រទេសដែលនាំចេញច្រើនបំផុត គឺប្រេស៊ីល សហរដ្ឋអាមេរិក ហូឡង់ ថៃ និងប៉ូឡូញ។ លោក ភុនភុង បាននិយាយថា ប្រទេសបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងដាណឺម៉ាក ជាទីផ្សារប្រកបដោយសក្តានុពល សម្រាប់សាច់មាន់ដែលធ្វើស្រេច រីឯសាច់មាន់ក្លាសេ ព្រមទាំងផ្នែកខ្លះនៃខ្លួនមាន់ អាចនឹងមានកំណើនទីផ្សារនៅក្នុងប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ ហូឡង់ និងម៉ិកស៊ិក។ មន្ត្រីដដែលបានបន្ថែមថា ទីផ្សារដូចជាអារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ អ៊ីរ៉ង់ ចក្រភពអង់គ្លេស និងកាតា ក៏មានសក្តានុពលសម្រាប់សាច់មាន់ស្រស់ ក្លាសេ ដែរ៕

ដោ​​​​​​យ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីកៀរគរចិន ជប៉ុន រុស្ស៊ី និងអាមេរិកឱ្យធ្វើសមយុទ្ធរួម ខណៈរុស្ស៊ីធ្វើសមយុទ្ធឯកតោភាគីក្បែរប្រទេសជប៉ុន

ព័ត៌មាន
ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ ទី ៥ មិថុនា បានចាប់ផ្តើមបើកលំហាត់កងទ័ពជើងទឹកពហុភាគីនៅក្នុងដែនទឹករបស់ខ្លួន រួមជាមួយកងទ័ពជើងទឹកមកពីបណ្តា…

តើកត្តាអ្វីខ្លះ នឹងជំរុញឲ្យប្រាក់ចំណេញក្នុងវិស័យអាកាសចរណ៍សកលនឹងកើនដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ២០២៣?

ព័ត៌មាន
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍នានានៅលើពិភពលោក នឹងរកប្រាក់ចំណេញសរុបបានប្រមាណជាជិត ១០ ពាន់លានដុល្លារ នៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ