ផ្សារទំនើប

ផ្សារ​​ទំនើប​១២០​លាន​​​ដុល្លារ​របស់​កូរ៉េ​​ចូល​មក​រក​ស៊ី​​​នៅកម្ពុជា


ផ្សារ​ទំនើប AEON មកពី​ជប៉ុន ផ្សារ​លក់​ដុំ​លក់​រាយ​ទំនិញ Makro មក​ពី​ថៃ ផ្សារ​ទំនើប Parkson មក​ពី​ម៉ាឡេស៊ី... ឥឡូវ​នេះ មាន​ផ្សារ​ទំនើប​មក​ពី​​បរទេស​​ដ៏​ធំ​មួយ​ទៀត​ហើយ ដែល​នឹង​ចូលមក​រកស៊ី​នៅ​កម្ពុជា តាមរយៈ​អ្នក​ឧកញ៉ា​មហាសេដ្ឋី​ គិត ម៉េង ដ៏​ល្បី​ឈ្មោះ។
ផ្សារ​ទំនើប​ Emart របស់​កូរ៉េ​ខាង​ត្បូង​នឹង​មក​វិនិយោគ​នៅ​កម្ពុជា ជាដៃគូ​ជាមួយ​ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង។
ដោយ

ផ្សារ​​ទំនើប​​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងត្បួង Emart ដែល​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ចន្លោះ​១២០​លាន​ដុល្លារ​សហរដ្ឋ​អាមរិក នឹង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩។ 

វត្តមាន​នៃ​ផ្សារ​ទំនើប​មួយ​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​ផ្សារ​ទំនើប​ខ្នាត​យក្ស​នានា​ បាន​និង​កំពុង​សាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​បន្ត​បន្ទាប់​គ្នា​នៅ​ចុង​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ។

តួយ៉ាង ​ក្រោយ​ពី​ជោគជ័យ​លើ​គម្រោង​ទី​មួយ ផ្សារ​ទំនើប​អ៊ីអន (AEON) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​និង​កំពុង​ចាប់​ផ្ដើម​គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ទី២ របស់​ខ្លួន​នៅ​កម្ពុជា ដែល​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៨។ 

ចំណែក​ផ្សារ​ទំនើប​ផាកសុន (Parkson) ដ៏​ធំ​របស់​ម៉ាឡេស៊ី​​ធ្លាប់​បាន​ប្រកាស​ថា នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៧នេះ ប៉ុន្តែ គម្រោង​នេះ​ត្រូវ​ពន្យារ​ពេល ខណៈ​ដែល​ការ​សាង​សង់​​ជិត​បញ្ចប់​រួចរាល់។ ទន្ទឹម​នឹង​នេះ​ដែរ ផ្សារ​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​របស់​​ថៃ Makro ក៏​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅចុង​ឆ្នាំ​២០១៧​នេះ ផង​ដែរ។

ផ្សារ​ទំនើប Emart ដែល​នឹង​សាងសង់​​លើ​ផ្ទៃ​​ដី​ប្រមាណ ៣​ហិកតា​មួយ​នេះ រំពឹង​ថា នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​ខាង​មុខ។

លោក Rami Sharaf អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ធុរកិច្ច​អន្តរជាតិ នៃ​ក្រុមហ៊ុន Royal Group បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​សម្លឹង​មើល​ជា​លក្ខណៈ​យុទ្ធសាស្រ្ត​ក្នុង​ការ​ពង្រីក​អាជីវកម្ម​លើ​ផ្នែក​លក់​រាយ​ដោយសារ​តែ​កម្ពុជា​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ថេរ និង​ចំនួន​ប្រជាជន​វ័យ​ក្មេង​ច្រើន៕

None



អត្ថបទបន្ទាប់


ទីបំផុតទៅ បង់ក្លាដេស​ចែចូវ​ស្រូវ​អង្ករ​កម្ពុជា​បាន​សម្រេច​ហើយ គ្រោង​ទិញ​១​លាន​តោន

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រទេស​បង់ក្លាដេស​ធ្លាប់​មក​ចែចូវ​ចង់​ទិញ​អង្ករ​កម្ពុជា ប៉ុន្តែ កាលនោះ​បាន​ត្រឹម​តែ​ជា​ជំនួប​ប្រជុំ គ្មាន​លទ្ធផ…

តួលេខ​ទឹក​ប្រាក់​នាំ​ចេញ​នាំ​ចូល​របស់​កម្ពុជា​នៅ​ឆមាស​ទី១ ឆ្នាំ​២០១៧

ទំហំ​នៃ​ការ​នាំ​ចេញ​នាំ​ចូល​របស់​កម្ពុជា​នៅ​តែ​បន្ត​មាន​កំណើន​ល្អ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧​នេះ។ នេះ​បើ​យោង​​តាម​របាយការណ៍​ពី​អគ្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ