ថ្មីៗនេះ ក្រុមហ៊ុន Orkide Development បានបើកការដ្ឋានសាងសង់គម្រោងថ្មីមួយទៀត គឺគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ដែលមានទីតាំងនៅតំបន់ទីប្រជុំជនដ៏មានសក្ដានុពល ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អ័រគីដេ ដឹពោធិ៍ចិនតុង ដែលស្ថិតនៅលើផ្លូវ 105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រជាជនទូទៅស្គាល់ថា ជាផ្លូវវត្តតាំងកសាង បានបើកការដ្ឋានសាងសង់រួចហើយ ហើយគ្រោងនឹងបើកលក់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
បើតាមការឲ្យដឹងពីក្រុមហ៊ុន Orkide Development គម្រោងថ្មីនេះ (អ័រគីដេ ដឹពោធិ៍ចិនតុង) នឹងផ្តល់ជូននូវរចនាបទបែបសម័យទំនើប ប្លែកពីម៉ូតគម្រោងផ្សេងៗពីមុន ដោយសម្រឹតសម្រាំងយកមកជូនទីផ្សារកម្ពុជា នូវបែបផែនការរស់នៅទំនើបថ្មីមួយ ដែលពុំធ្លាប់មាន។
គម្រោងថ្មីនេះ គឺសមស្របបំផុតសម្រាប់គ្រួសារថ្មីថ្មោងដែលស្វែងរកលំនៅឋានដែលនៅជិតកណ្ដាលរាជធានី និងនៅតំបន់ដែលមានសក្ដានុពល សម្រាប់ការរស់នៅ។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកមានប្រាក់ និងចង់វិនិយោគទិញផ្ទះទុកសម្រាប់ការលក់យកចំណេញ នៅតំបន់នៃគម្រោងថ្មីរបស់ អ័រគីដេ នេះ ក៏ជាជម្រើសដ៏បំផុតដែរ។
ដើម្បីទទួលបានព័ត៌មានឲ្យកាន់តែច្បាស់លម្អិតបន្ថែមទៀត លោកអ្នកអាចផ្តល់លេខទូរស័ព្ទរបស់លោកអ្នក តាមរយៈប្រអប់សារហ្វេសប៊ុកផេក https://www.facebook.com/orkidedevelopment/ ឬ ហៅទូរសព្ទទៅលេខ 085 999 809 នោះក្រុមការងារផ្នែកលក់របស់យើង នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកវិញ នៅមុនពេលបើកលក់៕