បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

អស់ថ្លៃ​សេវា​ប៉ុន្មាន បើ​វេរលុយ​ទៅ​ក្រៅប្រទេស​សម្រាប់​ទូទាត់​លើ​ទំនិញ​នាំចូល​មក​រកស៊ី?


បងប្អូនប្រកបរបររកស៊ីនាំចូលទំនិញពីក្រៅប្រទេស អាចចំណាយថ្លៃសេវាតែ $3 ប៉ុណ្ណោះ ក្នុងការវេរលុយ ដើម្បីធ្វើការទូទាត់ បានយ៉ាងងាយស្រួល តាមរយៈUnionPay និង EMQ នៅលើ AMK Mobile ។ ការផ្ដល់ជូនពិសេស ពី អេ អឹម ខេ នេះ នឹងធ្វើឲ្យបងប្អូនប្រកបរបររកស៊ីនាំចូលទំនិញពីក្រៅប្រទេស ទទួលបានលុយចំណេញកាន់តែច្រើន វេរប្រាក់បានកាន់តែរហ័ស និងសុវត្តិភាពខ្ពស់។
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ នៃ អេ អឹម ខេ
ដោយ

មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចវេរលុយដោយខ្លួនឯង តាមរយៈ AMK Mobile គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ការផ្ដល់ជូនពិសេសនេះ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ 

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា “ការផ្តល់ជូនពិសេសនេះ គឺក្នុងគោលបំណងធ្វើឲ្យមានភាពងាយស្រួល សុវត្តិភាព និងជួយសន្សំសំចៃដល់អ្នកប្រើប្រាស់។ លើសពីនេះទៅទៀត អតិថិជនក៏អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀតដោយឥតគិតថ្លៃសេវាតាម AMK Mobile។”

លោកបានបន្ថែមទៀតថា “សេវាផ្ទេរប្រាក់អន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់របស់អ្នករកស៊ីក្រៅប្រទេស ដូចនេះហើយទើប អេ អឹម ខេ ចាប់ដៃគូជាមួយក្រុមហ៊ុនផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ។ អេ អឹម ខេ នឹងនៅតែបន្ដខិតខំប្រឹងប្រែង ដើម្បីផ្ដល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏ល្អបំផុតដល់អតិថិជនរបស់យើងទាំងក្នុង និងក្រៅប្រទេស។”

បងប្អូនប្រកបរបររកស៊ីនាំចូលទំនិញ ហើយត្រូវវេរលុយទៅក្រៅប្រទេស អាចវេរលុយអស់ថ្លៃសេវាត្រឹមតែ $3 តែប៉ុណ្ណោះតាមរយៈ UnionPay និង EMQ នៅលើ AMK Mobile បានយ៉ាងងាយស្រួល។

ការផ្ដល់ជូនពិសេសនេះ គឺមិនមែនសម្រាប់អ្នកប្រកបរបររកស៊ីនាំចូលទំនិញប៉ុណ្ណោះទេ អ្នកមានតម្រូវការផ្ទេរប្រាក់ទៅបងប្អូនសាច់ញាតិនៅក្រៅប្រទេស ក៏ទទួលបានអត្ថប្រយោជន៍នេះដូចគ្នា។ ប្រសិនបើមានចម្ងល់លើសេវាវេរលុយនេះ សូមអានព័ត៌មានបន្ថែមដោយគ្រាន់តែ ចុចទីនេះ ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០២០០២០០ (ឥតគិតថ្លៃ)។

សូមបញ្ជាក់ថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនទ្រូម៉ាន់នី ចុះអនុស្សរណៈយោគយល់នឹង អគ្គស្នងការដ្ឋាននគរបាលជាតិ លើការបង់ប្រាក់ពិន័យចរាចរណ៍ផ្លូវគោក តាមរយៈទ្រូម៉ាន់នី

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី(ខេមបូឌា) ម.ក លើការសហការផ្ដល់សេវាកម្មប…

តើលោកអ្នកត្រៀមខ្លួនទទួលយក PayBand របស់អេស៊ីលីដាហើយឬនៅ?

ធនាគារអេស៊ីលីដា ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវឧបករណ៍សម្រាប់ទូទាត់ដ៏ថ្មីសន្លាង និងទំនើបទាន់សម័យមួយទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ