
ការទូទាត់តាមបែបសម័យទំនើប ពោលគឺតាមរយៈការស្កែន QR Code ដោយប្រើ អេស៊ីលីដាម៉ូបាល ដែលជាបច្ចេកវិទ្យាថ្មីទំនើបរបស់ធនាគារ អេស៊ីលីដា គឺជាជម្រើសបែបឆ្លាតវៃ ។
ការទូទាត់ចំណាយផ្សេងៗ តាមរយៈការស្កែន QR Code ជាមួយ អេស៊ីលីដាម៉ូបាល តែងទទួលបានការបញ្ចុះតម្លៃពិសេស ពីដៃគូអាជីវកម្មរាប់ម៉ឺនកន្លែងរបស់ធនាគារ អេស៊ីលីដា ហើយកាន់តែពិសេសថែមទៀតនោះ អេស៊ីលីដាម៉ូបាល អាចធ្វើប្រតិបតិ្តការសេវាហិរញ្ញវត្ថុបានយ៉ាងទូលំទូលាយ សម្បូរបែប ងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។
តោះ...! ចាំអីទៀត! ទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល មកប្រើក្នុងទូរសព្ទដៃរបស់លោកអ្នក ឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃក្នុងការទូទាត់ទំនិញដ៏ច្រើន ៕