បាតុកម្មនៅភូមា

ថ្ងៃសម្រាកចូលឆ្នាំថ្មីនៅភូមា តែបាតុករមិនសម្រាកឡើយដោយនៅបន្ដចេញធ្វើបាតុកម្ម


ដើម្បីបង្ហាញការប្រឆាំងនឹងរដ្ឋប្រហាររបស់ក្រុមយោធា ពលរដ្ឋភូមារាប់រយនាក់បានចុះផ្លូវធ្វើបាតុកម្មជារៀងរាល់ថ្ងៃនៅពាសពេញទីក្រុង ទោះបីស្ថិតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនក្តី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ពលរដ្ឋភូមាចេញធ្វើបាតុកម្មក្នុងថ្ងៃបុណ្យចូលឆ្នាំ ១៤ មេសា ឆ្នាំ២០២១ រូបថត៖ Irrawaddy
ដោយ

បុណ្យចូលឆ្នាំ​ថ្មី​របស់​ភូមា​ក្នុងឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ពេល​៥​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ទី​១៣​ខែមេសា​នេះ​តទៅ ហើយ​បើ​តាម​ទម្លាប់ ប្រជាជន​ភូមា​តែង​មក​ជួប​ប្រជុំ​គ្នា​ជាមួយ​បងប្អូន​សាច់​សារ​លោហិត ប្រារព្ធ​ពិធី​សាសនា​នៅ​តាម​វត្ត​អារាម និង​មាន​លេង​ជះ​ទឹក​នៅ​តាម​ដងផ្លូវ​ផង​ដែរ​។

ជា​អកុសល​ឆ្នាំ​នេះ​មិន​ដូច​ជា​ឆ្នាំ​មុន​ៗ​នោះ​ទេ ដោយ​ពលរដ្ឋ​ភូមា​ទាំងចាស់ទាំងក្មេង​បាន​បោះបង់​ចោល​អស់ ការ​លេង​កម្សាន្ដ ជួប​ប្រជុំ​បងប្អូន ដោយ​ងាក​មក​ដើរ​តាម​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​សឹក​តាំងពី​ព្រលឹម​ស្រាង​ៗ​ម្ល៉េះ​។

យុវជន​ជា​បាតុករ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់ Reuters ថា «​យើង​មិន​អាច​សប្បាយ​រីករាយ​នឹង​បុណ្យចូលឆ្នាំ​បានជា​ដាច់ខាត គ្រា​ដែល​ពលរដ្ឋ​ដ៏​ក្លាហាន​របស់​យើង​ជាង ៧០០​នាក់​មក​ហើយ​បាន​លះបង់​ជីវិត​ដើម្បី​ប្រទេស​មួយ​នេះ​។​»

គេ​មិន​បានឃើញ​ការ​ជួបជុំ​របស់​បាតុករ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ណាមួយ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​បាន​ដើរមក​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​តូច​ៗ នៅ​ពាសពេញ​ទីក្រុង​ដែល​ខ្លួន​រស់នៅ​។

ពុំ​មាន​សេចក្តីរាយការណ៍​ណាមួយ ពី​ការ​ប៉ះទង្គិច និង​ការ​ប្រើ​អំពើ​ហិង្សា​គ្នា​រវាង​បាតុករ​នឹង​ប៉ូ​លី​ស​នោះ​ទេ​ក្នុងថ្ងៃនេះ ប៉ុន្តែ​ប្រការ​នេះ អាច​បណ្តាល​មក​ពី​រឹតត្បិត​សេ​វ៉ា Internet ពី​សំណាក់​យោធា ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មិន​អាច​ទទួល​បាន​ព័ត៌មាន ទោះបី​មានការ​ប៉ះទង្គិច​គ្នា​ណាមួយ​ក្តី​។

សូម​ជម្រាប​ជូន​ថា បាតុកម្ម​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​នេះ ត្រូវ​បាន​សកម្មជន និង​យុវជន​គ្រោង​រៀបចំ​ឡើង​រយៈពេល ៥​ថ្ងៃ​ពេញ​នៃ​ពី​ធី​បុណ្យ ពោល​គឺ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​១៣​នេះ​ដល់​ថ្ងៃ​សៅរ៍​ទី​១៧​មេ​សា​។

សូម​បញ្ជាក់​ថា បាតុកម្ម​ជាង​២​ខែ​កន្លង​មកនេះ បាន​ឆក់​យក​ជិ​វីត​ប្រជាជន​ភូមា​ចំនួន ៧១០​នាក់ ដោយសារ​ការ​បាញ់​បង្ក្រាប​ពី​ប៉ូ​លី​ស និង​យោធា​បង្ក្រាប​បាតុកម្ម​។ នេះ​បើ​តាម​ទិន្នន័យ​របស់​អង្គការ​ជួយ​អ្នកទោស​នយោបាយ​ភូមា ហៅ​កាត់​ថា AAPP​។ ប៉ុន្តែ​បើ​តាម តួលេខ​របស់​រដ្ឋាភិបាល​សឹក មាន​មនុស្ស​តែ​ជិត ២៥០​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


ឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ; ស្នើ​សុំ​ភ្លាម ទទួល​បាន​ប្រាក់​កម្ចី​ភ្លាម អាច​ខ្ចី​បាន​​រហូត​ដល់ ២០​ម៉ឺន​ដុល្លារ

អតិថិជន​ដែល​ដាក់​ប្រាក់បញ្ញើមាន​កាល​កំណត់​នៅធនាគារ អេស៊ីលីដា ឥឡូវ​នេះ អាច​ស្នើ​សុំ​ខ្ចី​ឥណទាន​ តាមរយៈ អេលីដាម៉ូបាល បាន​ភ្លាមៗ ។

ទូរស័ព្ទស្មាតហ្វូនចិនកំពុងពេញនិយមនៅឥណ្ឌាបើទោះបីរដ្ឋាភិបាលកំពុងខំប្រឹងហាមប្រើកម្មវិធីទូស័ព្ទរបស់ចិនក៏ដោយ

នៅពេលដែលរដ្ឋាភិបាលឥណ្ឌា កំពុងរវល់នឹងរឿងបិទកម្មវិធីទូរស័ព្ទរបស់ចិន ហាមមិនឲ្យប្រើនៅក្នុងប្រទេសរបស់ខ្លួននោះ ពលរដ្ឋឥណ្ឌាឯណោះវិញ កំពុងពេញនិយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ