ហ្វីលីពីន-ចិន

មេដឹកនាំហ្វីលីពីន រកបានគម្រោងនិយោគទុនតម្លៃជាង២០ពាន់លានដុល្លារ ក្រោយទស្សនកិច្ចបីថ្ងៃនៅប្រទេសចិន


ការិយាល័យប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សទី៥មករា ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Ferdinand Marcos ទៅកាន់ប្រទេសចិន បានធ្វើឱ្យទីក្រុងប៉េកាំងសម្រេចបង្កើនការវិនិយោគបន្ថែមទៀតក្នុងប្រទេសហ្វីលីពីន ដល់ទៅតម្លៃជាង ២២ពាន់លានដុល្លារអាមេរិក។ នេះជាសមទ្ធផលមួយដែរសម្រាប់ក្រុងម៉ានីល បើទោះជាគោលដៅធំរបស់គេ គឺដើម្បីដំណោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងរវាងប្រទេសទាំងពីរ ដែលហាក់មិនទទួលបានផ្លែផ្កាអ្វីគួរឱុ្យកត់សម្គាល់ក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ចិនសន្យាវិនិយោគជាង ២០ ពាន់លានដុល្លារក្នុងប្រទេសហ្វីលីពីន!

យោងតាមការិយាល័យរបស់លោកប្រធានាធិបតី ម៉ាកូស បានឱ្យដឹងទៀតថា ការសន្យាដែល លោកទទួលបានពីការវិនិយោគរបស់ចិន រួមមានទឹកប្រាក់ជាង ១៣ពាន់លានដុល្លារសម្រាប់ថាមពលកកើតឡើងវិញ ជាង៧ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍរថយន្តអគ្គិសនី និងការកែច្នៃរ៉ែ ចុងក្រោយជាង ១,៧ពាន់លានដុល្លារទៀត សម្រាប់វិស័យកសិកម្មក្នុងប្រទេស​ហ្វីលីពីន។

មែនទែនទៅ ការប្តេជ្ញាចិត្តផ្នែក​សេដ្ឋកិច្ច និងនយោបាយ​របស់ប្រទេសចិន ចំពោះទីក្រុងម៉ានីល ក៏រួមបញ្ចូលផងដែរនូវការបង្រួមគម្លាតពាណិជ្ជកម្ម​ឱ្យតូចជាងមុន ដែលអាចនឹងផ្តល់ផលចំណេញយ៉ាងខ្លាំងដល់ទីក្រុងប៉េកាំង ពិសេសនោះគឺអាចសម្របសម្រួលលើស្ថានភាពរបស់អ្នកនេសាទហ្វីលីពីននៅក្នុងផ្លូវទឹកដែលកំពុងមានជម្លោះនៅសមុទ្រចិន។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកចំណុចរួមលើជម្លោះដែនសមុទ្រដ៏រ៉ាំរ៉ៃ លោកម៉ាកូស បានស្វាគមន៍ចំពោះការស្មើរបស់លោក ស៊ី ជីនពីង ដើម្បីចាប់ផ្តើមការចរចាឡើងវិញលើការរុករកប្រេងនិងឧស្ម័ន ដែលកន្លងមកទទួលបរាជ័យទាំងស្រុង ដោយសារតែរបាំងឧបសគ្គនៃរដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពរបស់ហ្វីលីពីន។

គេមិនអាចប្រកែកបានឡើយថា មហាយក្សចិនបាន​ទាមទារ និងព្យាយាមគ្រប់គ្រងស្ទើតែទាំងស្រុង ​នៃដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូង ដោយក្នុងនោះក៏បានធ្វើឱ្យមានភាពប្រទាំងប្រទើសផងដែរ ជាមួយប្រទេសក្នុងតំបន់ដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី និង​វៀតណាម។​ ដូច្នេះហើយទើប ទើបប្រធានាធិបតីហ្វីលីពីន ព្យាយាមជជែកជាមួយលោកស៊ី ដើម្បីបញ្ចៀសការប្រព្រឹត្តិកំហុសលើគ្នាទៅវិញទៅមក ឬមានការយល់ច្រឡំ ដែលអាចបង្កឱ្យកើតបញ្ហាធំជាងនេះ។​

សូមជម្រាបថា អំឡុងដំណើរទស្សនកិច្ច៣ថ្ងៃនៅទីក្រុងប៉េកាំង ហ្វីលីពីនបានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងចំនួន១៤ រួមមានកិច្ចព្រមសេដ្ឋកិច្ច និងនយោបាយ វីឯកិច្ចព្រមព្រៀងផ្សេងទៀតគឺទាក់ទងនឹងប្រាក់កម្ចី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន និងការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិនជាដើម៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនកុំព្យូទ័រ Dell នឹងលែងប្រើឈីបផលិតនៅចិនត្រឹមឆ្នាំ២០២៤ ក្រោយរងសម្ពាធពីសង្គ្រាមបច្ចេកវិទ្យាអាមេរិក-ចិន

សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក និងចិនកំពុង បង្ខំឲ្យក្រុមហ៊ុនផលិតកុំព្យូទ័រយក្សអាមេរិក Dell គ្រោងនឹងបញ្ឈប់ការប្រើប្រាស់ឈីប ដែលផលិតនៅប្រទេស…

យន្ដហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ហោះចូលក្នុងតំបន់ហាមឃាត់ក្បែរការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង

យោធារបស់កូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី៥មករាថា យន្តហោះគ្មានមនុស្សបើក ឬដែលគេហៅថាដ្រូន របស់កូរ៉េខាងជើងបានហោះចូលទៅក្នុងតំបន់ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ