សួនសត្វ​ ភ្នំពេញ សាហ្វារី

ទីបំផុត សួន​សត្វ​​ធំ​ជាង​គេបង្អស់​នៅ​កម្ពុជា នឹង​បើក​ដំណើរការ​សាកល្បង នៅ​ថ្ងៃ​ទី​២៨ មេសា​នេះ​ហើយ!


បន្ទាប់​ពី​មាន​ការ​រង់ចាំ​យ៉ាង​អន្ទះសារ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ នៅ​ទី​បំផុត សួន​សត្វ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​អាច​និយាយ​ថា​ជា​សួន​សត្វ​កម្រិត​ពិភព​លោក​មួយ​ដែរ​នោះ នឹង​បើក​​សាកល្បង (soft opening) នៅ​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ នេះ​ហើយ។ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​សួន​សត្វ​ព្រៃ​កម្សាន្ដ​ភ្នំពេញ ប្រាប់ ខេមបូណូមីស។
ទីបំផុត សួន​សត្វ​​ធំ​ជាង​គេបង្អស់​នៅ​កម្ពុជា នឹង​បើក​ដំណើរការ​សាកល្បង នៅ​ថ្ងៃ​ទី​២៧ មេសា​នេះ​ហើយ!
ដោយ

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ការ​គូស​បញ្ជាក់​ពី​អ្នក​គ្រប់គ្រង​សួន​សត្វ​នេះ តម្លៃ​សំបុត្រ​សម្រាប់​ភ្ញៀវ​ជាតិ គឺ​មាន​តម្លៃ ១៥​ដុល្លារ​ក្នុង​ម្នាក់ ខណៈ​ដែល​ភ្ញៀវ​បរទេស​ប្រមាណ​ជាង ២០​ដុល្លារ​ក្នុង​ម្នាក់។

សួន​សត្វ​នេះ​បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ជនជាតិ​ថៃ ជា​អ្នក​គ្រប់គ្រង​សួន​សត្វ ភ្នំពេញ សាហ្វារី ដែល​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស។

សួន​សត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណបថ្មី​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។

លក្ខណៈ​ពិសេស​របស់​សួន​សត្វ ភ្នំពេញ សាហ្វារី ចែកចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤ កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។

ក្រៅពី​បួន​ទីតាំង​សំខាន់ៗ​ខាង​លើ​នេះ នៅ​មាន​កន្លែង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទស្សនា ហើយ​ក៏​មាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​កម្សាន្ត និង​កន្លែង​ក្មេង​លេង​ផង​ដែរ។

សួនសត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ ហ៊ុមព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរ​បែប​ទាំង​ក្នុង​និង​ក្រៅ អមជាមួយ​នឹង​ព្រៃ​ឈើ​រាប់​ហិកតា នឹង​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ក៏​ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ៕

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បង្ហើបពីផែនការយុទ្ធសាស្ត្របង្កើតតម្លៃបន្ថែមវិស័យកាត់ដេរ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកាត់ដេរ ហាក់កំពុងមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់ ខណៈដែលកំណើនក៏បានថមថយជាងមុនបន្តិចបន្តួចដែរ។ មន្ត្រីជ…

សណ្ឋាគារ​​ផ្កាយ​៥របស់​អ្នក​ឧកញ៉ា គិត ម៉េង នៅ​លើ​កោះរុង នឹងសម្ពោធ​ផ្លូវការ​ថ្ងៃទី២៣ មេសានេះហើយ!

សណ្ឋាគារ​ដ៏​ប្រណីត​លំដាប់​ផ្កាយ ៥ នៅ​លើ​កោះរុង ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន Royal Sands Koh Rong របស់អ្នក​ឧកញ៉ា គិត ម៉េង ត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ