យុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ផ្ដល់រង្វាន់ជាច្រើន ដូចជា ខ្សែកមាស, ទូរសព្ទ iPhone 13 Pro, iPhone 12 កុំព្យូទ័រយួរដៃ Lenovo នាឡិកា Apple Watch, ទិន្នន័យប្រើអ៊ីនធឺណិត កាតទូរសព្ទ ទឹកប្រាក់សម្រាប់ការហៅទូរសព្ទក្នុងប្រព័ន្ធ និងរង្វាន់ផ្សេងៗជាច្រើនទៀត ។
ដើម្បីមានឱកាសឈ្នះរង្វាន់ អ្វីដែលលោកអ្នកគួរធ្វើ គឺគ្រាន់តែលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ «ចោលឈូង» នៅលើកម្មវិធី CamID/eMoney ហើយ”ប្រសិនបើអ្នកបញ្ចូលលុយទូរសព្ទកាន់តែច្រើន អ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន ។”
អតិថិជនមិត្តហ្វូនគ្រប់រូបអាចលេងល្បែងចោលឈូងបានម្ដងដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ ហើយដើម្បីលេងបានច្រើនដងជាងនេះ អ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដោយប្រើកាតកោស មិត្តហ្វូន ឬបញ្ចូលទឹកប្រាក់តាមប្រព័ន្ធឌីជីថល ក្នុងទឹកប្រាក់ចាប់ពី ៥០០០រៀល (១,២៥ដុល្លារ)ឡើងទៅ ។ តម្លៃនៃកាតកោសកំណត់ចំនួនដងដែលអ្នកអាចលេងល្បែងចោលឈូងបាន ហើយអ្នកលេង នឹងឈ្នះ១០០% ។
យោងតាមមិត្តហ្វូន គោលគំនិតនៃហ្គេមឌីជីថលនេះ គឺរួមបញ្ចូលគ្នារវាងល្បែងប្រជាប្រិយចោលឈូង ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដូច្នេះ អ្នកគ្រប់គ្នាអាចលេងបាននៅលើទូរសព្ទស្មាតហ្វូន និងឧបករណ៍ឌីជីថល ។
ហ្គេមឌីជីថលនេះក៏បង្ហាញផងដែរថា ខណៈដែលផ្ដោតលើការអភិវឌ្ឍបច្ចេកវិទ្យាទំនើប មិត្តហ្វូន ក៏ស្រឡាញ់និងបញ្ចូលសោភ័ណភាពនៃវប្បធម៌ប្រពៃណីខ្មែរនៅក្នុងការងាររបស់ខ្លួនដែរ ។
មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធធំជាងគេបំផុត និងផ្ដល់សេវាដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ។
ខណៈដែលធ្វើអាជីវកម្មនៅកម្ពុជា មិត្តហ្វូនតែងតែបានរួមចំណែកដល់សង្គមកម្ពុជា និងបានចូលរួមជាមួយប្រជាជនកម្ពុជានៅក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ៗបំផុត ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះជាដើម ។
តោះ ! រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងលេងចោលឈូងដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា ។
ប្រសិនបើអ្នកមិនទាន់មានកម្មវិធី CamID ទេ សូមចូលទៅទាញយកនៅទីនេះ៖ https://bit.ly/camidkh ហើយប្រសិនបើអ្នកចង់ដោនឡូតកម្មវិធី eMoney សូមចូលទៅ ៖ https://goo.gl/p2feMZ (សម្រាប់ Android), និងចូលទៅ ៖ https://goo.gl/RnsZDg សម្រាប់ IOS.