ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មថា តម្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវឆ្នាំនេះកើនថ្លៃលើស ៣ដង ធៀបឆ្នាំមុន
ដោយសារតែការប្រមូលផលស្រូវនៅឆ្នាំនេះ មានការសម្រុកខ្លាំង និងកង្វះខាតមធ្យោបាយច្រូតកាត់ បានធ្វើឲ្យតម្លៃម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងបានហក់ស្ទុះឡ…
សម្តេច ហ៊ុន សែនបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា «ព្រឹកមិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក ដែលគ្រួសារនីមួយៗនឹងទទួលបាន ២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០ម៉ឺនរៀលក្នុងមួយគ្រួសារ»។
នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សូមកុំមានការភន័ច្រឡំថា «ខ្ញុំតម្រូវឱ្យធ្វើចត្តាឡីស័ក ១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូន ថវិកាសម្រាប់ ១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ»។