កាន់អំណាចចាប់តាំងពីឆ្នាំ២០២០ មក លោក ពូទីន ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះជាប្រធានាធិបតី ក្នុងអាណត្តិទីប្រាំនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ខាងមុខ ហើយដោយមានកែប្រែរដ្ឋធម្មនុញ្ញនោះអនុញ្ញាតឱ្យលោកបន្តកាន់តំណែងរហូតដល់ឆ្នាំ២០៣០ ប្រសិនបើលោក ជាប់ឆ្នោត។
ទោះយ៉ាងណា បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលតែងអះអាងថា លោកពូទីន នឹងគ្មានគូប្រជែងបើសិនលោកឈរឈ្មោះម្តងទៀត នៅឆ្នាំ២០២៤។លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា មិនទាន់មានសេចក្តីថ្លែងការណ៍ជុំវិញការប្រកាសឈរឈ្មោះនៅឡើយទេ ហើយយុទ្ធនាការបោះឆ្នោត ក៏មិនទាន់ត្រូវបានប្រកាសជាផ្លូវការដែរ។
គួរជម្រាបថា អតីតគិញសម្ងាត់ KGB លោក ពូទីន ដែលបច្ចុប្បន្នមានវ័យ៧១ឆ្នាំ បានឡើងកាន់តំណេងកំពូលរបស់ប្រទេសរុស្ស៊ី បន្តពីលោក Boris Yeltsin កាលពីឆ្នាំ១៩៩៩។ លោក គឺជាមេដឹកនាំរុស្ស៊ីដែលកាន់អំណាចយូរជាងគេបំផុតចាប់តាំងពីលោក Josef Stalin មេដឹកនាំសហភាពសូវៀត។ អ្នកការទូត ភ្នាក់ងារចារកម្ម និងមន្ត្រីជាច្រើនបាននិយាយថា លោក ពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិតរបស់លោកតែម្តង៕